Saturday, August 30, 2014

កម្រង​​​ឯកសារ​​​វប្បធម៌​ខ្មែរ​ជា​ច្រើនត្រូវ​បាន​រក្សាទុក​ក្នុង​​​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរជាបន្តបន្ទាប់​ ចូល​អាន​ឥត​គិត​ថ្លៃ​​

ដើម្បីបន្ថែមលើការផ្តល់អាហារូបករណ៍ជូនដល់និស្សិតជាច្រើននាក់តាមរយះមូលនិធិខ្មែរសម្រាប់ការសិក្សាwww.ceefoundation.org និងជួយដល់ប្រពលរដ្ឋក្រីក្រតាមរយះអំណោះគ្រាប់ដំណាំ សង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ផ្តល់ថវិកាខ្ចីឥតការប្រាក់ដោយមូលនិធិករុណាខ្មែរ www.karunacambodia.org ដែលដឹកនាំដោយ Mr Samrang Kchao(President) Mr Khim Chan Nuon(Treasurer) Mr Chiep Tan (Vice President) Davouth Khuon (Board Director) Lim KEUKY (Board Director) Sophal Kchoa (Board Director) Chandy Say(Treasurer) Heang Srun (Donation) DP- Richard Stokes(Donation) BUNKORN YUN( Donation)  ថ្នាក់ដឹកនាំមូលនិធិក៏បានបន្តផ្តូួចផ្តើមបង្កើតបណ្ណាល័យអេឡិចត្រូនិចខ្មែរelibraryofcambodia.orgដើម្បីរក្សានូវកម្រង​​​ឯកសារ​​​វប្បធម៌​ខ្មែរ​ ដែលជាគុណតម្លៃដ៏មហិមារមិនអាចកាត់ថ្លៃបាន៖
កម្រង​ឯកសារ​​​​​វប្បធម៌​ខ្មែរ​​ជា​ច្រើន ​ត្រូវ​​បាន​រក្សា​ទុក​ក្នុង​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ​ក្នុង​គោល​បំណង​​ ថែរក្សា​ស្នាដៃ​ទាំង​នេះ​​ឱ្យ​បាន​គង់វង្ស និង​ទុក​​​បម្រើ​ជា​​ប្រយោជន៍​ជូន​សាធារណជន​ដោយ​មិន​គិត​ប្រាក់​កម្រៃ។ 

បណ្ណាល័យ​អេឡិច​ត្រូនិក​ខ្មែរឈ្មោះ​ ​ elibraryofcambodia.org​ ជា ​គេហទំព័រ​មួយ​ដែល​បាន​រក្សាទុក​នូវ​កម្រង​ឯក​សារ​ល្អៗ​ពី​សម័យ​ដើម​ជា​ ច្រើន សម្រាប់​បំពេញ​ចំណេះ​ដឹង​បន្ថែម​ក្នុង​សិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត​។ 
ឯកសារ​នៅ​ក្នុង​គេហទំព័រ​ខាង​លើ​នេះ​រួម​មាន​ សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ ប្រវត្តិ​រឿង​ព្រេង​និទាន​ សម័យ​ដើម សៀវភៅ​សង្គម​និង​ព្រះពុទ្ធសាសនា ទស្សនវិទ្យា ច្បាប់​ទូន្មាន​ ​សៀវភៅ​ប្រវត្តិសាស្ត្រ​ ​អរិយធម៌ អក្សរសិល្ប៍​ខ្មែរ ប្រពៃ​ណី​ ក្រាំង សាស្ត្រា​ស្លឹក​រឹត​ សៀវភៅ​ធម៌​ សៀវភៅ​អប់រំ​ចិត្ត​ ស្នាដៃ​និពន្ធ​កវី​ខ្មែរ​ អត្ថបទ​ចំរៀង​ពី​សម័យ​ដើម និង​សៀវភៅ​ល្អជា​ច្រើន​ទៀត​ដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​ប្រិយ​មិត្ត​អ្នក​ ស្រលាញ់​ការ​សិក្សា​។​

ប្រិយ​មិត្ត​អ្នក​អាន​​ចូល​ទៅ​កាន់​គេហទំព័រ​នោះ អាច​​ស្រាវជ្រាវ​ និង​អាន​​ឯកសារ​ទាំង​នោះ​បាន​ដោយ​សេរី​ ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​បើក​មើល​​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ ដោយ​គ្រាន់​តែ​ប្រើ​កូន​កណ្ដុរ​កុំព្យូទ័រ​បញ្ជា​ក្នុង​ការ​បើក ឬ​បិទ​។

​Cambodia Today ​នឹង​ធ្វើ​បទ​សម្ភាសន៍​ពិសេស​​ជា​មួយ​ស្ថាបនិក​គេហទំព័រ​នេះ​​ហើយ​នឹង​​​ផ្សាយ​ជូន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕