Thursday, August 28, 2014

កម្លាំងនគរបាល ចរាចរ ខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យ រថយន្តបិទស្កុតខ្មៅ យកមកធ្វើការអប់រំ

កំពង់ស្ពឺ៖ នៅព្រឹក ថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាល ចរាចរខេត្តកំពង់ស្ពឺ នៃការិយាល័យ ជើងគោក បានបើកយុទ្ធនាការ ចុះអនុវត្តន៍ច្បាប់ ដោយឃាត់រថយន្ត គ្រប់ប្រភេទដែលបាន បិទស្កុតខ្មៅនៅលើកញ្ចក់ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តកំពង់ស្ពឺ ។
លោក វីរៈសេនីយ៍ទោ មាស សុខុំ នាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ចរាចរជើងគោកខេត្តកំពង់ស្ពឺ  បានឲ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនរថយន្តចំនួន ៥៩គ្រឿង ក្នុង ក្បាល២ ចំនួន៣គ្រឿង ។
លោកបន្ថែមថា ដោយមានកិច្ចផ្សព្វផ្សាយនៃអនុក្រិត្យរបស់អគ្គនាយកដ្ឋានចរាចរ និងសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ អ្នកដែលបិទកញ្ចក់ខ្មៅ នឹងត្រូវពិនិយ្យជាប្រាក់ ៥ម៉ឺនរៀល ក្នុងករណីដែល មិនបង់ ពិនិយ្យភ្លាម ត្រូវពិនិយ្យថែម១ម៉ឺនរៀលទៀត ហើយប្រសិនបើ មិនបានបង់លើសពី ៣០ ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
លោកវីរៈសេនីយ៍ទោ បានបញ្ជាក់ថា ក្រោយធ្វើការឃាត់រថយន្តខាងលើ  ម្ចាស់ត្រូវបានបញ្ជូនយកទៅអប់រំ ដើម្បីឲ្យយល់ដឹងពីច្បាប់ចរាចរ៕
ដើមអម្ពិល