
គឺជាស្ថាប័នអនុវត្ដដោយបង្ខំនិងជាអ្នកជំនួយរបស់តុលាការអនុវត្ដព្រមទាំងមានសមត្ថកិច្ចផ្សេងទៀតដោយផ្អែកតាមច្បាប់និងបទដ្ឋានគតិយុត្តិផ្សេងទៀត។
+សមត្ថកិច្ចរបស់អាជ្ញាសាលា
១-ការអនុវត្ដដោយបង្ខំចំពោះសិទ្ធិទាមទារដែលមានគោលបំណងឲ្យសងជាប្រាក់
-ការអនុវត្ដដោយបង្ខំចំពោះវត្ថុៈ ពាក្យសុំអនុវត្ដធ្វើទៅអាជ្ញាសាលានៃសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលវត្ថុជាកម្មវត្ថុនៃការអនុវត្ដដោយបង្ខំស្ថិតនៅ។ ការអនុវត្ដដោយបង្ខំចំពោះចលនវត្ថុត្រូវចាប់ផ្ដើមដោយការរឹបអូសវត្ថុដែលជាកម្មវត្ថុដោយអាជ្ញាសាលាម.៣៨៤/១និង៣។
ឧទាហរណ៍ៈ រឹបអូសម៉ូតូមួយគ្រឿងដើម្បីលក់ប្ដូរយកប្រាក់សងបំណុល១លាន។
២-ការអនុវត្ដដោយបង្ខំគ្មានគោលបំណងឲ្យសងជាប្រាក់
-ការអនុវត្ដដោយបង្ខំឲ្យប្រគល់អចលនវត្ថុៈ ប្រគល់អចលនវត្ថុឬនាវាឬវត្ថុផ្សេងទៀតដែលមានមនុស្សរស់នៅក្នុងនោះត្រូវធ្វើតាមវិធីដែលអាជ្ញាសាលានៃសាលាដំបូងដែលមានសមត្ថកិច្ចលើកន្លែងដែលវត្ថុជាកម្មសិទ្ធិស្ថិតនៅរំលាយការកាន់កាប់វត្ថុដែលជាកម្មវត្ថុរបស់កូនបំណុលនៃការអនុវត្ដហើយធ្វើឲ្យម្ចាស់បំណុលនៃការអនុវត្ដទទួលបានការកាន់កាប់នោះ ម.៥២៤។
ឧទាហរណ៍ៈ សាលក្រមសម្រេចឲ្យកូនបំណុលនៃការអនុវត្ដប្រគល់អគារឲ្យទៅម្ចាស់បំណុលនៃការអនុវត្ដ។
-ការអនុវត្ដដោយបង្ខំឲ្យប្រគល់ចលនវត្ថុឲ្យប្រគល់ចលនវត្ថុក្រៅពីនាវាឬក៏វត្ថុផ្សេងទៀតដែលមានមនុស្សរស់នៅក្នុងនោះត្រូវធ្វើតាមវិធីដែលអាជ្ញាសាលានៃសាលាដំបូងដែលមានសមត្ថកិច្ចលើកន្លែងដែលវត្ថុដែលជាកម្មវត្ថុស្ថិតនៅដកយកចលនវត្ថុពីកូនបំណុលនៃការអនុវត្ដ ហើយប្រគល់ចលនវត្ថុនោះទៅឲ្យម្ចាស់បំណុលនៃការអនុវត្ដ។
ឧទាហរណ៍ៈ សាលក្រមសម្រេចឲ្យកូនបំណុលប្រគល់រថយន្ដទៅឲ្យម្ចាស់បំណុលនៃ ការអនុវត្ដ៕
អង្គ កុលបុត្រ
និស្សិតសាកលវិទ្យាល័យ ភូមិន្ទ
នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
ឯកសារយោងពី
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ