Tuesday, August 26, 2014

លោក សម រង្ស៊ី លែងមាន សភាមិនគ្រប់ ទឹកទៀតហើយ

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកន្លងមកធ្លាប់ស្រែកថា សភាកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាជា សភាមិនគ្រប់ទឹកនោះឥឡូវនេះ ត្រូវបានប្រធានគណបក្សប្រឆាំងរូបអះអាង ថា “គ្រប់ទឹក” វិញហើយ។
ថ្លែងដោយខ្លីនៅចំពោះមុអ្នកកាសែត នៅថ្ងៃអង្គារ៍ ទី២៦ខែសីហា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា លោក សម រង្ស៊ី លើកឡើងថា " ១២៣លើ១២៣ វាគ្រប់ហើយទឹក!"។
តែយ៉ាងណាក្តី អ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ធ្លាប់បានលើកឡើងថា គ្មានទេ សភាមិនគ្រប់ ទឹក ព្រោះការបោះឆ្នោតថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣ បានជ្រើសរើសសមាជិកសភា បានចំនួន១២៣នាក់ ទៅ តាមច្បាប់ត្រឹមត្រូវ រីមិនគ្រប់ទឹកជាការលើករបស់គណបក្សប្រឆាំង ដើម្បីយកចិត្តអ្នកគាំទ្ររបស់ខ្លួន តែប៉ុណ្ណោះ៕