Sunday, August 31, 2014

អនុក្រឹត្យ​ (Sub-decree) ANUKRET

M31-08-14-d-full
អនុក្រឹត្យ​ជា​លិខិត​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​រាជរដ្ឋាភិបាល​។ អនុក្រឹត្យ​មាន​ឋានានុក្រម​ស្ថិតក្រោម​ច្បាប់​និង​ក្រោម​ព្រះរាជក្រឹត្យ​។ ក្នុងការ​អនុវត្ដ​អំណាច​ប្រតិ​ប​ត្ដិ​នាយករដ្ឋមន្ដ្រី​ប្រើ​លិខិត​ដែលជា​អនុក្រឹត្យ​នេះ។
ក្នុងការ​តែងតាំង​ផ្លាស់ប្ដូរ​មន្ដ្រីរាជការ​សាធារណៈ​នានា​ដូចជា​មន្ដ្រី​ស៊ីវិល យោធា មន្ដ្រីការទូត និង​អភិបាលរង​ខេត្ដ ក្រុង អភិបាលស្រុក និង​ខណ្ឌ​។ នាយករដ្ឋមន្ដ្រី​ប្រើ​អនុក្រឹត្យ​(​មាត្រា​១៤-១៥​និង​២៨​នៃ​ច្បាប់​ស្ដីអំពី​ការរៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ដ្រី​។​
ក្រៅពី​ការតែងតាំង​នាយករដ្ឋមន្ដ្រី​ប្រើ​អនុក្រឹត្យ​នេះ​ដើម្បី​បញ្ជា​រាល់​សកម្មភាព​នៅក្នុង​រាជ រដ្ឋាភិបាល​។ ឧទាហរណ៍​អនុក្រឹត្យ​លេខ​៦២​អ​.​ន​.​ក​.​ប្រ​.​ក ស្ដីពី​ការគ្រប់គ្រង​សព្វាវុធ និង​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៩៩៥​។ អនុក្រឹត្យ​លេខ​២៩ អ​.​ន​.​ក្រ​.​ប​.​ក ស្ដីពី​ថ្លៃ​ពន្ធអាករ​លើ​ឯកសារ​ធ្វើដំណើរ​លិខិត​ផ្លូវថ្នល់ ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៦​។ ដូច្នេះ​យើង​ឃើញថា​អនុក្រឹត្យ​ដែល​ចេញ​ដោយ​នាយករដ្ឋមន្ដ្រី​មានតម្លៃ​តែ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ដ​តែប៉ុណ្ណោះ​។​
ឧទាហរណ៍ៈ អនុរដ្ឋលេខាធិការ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ដូចនេះ​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​គ្មាន​តម្លៃ​អ្វីដែល​តែងតាំង​អនុរដ្ឋលេខាធិការ​បាន​ឡើយ។ គ្រាន់តែ​ថា​ការតែងតាំង​អនុរដ្ឋលេខាធិការ​នោះ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី។ តែ​ទោះជា​យ៉ាងណា​អនុក្រឹត្យ​ត្រូវតែ​ធ្វើឡើង​ឲ្យ​ស្របទៅនឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​និង​ស្របទៅតាម​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​។ ក្នុងករណី​ផ្ទុយ​ពីនេះ​នោះ​នឹង​គ្មាន​សុពលភាព​និង​អនុភាព​អ្វី​ទាំងអស់​។ អនុក្រឹត្យ​មិនអាច​មោឃភាព​ព្រះរាជក្រឹត្យ​បានឡើយ​តែ​អាច​នឹង​មោឃភាព​ដោយ​ព្រះរាជក្រឹត្យ​និង​អនុក្រឹត្យ​ដែល​ចេញ​ក្រោយ​៕

អង្គ កុលបុត្រ​
និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ
នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​