ភ្នំពេញ: គណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សទទួលបាននូវអាសនៈនៃ រដ្ឋសភាជាតិនោះ បានបញ្ជូនឈ្មោះ សមាសភាពគណៈកម្មការទាំង១០ នៅក្នុងរដ្ឋសភា និងបេក្ខជនដែលត្រូវ ជ្រើសតាំងជំនួស និងបំពេញបន្ថែម ក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា ជូន គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤សប្ដាហ៍ ខាងមុខនេះ។
យោងតាមលិខិតរបស់សម្ដេច ជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជាផ្ញើជូនសម្ដេច ហេង សំរិន ប្រធាន រដ្ឋសភា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ អំពីបេក្ខជនដែលត្រូវជ្រើស តាំងជំនួស និងបំពេញបន្ថែមក្នុងក្បាល ម៉ាស៊ីនរដ្ឋសភា។
នៅក្នុងលិខិតរបស់សម្ដេច ជា ស៊ីម បានជម្រាបជូនសម្ដេចប្រធាន រដ្ឋសភាថា គណបក្សប្រជាជនកម្ពុជា សូមបញ្ជូនបេក្ខជនចំនួន៩រូប ដើម្បី សូមសម្ដេចប្រធានរដ្ឋសភា មេត្ដាជួយ សម្រួលតាមនីតិវិធី ក្នុងការធ្វើឱ្យ សម្រេចបាននូវការជ្រើសតាំងជំនួស និង បំពេញបន្ថែមក្នុងក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា នីតិកាលទី៥ ដូចតទៅ ៖
១-ជ្រើសតាំងលោកងួន ញ៉ិល ជា អនុប្រធានទី២ នៃរដ្ឋសភា
២-ជ្រើសតាំងលោក ស សុខា ជាសមាជិកគណៈកម្មការទី៤នៃ រដ្ឋសភា
៣-ជ្រើសតាំងលោកជំទាវ បាន ស្រីមុំ ជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា
៤-ជ្រើសតាំងលោក ឡោក ហ៊ួរ ជាសមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា
៥-ជ្រើសតាំងលោក ម៉ែន កួន ជាសមាជិកគណៈកម្មការទី៨ នៃ រដ្ឋសភា
៦-ជ្រើសតាំងលោក ស៊ិក ប៊ុនហុក ជាសមាជិក និងជាអនុប្រធាន គណៈកម្មការទី១០ នៃរដ្ឋសភា
៧-ជ្រើសតាំងលោក ចេវ គឹម-ហេង ជាសមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា
៨-ជ្រើសតាំងលោកស្រី ត្រឹង ថាវី ជាសមាជិកគណៈកម្មការ ទី១០ នៃរដ្ឋសភា
៩-ជ្រើសតាំងលោកស្រី ពៅ សាវឿន ជាសមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា។
មន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជន កម្ពុជា បានប្រាប់ រស្មីកម្ពុជា ឱ្យដឹងថា ប្រធានគណៈកម្មការជំនាញទាំង ៥ នៃ រដ្ឋសភា ខាងគណបក្សប្រជាជនកម្ពុជា មានដូចជាៈ
១.លោកជាម យៀប ប្រធាន គណៈកម្មការទី២ “គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម”។
២.លោកហ៊ុន ណេង ប្រធាន គណៈកម្មការទី៤ “គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត បោស សម្អាត និងមុខងារសាធារណៈ”។
៣.លោកឈាង វុន ប្រធាន គណៈកម្មការទី៥ “គណៈកម្មការកិច្ច ការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន”។
៤.លោកប៉ែន បញ្ញា ជាប្រធាន គណៈកម្មការទី៦ គណៈកម្មការនីតិកម្ម និង យុត្ដិធម៌។
៥.លោកជំទាវ និន សាផុន ជាប្រធានគណៈកម្មការទី៩ “គណៈ-កម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ-កម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់” ។
ចំណែកលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ក៏បានសរសេរ លិខិតជូនសម្ដេច ហេង សំរិន ប្រធាន រដ្ឋសភា នូវបញ្ជីសមាសភាពបេក្ខជន ដើម្បីរដ្ឋសភារៀចំការបោះឆ្នោតជ្រើស តាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា នីតិកាលទី ៥ រួមមានៈ
I-បេក្ខជនអនុប្រធានទី១ នៃ រដ្ឋសភាៈ
លោក កឹម សុខា
II-បេក្ខជនប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ នៃរដ្ឋសភាៈ
១-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់- ទំនងរដ្ឋសភា ព្រឹទ្ធសភា(គ១)
១ លោកអេង ឆៃអៀង ប្រធាន
២ លោកចាន់ ចេង លេខាធិ-ការ
៣ លោក ជា ប៉ូច សមាជិក
៤ លោក ងឹម ញេង សមាជិក
៥ លោក គង់ សភា សមាជិក
២-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គ២)
១ លោក សុន ឆ័យ អនុប្រធាន
២ លោកលិម គិមយ៉ា សមាជិក
៣ លោកឃី វ៉ាន់ដេត សមាជិក
៤ លោក ឡុង ប៊ុន្នី សមាជិក
៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គ៣)
១ លោក ប៉ុល ហំម ប្រធាន
២ លោកស្រី តែ ច័ន្ទមនី លេខាធិការ
៣ លោកវ៉ាន សំអឿន សមាជិក
៤ លោក អ៊ុច សេរីយុទ្ធ សមាជិក
៥ លោក កង គឹមហាក់ សមាជិក
៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គ៤)
១ លោក ឡុង រី អនុប្រធាន
២ លោក គង់ បូរ៉ា សមាជិក
៣ លោក ជាម ច័ន្ទនី សមាជិក
៤ លោក ឡាត់ លិតេយ្យ សមាជិក
៥- គណៈកម្មការកិច្ចការ បរទេស សហប្រតិបត្ដិការ អន្ដរជាតិ ឃោសនាការ និងព័ត៌មាន (គ៥)
១ លោកស្រី ជូឡុង សូមូរ៉ា អនុប្រធាន
២ លោក កែវ ភីរម្យ សមាជិក
៣ លោកគី វណ្ណដារ៉ា សមាជិក
៤ លោក ញ៉យ ចំរើន សមាជិក
៦- គណៈកម្មការនីតិកម្ម និង យុត្ដិធម៌ (គ៦)
១ លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន
២ លោក គីមសួរ ភិរិន្ទ សមាជិក
៣ លោក សុខ អ៊ុំស៊ា សមាជិក
៤ លោក អ៊ុំ សំអាន សមាជិក
៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ (គ៧)
១ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន
២ លោក លឹម ប៊ុនស៊ីដារ៉េត លេខាធិការ
៣ លោក ឡុង ប៊ុត្ដា សមាជិក
៤ លោក ទួន យក់ដា សមាជិក
៥ លោក ហេង ដាណារ៉ូ សមាជិក
៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង កិច្ចការនារី (គ៨)
១ លោកស្រី មូរ សុខហួរ ប្រធាន
២ លោកស្រី កែ សុវណ្ណរតន៍ លេខាធិការ
៣ លោក ជីវ កក្ដា សមាជិក
៤ លោកស្រី ពត ពៅ សមាជិក
៥ លោក ដាំ សិទ្ធិ សមាជិក
៩- គណៈកម្មការ សាធារណ-ការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃស-ណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ (គ៩)
១ លោក ម៉ៅ មុនីវណ្ណ អនុ-ប្រធាន
២ លោក ង៉ោ គឹមជាង សមាជិក
៣ លោក ទូត ឃឿត សមាជិក
៤ លោក ពិន រតនា សមាជិក
១០- គណៈកម្មការអង្កេត បោស សម្អាត និងប្រឆាំងអំពើពុករលួយ (គ១០)
១ លោក យឹម សុវណ្ណ ប្រធាន
២ លោក ហូរ វ៉ាន់ លេខាធិការ
៣ លោក វ៉ាន់ ណារិន្ទ សមាជិក
៤ លោក នុត រំដួល សមាជិក
៥ លោក អ៊ូ ច័ន្ទរ័ត្ន សមាជិក
លោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ទាក់ទងការបោះឆ្នោតជ្រើសតាំងក្បាល ម៉ាស៊ីនរដ្ឋសភា នាថ្ងៃទី២៦ ខែសីហា ខាងមុខនេះ លោកមិនដឹងថា គណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតឱ្យលោក ឬក៏អ្នកណាផ្សេងទេ ប៉ុន្ដែវាជាកិច្ចព្រម ព្រៀងនយោបាយ ដែលគណបក្សទាំង ពីរបានព្រមព្រៀង ហើយលោកជឿថា គណបក្សទាំងពីរមិនអាចមកបំបែក កិច្ចព្រមព្រៀងនៅកណ្ដាលទីទេ ពីព្រោះយើងត្រូវធ្វើកិច្ចការជាមួយគ្នា ច្រើនតទៅមុខទៀត ។ លោកជឿថា វាមិនមានបញ្ហាអ្វីទេ ពីព្រោះគណបក្ស ទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នាហើយ។
លោកបានបញ្ជាក់ថា ចំពោះ សមាសភាពអនុប្រធានទី១ នៃរដ្ឋសភា និងបេក្ខជនប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការនៃ រដ្ឋសភា ខាងគណបក្សសង្គ្រោះជាតិ បានបញ្ជូនទៅរដ្ឋសភារួចហើយ ។
គណៈកម្មាធិការអចិន្ដ្រៃយ៍ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានបើក កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៤ ដើម្បីកំណត់របៀប វារៈសម្រាប់ការប្រជុំនៅថ្ងៃទី២៦ ខែ សីហា ខាងមុខនេះ។
លោកញ៉ែម ថាវី អ្នកនាំពាក្យ រដ្ឋសភាបានមានប្រសាសន៍ប្រាប់រស្មី-កម្ពុជា ឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា បានកំណត់ថ្ងៃ ប្រជុំនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤ និងការបោះឆ្នោតជ្រើសរើស អនុប្រធាន ទី១ អនុប្រធានទី២ និង បោះឆ្នោតជ្រើស រើសប្រធានគណៈកម្មការទាំង១០ នៃ រដ្ឋសភា៕ មុនីរ័ត្ន