Saturday, August 30, 2014

ក្រសួងពាណិជ្ជកម្ម ចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋាន កងកាំភ្លើងធំជើងគោក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ដែលមានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី និងទីបញ្ជាការដ្ឋានកងកាំ ភ្លើងធំជើងគោក ដែលមានលោកឧត្តមសេនីយ៍ទោ ពៅ សុខា ជាមេបញ្ជាការ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០ ១៤នេះ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជួយឧត្ថម្ភគាំទ្រគ្នាទៅវិញទៅមក លើផ្នែកស្មារតី និងកិច្ចការផ្សេងៗទៀត។
ពិធីត្រូវបានប្រព្រឹត្តឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីដោយមេបញ្ជាការកងទ័ពជើង នាយឧត្តមសេ នីយ៍ មាស សុភា ផងដែរ។
ជាកិច្ចចាប់ផ្តើមនេះពិធីនេះ មេបញ្ជាការកងកាំភ្លើងធំជើងគោក ឧត្តមសេនីយ៍ទោ ពៅ សុខា និង នាយឧត្តមសេ នីយ៍ មាស សុភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងមន្រ្តីក្រសួងពា ណិជ្ជកម្ម ដែលបានគិតគូរពីសុខទុក្ខរបស់កងទ័ព ជាមួយស្មារតីខ្ពស់។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅចំពោះមុខកងទ័ព បានថ្លែងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះមេបញ្ជាការ មេ បញ្ជាការរង និងកងយោធពលខេមរៈភូមិន្ទ ក្នុងបញ្ជាការកងកាំភ្លើងធំទាំងអស់។
លោកទេសរដ្ឋមន្រ្តី បានបង្ហាញការប្តេជ្ញារបស់ខ្លួន ដើម្បីសុខទុក្ខរបស់កងទ័ពថា នៅក្រោយការចងសម្ព័ន្ធមេត្រី ភាពនេះ ក្រសួងពាណិជ្ជកម្ម នឹងខិតខំស្វែងរកប្រភពថវិកាជួយដល់កងទ័ពកម្ពុជា ដែលបានពលីកម្មសពបែប យ៉ាងជូនជាតិមាតុភូមិ និងប្រជាជន។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី បានផ្តល់ជូនបញ្ជាការកងកាំភ្លើងធំជើងគោក នូវគ្រឿងឧបភោគ បរិ ភោគរួមមាន៖ ទឹកស៊ីអ៊ីវ ២០០យួរ ទឹកត្រី ២០០យួរ ទឹកសុទ្ធ ២០០កេស មីយើង ២០០កេស អង្ករ ០៥តោន ភួយ ៣៥០ភួយ ថវិកាជូនទីបញ្ជាការដ្ឋាន ម្ភៃលានរៀល (២០.០០០.០០០) និង ២.០០០ ដុល្លារសហរដ្ឋអាម៉េ រិក សម្រាប់ដោះស្រាយជីវភាព និង បញ្ហាលំបាកនានា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ ចំពោះការខិតខំការពាររបស់កងយោធពលខេមរៈភូមិន្ទ ដែលជាអ្នកជួរមុខក្នុងការថែរក្សាសន្តិសុខ សន្តិភាព និងបូរណភាពដែនដី  ដែលវីរៈភាពនេះគឺជា វីរៈភាពដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ការរក្សាបានសុខសន្តិភាពនេះហើយ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោ គិន ក្នុងស្រុក និងបរទេស មកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។
មុននឹងបញ្ជប់កម្មវិធី លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឧត្តមសេនីយ៍ទោ ពៅ សុខា មេបញ្ជាការកងកាំភ្លើងធំជើង គោក បានចុះហត្ថលេខាលើពិធីសារ នៃការចងសម្ព័ន្ធមេត្រីភាពរវាង រវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការកង កាំភ្លើងធំជើងគោក ដើម្បីទុកជាសក្ខីភាពនៃការចងសម្ព័ន្ធមេត្រីភាពនេះផងដែរ៕