Wednesday, August 13, 2014

ក្រុមបាតុករ​នាំគ្នា​ដុត​ទង់ ជាតិ​វៀតណាម​និង​ជាន់ឈ្លី​លើដី​រឿង ទឹកដី​កម្ពុជា​ក្រោម​, អាជ្ញាធ​រៈ ក្រុម​សង្គម​ស៊ីវិល ធ្វើបាតុកម្ម​ដើរ​ហែ​ក្បួន​គឺជា​ការបំពាន ច្បាប់​បាតុកម្ម​និង​មិន​គោរព​តាម​ការ ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ ​

​ភ្នំពេញ:  ព្រះសង្ឃ​ខ្មែរ​កម្ពុជា ក្រោម រួមទាំង​ប្រជាពលរដ្ឋ​បាន​ប្រមូល ផ្ដុំគ្នា​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ កម្ពុជា​ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថាន ទូត​សុំទោស​ជា​សាធារណៈ ទាក់ទង រឿង​ទឹកដី​កម្ពុជា​ក្រោម ដែល​អ្នកនាំពាក្យ​ទូត​វៀតណាម​បាន​និយាយថា ជា​ទឹកដី​របស់​វៀតណាម​តាំង​ពីមុន បារាំង​ចូលមក​ម្ល៉េះ ។ 

     ​ដោយសារតែ​ការតវ៉ា​រយៈ ពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​១១  និង​ថ្ងៃទី​១២  ខែសីហា មិនមាន​មន្ដ្រី​ស្ថានទូត​ណា ម្នាក់​ចេញមក​ជួប​ជាមួយ​ក្រុមបាតុករ នោះ ក្រុម​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ យុវជន បាននាំគ្នា​ផ្ទុះ​កំហឹង យក​ទង់ ជាតិ​ប្រទេស​វៀតណាម​ដុតចោល និង បាន​ជាន់ឈ្លី​នៅ​នឹង​ដី​ថែម​ទៀតផង និង បាន​ស្រែក​ទាមទារ​ឱ្យ​អ្នកនាំពាក្យ ស្ថានទូត​ចេញមក​សុំទោស​ជា​សាធារណៈ និង​ទទួលស្គាល់​ប្រ​វ​ត្ដិ​សាស្ដ្រ​ពិត​រឿង ទឹកដី​កម្ពុជា​ក្រោម ។​
​    ​ក៏ប៉ុន្ដែ បើទោះបី​ជាមាន​ការដុត ទង់ជាតិ​ប្រទេស​វៀតណាម នៅក្បែរ ស្ថានទូត​វៀតណាម​ពី​សំណាក់​ព្រះសង្ឃ ខ្មែរ​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ក្ដី ក៏​គេ​មិនឃើញ​មានការ​បង្ក្រាប​ពី សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ    ទេ ។ កម្លាំង​សមត្ថកិច្ច​បានដាក់​ពង្រាយ ការពារ​សន្ដិសុខ​ជុំវិញ​ស្ថានទូត​វៀតណាម ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង ដោយ​យថាហេតុ ។​

       ​ក្រុមបាតុករ​ប្រកាសថា បើសិន ជា​មិនមាន​ដំណោះស្រាយ ឬក៏​មិន​ចេញ មកសុំ​ទោស​ទេ នៅ​ថ្ងៃទី​១៣ ខែសីហា គឺ​នឹងមាន​ការដុត​ទង់ជាតិ​វៀតណាម ជាច្រើន​បន្ដទៀត​នៅមុខ​ស្ថានទូត វៀតណាម ។​
       ​លោក​ទ្រឹង វ៉ាន់​ថុង អ្នកនាំពាក្យ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា មិនអាច សុំ​ការអត្ថាធិប្បាយ​បានទេ ទាក់ទង​ការ ដុត​ទង់ជាតិ​វៀតណាម និង​ទាមទារ​ឱ្យ វៀតណាម​ទទួលស្គាល់​ការពិត​នោះ ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ។​

​    ​រីឯ​លោក​កុយ គួ​ង អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏​មិនអាច​សុំ ការអត្ថាធិប្បាយ​បានដែរ ដោយ​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន ។​
      ​ចំណែក​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា នៅក្នុង​រយៈពេល ពីរ​ថ្ងៃ​ជាប់​គ្នា​មកនេះ មាន​ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ សហជីព សមាគម សហភាព និង អង្គការ​យុវជន​មួយចំនួន​បាន​ដឹកនាំ​ធ្វើ បាតុកម្ម​ដើរ​ហែ​ក្បួន​ដាក់​ញ​ត្ដិ​តាម បណ្ដា​ស្ថានទូត​ប្រទេស​អាស៊ាន ទាក់ទង រឿង​ទឹកដី​កម្ពុជា​ក្រោម និង​តាម​ស្ថាប័ន រដ្ឋ​មួយចំនួន ដើម្បី​បង្ហាញ​ពី​កង្វល់​របស់ យុវជន គឺជា​ការបំពានច្បាប់​បាតុកម្ម និង មិនបាន​គោរព​ទៅតាម​ការណែនាំ របស់​ក្រសួងមហាផ្ទៃ ។​

​    ​លោក​ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤ ឱ្យដឹងថា សាលា​រាជធានី ភ្នំពេញ បាន​គោលការណ៍​ពី​លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ឱ្យ​ប្រារឰ​ពិធី​នៅ​ទីតាំង ទីលាន​ប្រជាធិបតេយ្យ តែ​មិន​ឱ្យមាន ការហែក្បួន​។ ប៉ុន្ដែ​រយៈពេល​ពីរ​ថ្ងៃ នេះ យើង​សង្កេតឃើញថា ក្រុមបាតុករ ផ្សេងគ្នា ប៉ុន្ដែ​អនុវត្ដ​ដូចគ្នា ដោយ​មិន គោរព​ទៅតាម​ការណែនាំ​របស់​សាលា រាជធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ សាលា រាជធានី​ភ្នំពេញ​បាន​កត់​ត្រាទុក និង ប្រមូល​ភស្ដុតាង​ទុក ហើយ​នេះ​ជា​ក្រុម សង្គម​ស៊ីវិល​មួយ​ដែល​មិន​គោរព​ទៅ តាម​ការណែនាំ​របស់​សាលា​រាជធានី ភ្នំពេញ ដែល​មិន​អនុញ្ញាតឱ្យ​មានការ ហែ​ក្បួន ។​

      ​លោក​ឃួ​ង ស្រេង បាន​មាន ប្រសាសន៍​បញ្ជាក់ថា ក្រុម​សង្គម​ស៊ីវិល គាត់​ធ្វើ​នេះ​បំពាន​ទៅលើ​ការណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ​ហើយ ទោះបី​ជាមាន​វិធានការ ឬ​មិនមាន វិធានការ ក៏​សាលា​រាជធានី​ភ្នំពេញ បាន រៀប​ប​ចំ​ឯកសារ​ទុក​ដែរ ក្នុងករណី​បើ គាត់​ធ្វើ​ខុសច្បាប់ សាលា​រាជធានី​ភ្នំពេញ អាចដាក់​ពាក្យ​ទៅ​តុលាការ ហើយ​យ៉ាង ណា​នោះ​គឺ​ទៅតាម​ការដឹកនាំ​របស់​ឯក ឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​។​ការដឹកនាំ ហែ​ក្បួន​នេះ គឺ​ក្រុម​អង្គការ​សង្គម ស៊ីវិល​ទាំងនោះ មិន​គោរព​ច្បាប់ និង​មិន ធ្វើតាម​ការណែនាំ​របស់​សាលា​រាជ ធានី​ភ្នំពេញ ហើយ​ការមិន​គោរព​ច្បាប់ នាំមក​នូវ​ការបាត់បង់​សណ្ដាប់ធ្នាប់ សាធារណៈ ។ 
          ​លោក​អភិបាលរង​រាជធានី ភ្នំពេញ បាន​សង្កត់ធ្ងន់ថា មិនអាច​ជន ណា​ម្នាក់​មិន​គោរព​ច្បាប់​បានទេ បើ​មិន គោរព​ច្បាប់ គឺ​នឹង​ប្រឈមមុខ​នឹង​ផ្លូវ ច្បាប់ ហើយ​នៅ​ថ្ងៃ​អនាគត គាត់​នឹងមាន ទោសទណ្ឌ បើសិនជា​គេ​សើរើ​រឿងនេះ ឡើង​៕ មុនី​រ័ត្ន​