Wednesday, August 27, 2014

ការ​អនុវត្ដដោយបង្ខំ

M27-08-14-q-full
/​ប្រភេទ​នៃ​ការ​អនុវត្ដ​
ការ​អនុវត្ដ​ដោយ​បង្ខំ​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​លិខិត​អនុវត្ដ ម​.៣៦០​។ ភាគី​ដែល​ដាក់ពាក្យ​សុំ​ឲ្យ​អនុវត្ដ​ដោយ​បង្ខំ​ហៅថា​"​ម្ចាស់បំណុល​នៃ​ការ​អនុវត្ដ​"​ហើយ​ភាគី​ម្ខាង​ទៀត​ហៅថា​"​កូនបំណុល​នៃ​ការ​អនុវត្ដ​"​ម​.៣៤៧​។ ការ​អនុវត្ដ​ដោយ​បង្ខំ​គឺ​ធ្វើ​ទៅតាម​គោលបំណង​នៃ​សិទ្ធិ​ដូចជាៈ
ក​.​ចំពោះ​សិទ្ធិ​ទាមទារ​ដែលមាន​បំណង​ឲ្យ​សង​ជា​ប្រាក់​
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​ចលនវត្ថុ​ជា​សមត្ថកិច្ច​របស់​អាជ្ញា​សាលា ម​.៣៨៤​ដល់​ម​.៤០១​។
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​សិទ្ធិ​លើ​បំណុល​ជា​សមត្ថកិច្ច​អនុវត្ដ​របស់​តុលាការ​អនុវត្ដ ម​.៤០២​ដល់​ម​.៤១៦​។​
-​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​អចលនវត្ថុ​ជា​សមត្ថកិច្ច​របស់​តុលាការ​អនុវត្ដ ម​.៤១៧​ដល់​ម​.៤៥៣​។​​
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​នាវា​ជា​សមត្ថកិច្ច​របស់​តុលាការ​។​
ខ​.​ចំពោះ​សិទ្ធិ​ទាមទារ​ដែល​គ្មាន​គោលបំណង​ឲ្យ​សង​ជា​ប្រាក់​
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ឲ្យ​ប្រគល់​អចលនវត្ថុ​ម​.៥២៤ ជា​សមត្ថកិច្ច​របស់​អា​ជ្ញា​សាលា​
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ឲ្យ​ប្រគល់​ចលនវត្ថុ ម​.៥២៥ ជា​សមត្ថកិច្ច​របស់​អាជ្ញា​សាលា​
-​ការប្រគល់​វត្ថុ​ដែល​កាន់កាប់​ដោយ​តតិយជន ម​.៥២៦​ជា​សមត្ថកិច្ច​របស់​តុលាការ​អនុវត្ដ​។​
-​ការ​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​សិទ្ធិ​ទាមទារ​ឲ្យ​ធ្វើ​សកម្មភាព​ឬ​មិន​ធ្វើ​សកម្មភាព​ណាមួយ ម​.៥២៧​និង​ម​.៥២៨​ជា​សមត្ថកិច្ច​របស់​តុលាការ​អនុវត្ដ​។​
គ​.​ការ​អនុវត្ដ​ដោយ​បង្ខំ​ចំពោះ​សិទ្ធិ​ប្រា​តិ​តិ​ភោគ​
-​ការ​អនុវត្ដ​សិទ្ធិ​ប្រាតិភោគ ចលនវត្ថុ ម​.៥០០-​ម​.៥០៤
-​ការ​អនុវត្ដ​សិទ្ធិ​ប្រាតិភោគ អចលនវត្ថុ ម​.៥០៩-​ម​.៥២០
-​ការ​អនុវត្ដ​សិទ្ធិ​ប្រាតិភោគ នាវា ម​.៥២១-​ម​.៥២៣
-​ការ​អនុវត្ដ​សិទ្ធិ​ប្រាតិភោគ សិទ្ធិ​លើ​បំណុល​និង​ទ្រព្យ​ផ្សេងទៀត ម​.៥០៥​ដល់​ម​.៥០៨​។​
/​ការចាប់ផ្ដើម​អនុវត្ដ​
នីតិវិធី​ការ​អនុវត្ដ​មាន​គោលបំណង​ឲ្យ​សង​ប្រាក់​ចំពោះ​
ក​.​ចំពោះ​ចលនវត្ថុ​
-​ក្រោយពី​មាន​សាលក្រម​ឬ​សាលដីកា​ស្ថាពរ​ហើយ​ម្ចាស់បំណុល​ត្រូវដាក់​ពាក្យសុំ​ឲ្យ​ផ្ដល់​រូបមន្ដ​ទៅ​ក្រឡាបញ្ជី​ឬ​សា​ការី​ដោយ​ធ្វើជា​លាយលក្ខណ៍អក្សរ​។​
-​ការផ្ដល់​រូបមន្ដ​ដោយ​ក្រឡាបញ្ជី​ឬ​សា​ការី​។​
-​ពាក្យសុំ​អនុវត្ដ​ដោយ​បង្ខំ​ដាក់​ទៅ​អាជ្ញាសាលា​-​បញ្ជូនទៅ​កូនបំណុល​
-​ការបង់ពន្ធ​ដាក់ពាក្យ​សុំ​និង​សោហ៊ុយ​ជាមុន ហើយ​ក៏មាន​ការបង់​សោហ៊ុយ​ក្រោយពី​ពន្ធ​ដាក់​ពាក្យសុំ​និង​សោហ៊ុយ​ភាគី​។​
-​នៅពេល​បង់ពន្ធ​រួចរាល់​ហើយ​អាជ្ញាសាលា​ទទួល​រឿងក្ដី​យកមក​ចាត់ការ​តាម​នីតិវិធី​៕
អង្គ កុលបុត្រ​
និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ
នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​
ឯកសារយោង​ពី​
ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​