
កន្លងមកនេះយើងខ្ញុំបានជម្រាបជូនរួចមកហើយនូវប្រភេទវីរុសថ្មីៗដែលសាហាវបំផុតរាប់ចាប់តាំងពីវីរុស SARS, វីរុសH5N1, វីរុស Ebola ជាដើម។ នៅពេលនេះប្រភេទជំងឺដែលមានអាយុកាលខ្លះរាប់ពាន់ឆ្នាំកន្លងមកហើយៗខ្លះទៀតធ្លាប់មានប្រវត្តិជាច្រើនរយឆ្នាំក៏សុទ្ធតែជាប្រភេទជំងឺប្រវត្តិសាស្ត្រដែលបានផ្តាច់ជីវិតមនុស្សរាប់រយលាននាក់មកហើយបើយើងប្រមើលមើលទៅតាមប្រវត្តិសាស្ត្រនៃពិភពលោកពេលដែលជំងឺទាំងនោះនៅតែមានវត្តមានជាដដែលលើភពផែនដីនៃយើងនេះ។
ជំងឺគ្រុនចាញ់ត្រូវបានគេរកឃើញកាលពីឆ្នាំ១៥៥០មុនគ្រិស្តសករាជនៅប្រទេសអេហ្សីបបុរាណនិងប្រមាណជាឆ្នាំ៤១៣មុនគ្រិស្តសករាជនៅប្រទេសក្រិកបុរាណ
យោងតាមការឲ្យដឹងពីមជ្ឈដ្ឋាន CDC ជំងឺគ្រុនចាញ់ត្រូវបានកត់ត្រាទុកដោយមានរយៈពេលជាង៤០០០ឆ្នាំកន្លងមកហើយ។ គ្រុនចាញ់ជាជំងឺឆ្លងមួយដ៏ធ្ងន់ធ្ងរបណ្តាលមកពីប៉ារ៉ាស៊ីតម្យ៉ាងហៅថា Plasmodium Parasites តាមរយៈប្រភេទសត្វមូស Annopheles mosquitos ដែលមកបឺតឈាមមនុស្សប្រសិនបើមិនព្យាបាលក្នុងអំឡុងពេល២៤ម៉ោងទេនោះជំងឺអាចវិវត្តន៍ទៅកាន់ធ្ងន់ធ្ងរហើយដែលអាចបណ្ដាលឲ្យបាត់បង់ជីវិតបាន។ បើតាមការសិក្សាស្រាវជ្រាវដោយអង្គការ WHOគ្រុនចាញ់អាចកើតមានដល់ទៅ២០៧លានករណី ហើយអាចបណ្តាលឲ្យស្លាប់ដល់៦២៧០០០ករណី ភាគច្រើនកុមារអាហ្វ្រិកនៅឆ្នាំ២០១២។ មនុស្សប្រមាណ៣,៥កោដិនាក់ពី១៦៧ប្រទេសលើភពផែនដីស្ថិតនៅចំពោះការប្រឈមនឹងជំងឺគ្រុនចាញ់នេះ។
ជំងឺគ្រុនពោះវៀន (Typhoid Fever) រកឃើញតាំងពីប្រមាណឆ្នាំ៤៣០-៤២៤មុនគ្រិស្តសករាជនៅលើទឹកដីក្រិកបុរាណ
ជំងឺគ្រុនពោះវៀនជាជំងឺមួយដ៏ធ្ងន់និងឈានដល់សក្តានុពលបណ្តាលមកពីប្រភេទបាក់តេរី The bacterium Salmonella Typhi។ ប្រភេទបាក់តេរីម្យ៉ាងនេះវារស់នៅតែក្នុងរូបកាយរបស់មនុស្សតែប៉ុណ្ណោះ។ មនុស្សដែលកើតមានជំងឺគ្រុនពោះវៀននេះមានប្រភេទបាក់តេរីនៅក្នុងឈាមរបស់គេតែម្តងរួមទាំងនៅក្នុងពោះវៀន។ ការចម្លងជំងឺក៏ដូចជាបាក់តេរីកកើតមានតាមលាមក។
មនុស្សម្នាក់ដែលងាយឆ្លងជំងឺគ្រុនពោះវៀននេះគឺអាស្រ័យទៅដោយការផឹកទឹក បរិភោគអាហារដែលមានផ្ទុកទៅដោយបាក់តេរី Salmonella Typhi។ នៅសហរដ្ឋអាមេរិកតាមការប៉ាន់ប្រមាណមាន៥៧០០០ករណីនៃការកើតជំងឺគ្រុនពោះវៀននេះជាប្រចាំឆ្នាំដែលភាគច្រើនជាអ្នកធ្វើដំណើរ ការប៉ាន់ប្រមាណមួយមានដល់ទៅ២១លានករណីនៃការកើតជំងឺគ្រុនពោះវៀននេះនិងមានអ្នកស្លាប់ដល់ទៅ២០០០០០នាក់នៅទូទាំងសកលលោក។
ជំងឺអាសន្នរោគ(Cholera) រកឃើញនៅឆ្នាំ១៥៦៣-១៨៧០
ជំងឺអាសន្នរោគ (Cholera) នេះគឺជាការចម្លង “an acute intestinal infection” ដែលបណ្ដាលមកពី “Vibrio cholers”។ ជំងឺប្រភេទនេះវាបង្កជាជំងឺឡើងចាប់តាំងពីរយៈពេលតិចជាង១ថ្ងៃរហូតដល់៥ថ្ងៃហើយបណ្ដាលឲ្យរងការឈឺចាប់ជាខ្លាំងរាករូសហូរមកតែទឹកដែលបណ្ដាលឲ្យបាត់បង់ជាតិទឹកពីក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរនឹងបាត់បង់ជីវិតប្រសិនបើការព្យាបាលធ្វើឡើងមិនចំគោលដៅឬមិនបានទទួលការព្យាបាល។
អង្គការ WHO និយាយថា ជារៀងរាល់ឆ្នាំមានប្រមាណពី៣ទៅ៥លានករណីនៃការកើតអាសន្នរោគហើយមានពី១00000-២00000នាក់ស្លាប់ដោយសារអាសន្នរោគ៕