ភ្នំពេញ ៖ លោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ តំណាងរាស្ដ្រមានចរិត មានៈ មកពីគណបក្ស សង្គ្រោះជាតិត្រូវបាន សមាជិកសភាភាគច្រើន បោះឆ្នោតមិនគាំទ្រ ឱ្យធ្វើជាប្រធានគណៈកម្មាធិការ នៃរដ្ឋសភាឡើយ ក្នុងចំណោមតំណាងរាស្ដ្រចូលរួម ប្រជុំចំនួន ១២២រូប មានតែ៥៦រូបប៉ុណ្ណោះ បោះ ឆ្នោតគាំទ្រដោយមិនអាចឱ្យពួកគេរកសំឡេង ៥០បូក១បានទេ ។
មានមូលហេតុជាច្រើន ត្រូវបានគេលើក ឡើងនៅក្រោយពេល ដែលលោក យឹម សុវណ្ណ និងលោកស្រី មូរ សុខហួរ មិនជាប់ ជាប្រធានគណៈកម្មាធិការទី១០ និងទី៨ នៃរដ្ឋសភា ខណៈសហជីវីនរបស់ខ្លួន ៣ រូបទៀត រួមមានលោក អេង ឆៃអ៊ាង ត្រូវបានជាប់ ឆ្នោតជាប្រធានគណៈកម្មាធិការទី១ លោក ប៉ុល ហំម ជាប់ឆ្នោតជាប្រធានគណៈកម្មាធិ ការទី៣ និងលោក ញ៉ែម ប៉ុនរិទ្ធ ត្រូវបានជាប់ឆ្នោតជាប្រធានគណៈ កម្មាធិការទី៧នៃ រដ្ឋសភានោះ ។ ក្នុងនោះចរិតរឹងរូសធ្វើជា អ្នកនយោបាយ មិនចេះបត់បែនសម្រប សម្រួលទៅតាមកាលៈទេសៈ និងពេលវេលា ដោយប្រកាន់យកតែចរិតមានៈ សងសឹកចងគំនុំ ចង អាឃាតរបស់អ្នកទាំងពីរ ក៏ជាមូល ហេតុនៃការមិនផ្ដល់សំឡេងគាំទ្រផងដែរ ។
៥៦សំឡេងគាំទ្រ មិនមានន័យថា ៥៥ សំឡេង គឺជាសំឡេងបានមកពីសមាជិកសភា របស់គណបក្ស សង្គ្រោះជាតិទាំងអស់ នៅក្នុងសភានោះទេ ។ មានន័យថា ក្នុងចំ ណោមសំឡេងគាំទ្រទាំង៥៦ គឺ មានសំឡេង មកពីគណបក្សប្រជាជន បោះឆ្នោតគាំទ្រ លើសពី១សំឡេង ដូចនេះសមាជិកសភា មកពី គណបក្សសង្គ្រោះជាតិទាំង៥៥រូប មិន មែនសុទ្ធតែបោះឆ្នោតគាំទ្របេក្ខភាពលោកស្រីមូរ សុខហួរ និង លោក យឹម សុវណ្ណ ទាំង អស់នោះឡើយ គឺមានសមាជិកមួយចំនួន នៃគណបក្សនេះក៏មិនពេញចិត្ដ នឹងចរិត ក៏ដូចសកម្មភាពប្រកាន់ ជំហរនយោបាយ របស់អ្នកទាំងពីរប៉ុន្មាននោះដែរ ។
ចំណែកលោក សម រង្ស៊ី ដើម្បីបង្វែរ ភាពអាម៉ាស់ នៃការប្រេះឆាគ្នានេះក្រោយ ចេញពីប្រជុំសភា បាន ថ្លែងប្រាប់អ្នកកាសែត ថា ការបោះឆ្នោតមិនជាប់នេះគឺដោយសារ តែគណបក្សប្រជាជន មិនគោរពតាម កិច្ច ព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ដែលមាន ចំនួន៧ចំណុចទៅវិញ ។ ប៉ុន្ដែ មន្ដ្រីគណបក្សប្រជាជន មួយរូប បានឆ្លើយតបទៅវិញថា ស្មារតីកិច្ចព្រមព្រៀង៧ចំណុច គឺគ្រាន់តែ បានឯកភាពគ្នា ប្រគល់ តំណែងអនុប្រធានទី១ និងប្រធានគណៈកម្មាធិការចំនួន ៥ ទៅឱ្យគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ដោយមិនបានចែងថា អនុប្រធានទី១ ត្រូវតែឱ្យទៅ លោក កឹម សុខា ប្រធានគណៈកម្មាធិការទី ៨ ត្រូវ តែឱ្យទៅលោកស្រី មូរ សុខហួរ ប្រធានគណៈកម្មាធិការទី១០ ត្រូវតែឱ្យទៅ លោក យឹម សុវណ្ណ នោះ ឡើយ លើកលែងតែសមាជិកសភា គណបក្សប្រជាជនបោះ ឆ្នោតគាំទ្របេក្ខភាព ប្រធានគណៈកម្មាធិ ការរដ្ឋសភាមកពីគណបក្សប្រជាជនលើស ពី៥ ទើបរំលោភទៅលើកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ។
លោក យឹម សុវណ្ណ ត្រូវបានសមាជិក មួយចំនួន ចាត់ទុកថា ជាមនុស្សមានចរិត “ឈ្លើយ” គ្មានអ្នកណា ដល់ខ្លួន ក្រៅពីប្រធានបក្ស និងភរិយារបស់ប្រធាននោះ ។ មិនតែប៉ុណ្ណោះ រាល់ការប្រជុំសម្រេចពី នយោបាយផ្ទៃក្នុងលោក យឹម សុវណ្ណ តែងតែប្រកាន់យកគំនិតរឹងត្អឹង តាមនិយមន័យ បើប្រឆាំង ប្រឆាំងទាល់តែឈ្នះ ! កុំសម្របសម្រួល កុំចុះញ៉ម ។ ដោយឡែកសម្រាប់អ្នកស្រី មូរ សុខហួរ វិញ ត្រូវ បានសមាជិកជាន់ខ្ពស់ភាគច្រើនចាត់ទុកថា គឺជាអ្នកធ្វើឱ្យខូចនយោ បាយរបស់គណបក្ស នៅមួយ រយៈចុងក្រោយនេះ ។
ព្រឹត្ដិការណ៍កើតហិង្សា ដែលបង្កឡើង ដោយក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកស្រី មូរ សុខហួរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅស្ពាននាគ ត្រូវបានសមាជិកជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិចោទថា បង្កឡើងដោយលោក ស្រី មូរ សុខហួរ ដែលជាដើមចមធ្វើឱ្យគេ ថ្កោលទោសពេញពិភពលោក ។
អ្នកដឹងរឿងបានអះអាងថា ផែនការ រៀបចំ ធ្វើបាតុកម្មឱ្យផ្ទុះទៅជាហិង្សានៅថ្ងៃ ទី១៥ ខែកក្កដា ដែល រៀបចំដោយលោកស្រី មូរ សុខហួរ គឺមានសមាជិកជាន់ខ្ពស់ភាគច្រើនប្រឆាំងមិនឱ្យធ្វើឡើយ ដោយ រួមមានទាំងលោក កឹម សុខា អនុប្រធានគណបក្ស និងលោក សុន ឆ័យ ផងដែរ។ ដូច្នេះហើយ ទើបថ្ងៃ ធ្វើបាតុកម្មនោះ លោក កឹម សុខា គេចទៅមើលចំការម្រេច នៅខេត្ដកំពង់ចាម លោក សុន ឆ័យ យក លេសរវល់ តាមពិតលោកទៅអង្គុយផឹកកាហ្វេនៅហាងបរទេស ចាំមើលតែប៉ុណ្ណោះ ។
លោកស្រី មូរ សុខហួរ តំណាងរាស្ដ្រ ប្រចាំមណ្ឌលខេត្ដបាត់ដំបង របស់គណបក្ស សង្គ្រោះជាតិ បច្ចុប្បន្នត្រូវបានគេស្គាល់ថា ដើមឡើយខណៈចូលមកក្នុងប្រទេសវិញ គឺ គ្រាន់តែជាប្រធានអង្គការមួយ តែប៉ុណ្ណោះ។ តែដោយសារតាមរយៈអង្គភាពនេះ បានធ្វើ ឱ្យលោកស្រី មានភាពជិតស្និទ្ធជាមួយម្ចាស់ ក្សត្រីយ៍ និងជំទាវៗ ឯកឧត្ដមមួយចំនួននៅ ក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច រហូតដល់បានធ្វើជារដ្ឋមន្ដ្រី ក្រសួងកិច្ចការនារី កូតាគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅអាណត្ដិទី២ ។ លុះដល់ អាណត្ដិទី៣ លោកស្រី មូរ សុខហួរ មានមហិច្ឆតាទៅកាន់តំណែងរដ្ឋមន្ដ្រីក្រសួងការ ងារដែលបង្កើតថ្មី ដោយសន្យាប្រគល់ក្រសួង កិច្ចការនារីទៅឱ្យ លោកស្រី អ៊ឹង កន្ថាផាវី ត្រូវជាប្អូនថ្លៃជីដូនមួយអង្គុយវិញ ។ ប៉ុន្ដែ ខណៈលោកស្រី ស្នើសុំតំណែង រដ្ឋមន្ដ្រីក្រសួងការងារដោយបោះបង់ក្រសួង កិច្ចការនារីទៅឱ្យលោកស្រី អ៊ឹង កន្ថាផាវី ទៅហើយនោះ ស្រាប់តែសម្ដេចក្រុមព្រះ បែរជាប្រគល់ក្រសួងការងារទៅឱ្យលោក ញ៉េប ប៊ុនជិន ទៅ វិញ ធ្វើឱ្យលោកស្រី ខក ចិត្ដយ៉ាងខ្លាំង ស្របនឹងមិនជាប់ជាតំណាង រាស្ដ្រមណ្ឌលភ្នំពេញទៀតនោះ ក៏មានគំនុំជា មួយហ្វ៊ុនស៊ិនប៉ិច ដោយចុងក្រោយបាន សម្រេចដើរចេញ ទៅចូលជាមួយគណបក្ស សម រង្ស៊ី ដើម្បីធ្វើការសងសឹកជាមួយគណ បក្សហ្វ៊ុនស៊ិនប៉ិច ដូចគេបានឃើញស្រាប់។
ដូច្នេះហើយ ទើបបច្ចុប្បន្ននេះគំនិតមានៈ សងសឹកតាមរយៈការយកនយោបាយ ធ្វើ ជាមុខរបរ មាន រហូតមកដល់សព្វថ្ងៃនេះ ៕
