
ការរីករាលដាលឆ្លងនៃជំងឺដែលបង្កដោយវីរុសEbola ត្រូវបានឃុំគ្រងជាប់នៅតំបន់អាហ្វ្រិកខាងលិចក្នុងប្រទេសស៊ីយេរ៉ាឡេអូន លីបេរីយ៉ានីហ្សេរីយ៉ា និងហ្គីណេ។ ឥឡូវនេះបានឆ្លងដល់ប្រទេសទី៥ទៀតហើយគឺសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅអាហ្វ្រិកកណ្ដាលដែលកំពុងតែលេចចេញនូវការប្រយុទ្ធនឹងវីរុសនេះ។
រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោលោកវេជ្ជបណ្ឌិត Dr. Felixo Kabange Numbi និយាយថា មនុស្សចំនួន២នាក់បានស្លាប់ដោយសារវីរុសEbola ហើយនៅពេលកើតគ្រុនឈាមរហូតដល់ស្លាប់នៅតំបន់ពាយ័ព្យប្រទេស។ យោងតាមសេចក្តីរាយការណ៍នានាឲ្យដឹងថា មានអ្នកស្លាប់សរុបចំនួន១៣នាក់ហើយ។ កន្លងមកនេះអង្គការសុខភាពពិភពលោកបានគិតពីមុនថា ករណីដែលស្លាប់ទាំងនោះមិនជាប់ពាក់ព័ន្ធអ្វីទៅនឹងវីរុស Ebola ទេ ប៉ុន្តែចាប់តាំងពីករណី២ក្រោយនេះដែលមានមនុស្សស្លាប់ដោយត្រូវបានបញ្ជាក់អះអាងដោយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមកទើបទទួលស្គាល់ថាពិតជាជាប់ពាក់ព័ន្ធជាមួយវីរុស Ebola។
ការជាប់ពាក់ព័ន្ធជាមួយនឹងការរីករាលដាលនៅអាហ្វ្រិកខាងលិចនៅពុំទាន់ច្បាស់នៅឡើយទេដូចដែល WHO និយាយថា ខ្លួនកំពុងតែរង់ចាំការរកឃើញនៃចំនួន៥ករណី ដែលនាំឲ្យឈឺដោយសារវីរុស Ebola ដែលត្រូវបានគេស្គាល់ថា វីរុសអេបូឡា ហ្សាសៀរ "Zaire Obolavirus" ។
អ្នកនាំពាក្យម្នាក់នៃអង្គការ WHO និយាយថា ការបញ្ជាក់អះអាងអំពីករណីដែលថា តើជា ការរីករាលដាលដាច់ដោយឡែកមួយដែលបានកើតមានឡើងកាលពីថ្ងៃច័ន្ទហើយបានទាញការប្រុងប្រយ័ត្នដែលថា ការកំណត់អំពីករណីស្លាប់២នាក់នៅប្រទេសកុងហ្គោនោះមិនមែនលេចចេញមកពីអង្គការ WHO នោះឡើយ។
តើការរាលដាលចម្លងដោយវីរុស Ebola ទៅកាន់ទីណាទៀតនាពេលបន្ទាប់មក?
ជាការកំណត់ទុក មានករណីកើតការសង្ស័យពីករណីជំងឺ Ebola នេះនៅទ្វីបអឺរ៉ុប អាស៊ី និងអាមេរិកខាងជើង ប៉ុន្តែមិនមាននរណាដែលត្រូវបានធ្វើតេស្តទៅទទួលផលវិជ្ជមាននោះទេ។ ក្រុមមន្ត្រីសុខាភិបាលសាធារណៈក៏មិនខ្វាយខ្វល់អ្វីអំពី Ebolaដែលកំពុងតែក្លាយទៅជាបញ្ហាមួយយ៉ាងធំនៅក្នុងពិភពលោកដែលអភិវឌ្ឍន៍រួចទៅហើយនោះ។ នោះក៏ដោយសារតែការរីករាលដាលចម្លងកើតមានតែនៅតាមបណ្តាប្រទេសដែលផ្នែកអនាម័យខ្សត់ខ្សោយគឺមិនមែនដូចជានៅសហរដ្ឋអាមេរិកនោះទេ៕
សៅ ប៊ុនឆុន
