Thursday, August 28, 2014

ឧបនាយក រដ្ឋមន្រ្តី សុខ អាន ប្រាប់អ្នកតាក់តែងច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត សិក្សាឲ្យបានល្អិតល្អន់

- ឧបនាយករដ្ឋមន្រ្តី សុខ អាន៖ ការដាក់ឲ្យអនុវត្ត RIA តាមក្រសួង-ស្ថាប័ន នឹងជួយពង្រឹង ប្រសិទ្ធភាពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្រ្តី លោក សុខ អាន បានថ្លែងជំរុញឲ្យអ្នក តាក់តែងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ត្រូវតែសិក្សាឲ្យបានល្អិតល្អន់ ដើម្បីបញ្ជៀសនូវរាល់ផលប៉ះពាល់អវិជ្ជ មានទាំងឡាយ នៅពេលច្បាប់ ឬបទបញ្ញត្តិណាមួយត្រូវបានដាក់ឲ្យអនុវត្ត។ ដើម្បីធ្វើឲ្យច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិទទួលបាននូវភាពល្អប្រសើរ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យក្រសួង-ស្ថាប័ន ត្រូវអនុតាមវិធីសាស្រ្ត នៃគម្រោង «វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ហៅកាត់ RIA»។
ការថ្លែងជំរុញឲ្យអ្នកតាក់តែងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ពិនិត្យពិចារណាឲ្យបានល្អិតល្អន់នេះ បានធ្វើឡើង ក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី សុខ អាន អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិ ធីបើកសិក្ខាសាលាផ្សព្វ ផ្សាយគម្រោង RIA ជូនដល់មន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី នាសាលប្រជុំទីស្តីការគណៈរដ្ឋ មន្រ្តីនាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៤។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានថ្លែងគូសបញ្ជាក់ថា ប្រទេសនីតិរដ្ឋ គឺត្រូវតែមានច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ដើម្បីគ្រប់គ្រងសង្គម និង សេដ្ឋកិច្ច។ តែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនោះ ត្រូវប្រុងប្រយ័ត្នអំពីផល ប៉ះពាល់អវិជ្ជមាន នៃបញ្ញត្តិកម្ម ដូចជាការរារាំងដល់ភាពប្រកួតប្រជែង ឬការដាក់បន្ទុកចំណាយ ធ្ងន់ធ្ងរទៅលើធុរ កិច្ចជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «អ្នកតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រូវតែសិក្សា និងធ្វើ ការវាយតម្លៃឱ្យបានហ្មត់ចត់លើផលប៉ះពាល់ ដែលអាចកើតមានឡើងពីច្បាប់ ឬបទបញ្ញត្តិនានា នៅអំឡុងពេល រៀបចំសេចក្ដីព្រាង។ ក្នុងន័យនេះ ការវិភាគ និងពិចារណាឱ្យបានល្អិតល្អន់អំពីបន្ទុកចំណាយ និងផលចំណេញ នៃច្បាប់និងបទបញ្ញត្តិទាំងឡាយ មុនពេលធ្វើការអនុម័ត គឺជាការចាំបាច់»។
ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តមួយចំនួននៅកម្ពុជា ដែលបានដាក់ចេញឲ្យអនុវត្តនៅកម្ពុជា ត្រូវបានគេមើល ឃើញនៅមានភាពចន្លោះប្រហោងច្រើន ពោលច្បាប់ និង លិខិតបទដ្ឋានគតិយុត្តមួយចំនួន បានបង្កជាផលប៉ះ ពាល់ដល់វិស័យពាក់ព័ន្ធ និងមិនបានបម្រើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមនោះទេ។
ដោយមើលឃើញភាពប្រទាំងប្រទិស ភាពចន្លោះប្រហោង និងភាពអន់ខ្សោយ នៃការបង្កើតច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្តនេះហើយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងមួយឡើង ដើម្បី បង្កើតគម្រោងមួយឈ្មោះ «គម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតិបទដ្ឋានគតិយុត្ត»។ គោលដៅ នៃគម្រោង ធ្វើយ៉ាងណា ឲ្យការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបញ្ញត្តិកម្មនានា មានភាពរឹងមាំ ល្អប្រសើរ សុក្រិត ជាពិសេសកាត់បន្ថយខ្ពស់នូវផលអវិជ្ជមានទាំងឡាយ។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានថ្លែងវាយតម្លៃខ្ពស់ចំពោះគម្រោង RIA ថា ចូលរួមចំណែកយ៉ាងសំខាន់ ជួយពង្រឹងនូវប្រសិទ្ធភាព ប្រសិទ្ធផល នៃច្បាប់ និងបទដ្ឋានគតិយុត្ត តាមរយៈការអនុវត្តប្រកបដោយការយកចិត្ត ទុកដាក់លើការតាក់តែងបញ្ញត្តិកម្ម។
ទោះបី RIA ត្រូវបានគេមើលឃើញថា ដើរតួនាទីសំខាន់ក្នុងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងណាក្តី តែការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីពិនិត្យច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មួយចំនួននៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី មិនសូវបានយកវិធីសាស្រ្ត របស់ RIA មកអនុវត្តនោះទេ។ នេះបើយោង តាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងជំរុញឲ្យលោក សយ កុសល អគ្គលេខាធិការរាជរដ្ឋាភិបាល និងលោកទេសរដ្ឋ មន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ECOSOCC) ត្រូវលើកយកវិធីសាស្រ្ត RIA ទៅអនុវត្តឲ្យបានច្រើនក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាការអនុវត្តន៍ ទៅលើនីតិវិធីពិនិត្យច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
សូមបញ្ជាក់ថា គម្រោង RIA ដែលត្រូវបានលើកយកមផ្សព្វផ្សាយជូនដល់មន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ គឺជាវិធីសាស្រ្តថ្មីមួយ ក្នុងការវិភាគមានលក្ខណៈជាប្រព័ន្ធលើសំណើ បញ្ញត្តិកម្ម ជា ឧបករណ៍ និងជាវិធីសាស្រ្ត ត្រូវបានប្រើប្រាស់សម្រាប់ការព្រាងសំណើ បញ្ញត្តិកម្មឲ្យប្រសើរឡើង ដោយផ្តល់ព័ត៌ មានពីបន្ទុកចំណាយ និងផលចំណេញឲ្យបានច្បាស់លាស់ជូនថ្នាក់ដឹក នាំតាមបណ្តាក្រសួង ក៏ដូចជារាជរដ្ឋាភិ បាល មុននឹងសម្រេចចេញលិខិតបទដ្ឋានគតិយុត្តិអ្វីមួយ។ RIA ក៏ចូលរួម លើកកម្ពស់គោលនយោបាយប្រកួត ប្រជែង ព្រមទាំងអភិបាលកិច្ចល្អនៅកម្ពុជាផងដែរ។
លោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ECOSOCC) បានថ្លែងថា RIA ត្រូវបានគេយកមកអនុវត្តនៅក្នុងប្រទេសជាច្រើន ដែលជាភស្តុតាងមួយ ថែម ទៀត បង្ហាញថា RIA មានប្រយោជន៍។  ប្រទេសសមាជិក OECD (អង្គការសម្រាប់ សហប្រតិបត្តិការសេដ្ឋ កិច្ច និងអភិវឌ្ឍន៍) ស្ទើរតែទាំងអស់ បានប្រតិបត្តិ RIA យូរមកហើយតែក្នុងទម្រង់ផ្សេងៗគ្នា។ នៅក្នុងតំបន់អា ស៊ាន ប្រទេសវៀតណាម តម្រូវឲ្យអនុវត្តRIA ដោយបានចែងនៅក្នុងច្បាប់តាំងពីឆ្នាំ២០០៩មក។ ហើយប្រទេស ដទៃទៀត ដូចជាប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏កំពុងតែធ្វើការសាកល្បង RIA ដូចកម្ពុជា ដែរ។
លោកទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ការពិនិត្យ និងកែលម្អលិខិតបទដ្ឋានគតិយុត្ត មកពីបណ្តាក្រសួងស្ថាប័ននានា មានការលំបាក តែបើបានអនុវត្តតាមវិធីសាស្រ្ត RIA ហើយនឹងមានរបាយការណ៍ វាយតម្លៃលើផលប៉ះពាល់ ច្បាស់លាស់ ភ្ជាប់មកជាមួយនោះ ការផ្តល់យោបល់នឹងមានភាពងាយស្រួល និងចំណេញពេលវេលាច្រើន។
លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា « វិធីសាស្ត្រ RIA មានអត្ថប្រយោជន៍ ដោយប្រយោលជាច្រើនទៀត ដូចជា ការកសាងសមត្ថភាពរបស់មន្ត្រី RIA ក្នុងការវិភាគជាប្រព័ន្ធលើទិដ្ឋភាពសេដ្ឋកិច្ចនៃលិខិតបទដ្ឋានគតិយុត្ត នឹង បង្កើនជំនាញធ្វើគោលនយោបាយ ដែលផ្តល់អត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចទាំងមួល។  ជាការ ពិត អត្ថប្រយោជន៍ជាប្រយោលបែបនេះ នឹងអាចមានកម្រិតខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ ដែលបានមកពីការ កាត់បន្ថយបន្ទុកចំណាយកាតព្វកិច្ចទៅទៀត។» 
ដោយមើលឃើញពីគុណប្រយោជន៍ខ្ពស់ នៃគម្រោង RIA នេះ ក្រសួងចំនួន ៧ហើយ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល  ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ  ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបានដាក់បញ្ចូលឲ្យអនុវត្តគម្រោងមួយនេះ។
ក្រោយពីដាក់ឲ្យអនុវត្តនូវគម្រោង RIA មន្រ្តី RIA នៅក្រសួងចូលរួមក្នុងគម្រោងទាំង៧ បានធ្វើ និងបញ្ចប់របាយ ការណ៍វាយតម្លៃបឋមលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត  រួមមានប្រកាស និងអនុក្រិត្យចំនួន ២១ និង កំពុងធ្វើរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់ចំនួន៤ និងរបាយការណ៍វាយតម្លៃពេញលេញលើ ផលប៉ះ ពាល់ចំនួន ៥បន្តទៀត។
ដើម្បីជំរុញការយល់ដឹងពីគម្រោងមួយនេះ ឲ្យបានកាន់តែច្បាស់ថែមទៀតនោះ ក្រុមការងារគម្រោង RIA នៃ ECOSOCC បានសហការជាមួយ ADB រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង RIA បានចំនួន៣១ដង ក្នុង នោះ ការផ្សព្វផ្សាយជាមួយវិស័យឯកជន សង្គមស៊ីវិល ថ្នាក់កម្រិតឧត្តមសិក្សាបានចំនួន ៧, ជាមួយក្រសួង និង ស្ថាប័នរដ្ឋចំនួន៣៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដោយមានចំនួនសិក្ខាកាមសរុបប្រមាណ ៤.៥០ ០នាក់បានចូលរួម៕
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ថ្លែងក្នុងពិធីបើកសិក្ខាសាលា