ភ្នំពេញ ៖ ពីអតីតកាលប្រជាកសិករទាំង
មូលបានបង្កបង្កើនផលស្រូវវស្សា ដោយពឹង តែមួយគត់លើទឹកភ្លៀង ដែលជាលក្ខណៈ
ធម្មជាតិតាំងពីដូនតា ពោលបើមេឃ មិនធ្លាក់ភ្លៀង នោះក៏មិនអាចដំណើរការដាំ
ដុះស្រូវវស្សាបានដែរ ។
នៅពេលនោះដែរ ការធ្វើស្រូវប្រាំងក៏មិនទាន់រីកផុសផុលទូទាំង ប្រទេសនោះទេ ពោល ប្រជាកសិករ ដែលអាចធ្វើស្រូវប្រាំងបាន មានតែតំបន់ ជាប់មាត់ទន្លេ និងក្បែរប្រភពទឹក ដែលអាចទាញយកមកប្រើប្រាស់បាន ហើយទំហំផ្ទៃដី នៃការធ្វើស្រែប្រាំង ក៏មិនទាន់មានច្រើននោះឡើយ ជាពិសេស តាមបណ្ដាខេត្ដ ដែលនៅឆ្ងាយពីប្រភពទឹក ពីទន្លេធំៗ ក៏មិនអាចដំណើរការលើវិស័យមួយនេះនោះទេ ។
ដោយមើលឃើញស្ថានភាព ការធ្វើស្រែ ប្រវាស់មេឃ ការធ្វើស្រែពឹងលើទឹកភ្លៀង និងការធ្វើស្រែពឹងលើធម្មជាតិបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បាន បញ្ជាឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរ ខេត្ដគ្រប់លំដាប់ថ្នាក់ ត្រូវរិះរកមធ្យោបាយ និងវិធីសាស្ដ្រថ្មី ធ្វើយ៉ាងណាឱ្យការ បង្កបង្កើនផល របស់ប្រជាកសិករប្រែមុខមាត់ថ្មី ពោល ការពង្រីកផ្ទៃដីដាំដុះទាំងស្រូវវស្សា ទាំងស្រូវប្រាំង នៅគ្រប់ទីកន្លែង ។
ដើម្បីដោះស្រាយ និងពង្រីកសក្ដានុពល នៃការដាំដុះផ្ទៃដីកសិកម្មកាន់តែធំទូលាយ និងរីកសាយភាយនោះ ទឹកជាបញ្ហាសំខាន់ បំផុត ដែលត្រូវការសម្រាប់ស្រោច ស្រពផ្ទៃដីទាំង នោះ ដូច្នេះ បើភ្លៀងមិនធ្លាក់ ក៏មិនអាច ដំណើរការទៅរួចនោះទេ ។
ដើម្បីមានទឹកគ្រប់គ្រាន់ និងអាចទាញ យកទឹកទៅស្រោចស្រពផ្ទៃដីដាំដុះទាំងស្រូវ វស្សា និងស្រូវប្រាំង រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមប្រតិបត្ដិការជាមួយដៃគូជាតិ និងអន្ដរជាតិ បង្កើតឱ្យមានស្ថានីយ៍និងអាង ស្ដុកទឹក ដើម្បីទុកសម្រាប់ស្រោចស្រព នៅពេលដែលតំបន់ទាំងនោះ គ្មានទឹកប្រើ ប្រាស់ ។
ក្រោយពីរៀបចំផែនការរួចមក ប្រព័ន្ធធារាសាស្ដ្រ អាងស្ដុកទឹក ប្រឡាយ មេ ប្រឡាយរង ត្រូវបានរីកដុះដាល នៅតាមបណ្ដាខេត្ដ ទូទាំងប្រទេស ហេតុដូច្នេះហើយ ទើបប្រជាកសិករអាចដំណើរការលើកការដាំដុះស្រូវប្រាំង តាមរយៈការទាញយកទឹកពី អាងស្ដុកទឹកទាំងនេះ ខណៈដែលពីមុនពួកគាត់ មិនដែលស្គាល់សោះឡើយ ការធ្វើស្រែប្រាំង ពីព្រោះពឹងតែទឹកភ្លៀង ប៉ុន្ដែនៅខែប្រាំង តើមានទឹកភ្លៀងពីណា ហើយបើទៅទាញ ទឹកពីទន្លេបឹងបួរ គឺវាមិនអាចធ្វើរួចនោះឡើយ ទាល់តែត្រូវចំណាយលុយរាប់សិបម៉ឺនដុល្លារ ។
ប្រភពព័ត៌មានពីមន្ដ្រីក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល៣ឆ្នាំចុង ក្រោយនេះ ដោយសារតែប្រព័ន្ធធារាសាស្ដ្រ អាងស្ដុកទឹក ប្រឡាយជាច្រើនខ្សែ ត្រូវបាន បង្កើតឡើង ធ្វើឱ្យផ្ទៃដីដាំដុះស្រូវប្រាំង កើនឡើងយ៉ាងឆាប់រហ័ស ពោលមួយឆ្នាំកើនឡើង ប្រមាណ១០ម៉ឺនហិកតា ហើយរហូតមកដល់ ឆ្នាំ២០១៤នេះ ការបង្កបង្កើនផលស្រូវប្រាំង កើនឡើងជាកន្លះលានហិកតា ដែលជាតួលេខមួយ គួរឱ្យភ្ញាក់ផ្អើល ។
ទាំងនេះពិតជាបានរួមចំណែកបង្កើនកម្រិតជីវភាព របស់ប្រជាកសិករយ៉ាងច្រើន មានន័យថា ពីការធ្វើស្រូវវស្សា ក្នុងមួយរដូវ ប៉ុន្ដែពួកគាត់បានទទួលទិន្នផលបន្ថែម ពីស្រូវប្រាំងថែមទៀតផង ។
មន្ដ្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើ ការងារលើវិស័យកសិកម្មមួយចំនួន បាន និយាយថា ការធ្វើស្រែត្រូវតែពឹងលើមេឃ ដែលក្នុងន័យនេះ មានន័យថា ជាការបណ្ដុះ បង្អាប់ទៅ លើរាជរដ្ឋាភិបាល ក្នុងការជីក ប្រឡាយនិងប្រព័ន្ធធារាសាស្ដ្រ ។
ជុំវិញការ លើកឡើងបែបនេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់ ក្រសួងធនធានទឹក ពន្យល់បក ត្រឡប់ទៅ វិញថា ជាការពិតការធ្វើស្រែ ត្រូវតែពឹងលើ មេឃ ពោលសំដៅលើទឹកភ្លៀង បើភ្លៀងមិន ធ្លាក់ ក៏មិនទឹកសម្រាប់បង្កបង្កើនផលស្រូវនោះដែរ ។
ប៉ុន្ដែត្រង់បញ្ហានេះ មន្ដ្រីក្រសួងធនធានទឹកបានបញ្ជាក់ថា បើធ្វើស្រែមិនពឹងលើមេឃ មានតែនៅក្រៅ មេឃ ហើយរាល់ប្រព័ន្ធធារាសាស្ដ្រនិងអាង ស្ដុកទឹក គឺជាកន្លែងទទួលទឹកភ្លៀង ដែលហូរពីតំបន់ខ្ពស់ ហើយទឹកទាំងនេះ ទុកសម្រាប់ចែកចាយនិងស្រោចស្រពនៅពេលខ្វះទឹក ដូច្នេះ បើគ្មានអាង និងប្រព័ន្ធធារាស្ដ្រទាំងនេះទេ ទឹកដែលហូរមក នឹងចាក់ចូលទន្លេ ដោយឥតប្រយោជន៍៕