Sunday, August 17, 2014

ស្ពានជ្រោយចង្វារ នៅតែដំណើរការធម្មតា តែហាមរថយន្តធំ និងធុនធ្ងន់ឆ្លងកាត់ដាចខាត...

ដោយបានការណែនាំពីសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានតម្លើងរបាំងដែកកាត់ទទឹងកម្ពស់ ២.៥ម សងខាងគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនរថយន្តធំ និងរថយន្តធុនធ្ងន់ឆ្លងកាត់ស្ពាន ដោយសារស្ថានភាពស្ពានកំពុងទ្រុឌទ្រោម។