ពលរដ្ឋលើកសំណើររបស់ខ្លួនទៅកាន់អាជ្ញាធរ។
ដើម្បីពិភាក្សាពីទុកកង្វល់និងសំណូមពរ រួមទាំងដំណោះស្រាយរបស់ប្រជាពលរដ្ឋសាលារាជធានីភ្នំពេញបានបង្កើត ទំព័រហ្វេសប៊ុកមួយដែលមាឈ្មោះថា រាជធានីភ្នំពេញ។ ទំព័រក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះជាវេទិការឆ្លើយឆ្លងគ្នារវាង ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ និងមន្ត្រីអាជ្ញាធរក្រុង។ ប៉ុន្តែអ្នកស្រាវជ្រាវសង្គម បានលើកឡើងថា សាលារាជធានីគួរតែចុះជួបប្រជាពលរដ្ឋនិងជួបប្រជុំនោះ នឹងអាចដោះស្រាយបានបញ្ហាច្រើនជាង។
សាលារាជធានីភ្នំពេញបានបង្កើតវេទិការពិភាក្សាជាមួយប្រជាពលរដ្ឋក្នុង ក្រុងតាមរយៈការបង្កើតទំព័រក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬហៅថា Page។ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននិយាយពីគោលបំណងនៃទំព័រដែលមាន ឈ្មោះថា រាជធានីភ្នំពេញនេះ ដើម្បីបង្ហាញពីសកម្មភាពរបស់សាលារាជធានីភ្នំពេញ ការសំណូមពរ និងទុកកង្វល់របស់ប្រជាពលរដ្ឋ។ ក្រៅពីនោះ អ្នកនាំពាក្យដដែលនេះ បានលើកឡើងថា ទំព័រដែលបានបង្កើតតាំងពីដើមឆ្នាំ២០១៤មក ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់សាលារាជធានីភ្នំពេញ ក្នុងការបម្រើសេវាជួនប្រជាពលរដ្ឋផងដែរ។
តាមរយៈការបង្កើតទំព័រក្នុងហ្វេសប៊ុកនេះ លោកឡុងឌីម៉ង់
បានលើកឡើងថា សាលារាជធានី បានយល់កាន់តែច្បាស់ពីបំណង
និងតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីចងក្រងចេញជារបាយការណ៍ដើម្បី
ដាក់ចេញនៅការអនុម័ត និងការអនុវត្តភ្លាម។ ប៉ុន្តែអ្នកនាំពាក្យដដែលនេះ
បានលើកឡើងថា ទំព័រថ្មីរបស់សាលារាជធានីភ្នំពេញនេះ
គឺមិនមែនជាការិយាល័យសម្រាប់ដើរតួនាទីជំនួសរដ្ឋបាលរបស់អាជ្ញាធរ
ក្រុងនោះទេ។ សូមកត់សំគាល់ថា
អាជ្ញាធរបស់រដ្ឋាភិបាលត្រូវបានគេកត់សំគាល់ឃើញថា
មិនសូវមានទំនាក់ទំនងល្អប្រជាពលរដ្ឋដើម្បីស្វែងយល់ពីតម្រូវការរបស់
រាស្ត្រនោះទេ។
អ្នកវិភាគការអភិវឌ្ឍសង្គម លោក បណ្ឌិតកែម ឡី
បានលើកឡើងថាការបង្កើតទំព័រក្នុងហ្វេសប៊ុករបស់អាជ្ញាធរ
ក្រុងភ្នំពេញគឺគ្រាន់តែជាអ្វីដែលធ្វើឱ្យល្អមើលតប៉ុណ្ណោះហើយយូរៗទៅ
ប្រជាពលរដ្ឋនឹងលែងផ្តល់យោបល់។
ព្រោះថាសាលារាជធានីភ្នំពេញត្រូវតែបង្ហាញពីយន្តការដោះស្រាយជូន
ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត។
ហើយដើម្បីឱ្យសំណូមពររបស់ពលរដ្ឋកាន់តែមានប្រសិទ្ធភាពទៀតនោះ
គឺសាលាក្រុងត្រូវតែផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។
ពោលគឺអាចឱ្យពលរដ្ឋមានសិទ្ធទទួលបានព័ត៌មានគ្រប់គ្រាន់។
លោកកែម ឡីអ្នកវិភាគបញ្ហាសង្គម បានអះអាងថា សាលារាជធានីភ្នំពេញ
គួរតែចុះជួបប្រជាពលរដ្ឋនិងបង្កើតវេទិការសួរដេញដោលវិញ
ប្រសើរជាជាងការបង្កើតទំព័រតាមរយៈហ្វេសប៊ុកដែលត្រឹមតែផ្តល់នូវ
ប្រសិទ្ធភាពតិចតួចនោះ៕ ប្រភព ៖ RFI