Tuesday, August 12, 2014

សម្ដេច​តេ​ជោ​មាន​មោទនភាព​និង​រីករាយ​ចំពោះ​ការស្រុះស្រួល​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​

​ភ្នំពេញ:  សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ នូវ​មោទនភាព និង​សេចក្ដី រីករាយ​មួយកម្រិត​ទៀត​ខណៈដែល ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គណបក្សនយោបាយ​ទាំងពីរ បាន​វិវត្ដន៍ មក ត្រូវរ៉ូវ​គ្នា ចូលរួម​ធ្វើការ​ជាមួយគ្នា នៅក្នុង​សភា​រវាង​គណបក្ស នយោបាយ ទាំងពីរ ។ 

      សម្ដេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ លា​ភី​ថ្នាក់​បរិញ្ញាបត្រ​,​បរិញ្ញាបត្រ​ជាន់ ខ្ពស់ នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន ចំនួន ២.៥០១ ដែល​បានបញ្ចប់​ការសិក្សា ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា ២០១១- ២០១២ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក ថ្ងៃទី​១១ សីហា​នេះ ។​
     ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ចុងខែ​កក្កដា និង ដើមខែ​សីហា​នេះ ដំណើរ​ប្រក្រតី​កម្ម​នៃ ស្ថាប័នរដ្ឋ និង​ប្រក្រតីភាព​នៃ​ជីវភាព សេដ្ឋកិច្ចសង្គម​របស់​ប្រជាជន​កាន់តែ ត្រូវបាន​ពង្រឹង​តាមរយៈ នៃ​បណ្ដា​បក្ស នយោបាយ​នៅក្នុង​សភា ។ សម្ដេច​បាន បន្ដថា សម្ដេច​បានប្រកាស​ចេញ​នូវ យុទ្ធសាស្ដ្រ​អំពី​ប្រក្រតីភាព​នៃ​ស្ថាប័ន រដ្ឋ​ទាំង​នីតិប្បញ្ញត្ដិ​,​ទាំង​នីតិ​ប្រតិ​ប​ត្ដិ​និង តុលាការ ។ គឺ​ដំណើរការ​ជា​ប្រក្រតី អត់​មាន​អ្វី​ស្មុគស្មាញ​នោះទេ ។ សម្ដេច បន្ដថា កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស អាស៊ាន​នៅតែ​ប្រជុំ​យ៉ាង​ស្វិតស្វាញ ការ ចែក​សញ្ញាបត្រ​នៅថ្ងៃនេះ​ក៏​នៅតែ​ចែក ហើយ ព្រោះ​កំណត់ពេល​យូរ​មក  ហើយ ។ ការ​អនុវត្ដ​ន៍​នូវ​ការស្ថាបនា ជាតិ​នូវ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម គឺ​ដំណើរការ​ជាធម្មតា ហើយ​វា កាន់តែ​ល្អ​ជាង ,​ស្រួល​ជាង​នៅពេល ដែល​ការស្រុះស្រួល​ខាង​នយោបាយ មួយ​ត្រូវបាន​រកឃើញ ។ 

         ​សម្ដេច​តេ​ជោ​បាន​បន្ដថា សម្ដេច បាន​និយាយ​នៅក្នុង​សភា​បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ ។ សម្ដេច​បាន និយាយថា បើ​ស្មារតី​នេះ​បាន​ចាប់ កំណើត​ពីមួយ​ឆ្នាំមុន ឬ ១០​ខែ មុន​នោះ វា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ ។ អ៊‌ីចឹង បានន័យថា អ្វីដែល​យើង​បានធ្វើ​ក្នុង រយៈពេល​កន្លង​ទៅនោះ គឺ​ត្រឹម ត្រូវ​ទាំងអស់ ។ ព្រះមហាក្សត្រ​ចូល​បើក កិច្ចប្រជុំសភា​លើកដំបូង​ក៏​ត្រឹមត្រូវ​,​បង្កើត​រាជរដ្ឋាភិបាល​ក៏​ត្រឹមត្រូវ គឺ​ត្រឹម ត្រូវ​ទាំងអស់​ហ្នឹង ហើយ​ឥឡូវ​វា​កាន់ តែ​ស្រួល​ទៀត ។ ព្រោះ​ការពិត​វា ដដែល អត់​មាន​លើស ។ អត់​មាន​ខ្វះ​អ្វី ទាំងអស់ ។ 

           ​សម្ដេច​បន្ដថា សកម្មភាព​ប្រក្រតី កម្ម​ស្ថាប័នរដ្ឋ និង​ប្រក្រតីភាព​នៃ ជីវភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជាជន យើង​ក៏​កាន់តែ​ជំរុញ​ឱ្យ​កាន់តែខ្លាំង ដំណើរការ​កំណែទម្រង់​រដ្ឋ​លើ​គ្រប់ វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅតែ​បន្ដ ទៅមុខ ។ យើង​ត្រូវមាន​ការអត់ធ្មត់ ហើយ​យើង​ក៏មាន​មោទនភាព​ចំពោះ ជាតិ​យើង​ផងដែរ ពិតមែនតែ​មានរឿង នេះ​រឿង​នោះ​កើតឡើង​ឥតឈប់ឈរ ដោយសារ​ស្រុក​ខ្មែរ​ឱ្យតែ​ពេល​បោះ ឆ្នោត​ម្ដង​គឺ មានរឿង​ម្ដង ។ ឆ្នាំ​១៩៩៨,២០០៣ ,​ក៏មាន​រឿង ២០០៣ បង្កើត រដ្ឋាភិបាល​អត់​បានរ​យៈ​ពេល ១ ឆ្នាំ ពិបាក​ជាង​ឥឡូវ​ទៅទៀត ។ អ៊‌ីចឹង យើង​ត្រូវ​រក​កំណែទម្រង់​មួយ​សម្រាប់ ក្មេង​ជាន់ក្រោយ​ដើម្បី​កុំឱ្យ​វា​មាន​បញ្ហា តទៅទៀត ។ យើង​ចេះ​រក​ការ​ស្រុះ ស្រួល​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិន​ចាំ បាច់​មាន​អន្ដរាគមន៍​ពី​បរទេស​ឡើយ ។ ព្រោះ​រឿង​អន្ដរាគមន៍​ពី​បរទេស​សម្ដេច មិនត្រូវ​ការ​ទេ ។ សម្ដេច​ត្រូវការ​ការ ស្រុះស្រួល​រវាង​ខ្មែរ​និង​ខ្មែរ ។ សម្ដេច ត្រូវការ​ព្រះមហាក្សត្រ​ខ្មែរ ព្រោះ​អ្នក ប្រថាប់ត្រា ។ ធំជាងគេ​នៅ​ស្រុក​ខ្មែរ គឺ​ព្រះមហាក្សត្រ​ខ្មែរ មិនមែន​អគ្គ​- លេខាធិការ អង្គការសហប្រជាជាតិ ។ មិនមែន​ស្ថានទូត​បរទេស ឬ ប្រ​ធានា​-​ធិបតី​បរទេស​នោះទេ ។​គឺ​ព្រះមហាក្សត្រ ខ្មែរ ។ សម្ដេច​យក​ស្មារតី​នេះ​ដាច់ខាត​។ ដូចនេះ​ជាការ​អត់​ប្រយោជន៍​ទេ​ដែល ដើរ​ទៅរក​អន្ដរាគមន៍​ពី​បរទេស​ដើម្បី ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុងនោះ ។ 

          ​សម្ដេច​តេ​ជោ សែន ក៏បាន​លើក ឡើង​ផងដែរ​ពាក់ព័ន្ធ​ទៅ​ប្រជាពលរដ្ឋ កម្ពុជា​មួយចំនួន​ដែល​ត្រូវបាន​ធ្លាក់ខ្លួន ក្រីក្រ​ស្ថិតក្រោម​បន្ទាត់​ភាពក្រីក្រ ក៏ ដោយសារ​ថា ពួកគេ​ចាញ់បោក​អ្នក នយោបាយ ដោយសារតែ​ការសន្យា ទទួល​តំណែង​អ្វីមួយ​នៅពេល​ឈ្នះ ឆ្នោត ដូចនេះ​អ្នកខ្លះ​ត្រូវអស់​គោ​អស់​ដី ។ សមាជិក​បក្ស​ខ្លះ ត្រូវបាន​គណបក្ស សន្យា​ផ្ដល់​តំណែង ។ ដូច្នេះ​អ្នកខ្លះ​លក់ គោ​ដើម្បី​បាន​ថវិកា​ជួយ​បក្ស ។ ក្រ​ដោយ​- សារ​លក់​គោ​ជួយ​បក្ស តែ​មក​ស្ដីបន្ទោស នាយករដ្ឋមន្ដ្រី រដ្ឋា​ភិ​បា ល​ថា​មិនបាន យក​ចិ​ត្ដ​ទុកដាក់ ។ អ្នកនយោបាយ ទីបំផុត​គឺជា​អ្នកនយោបាយ ។​

​    ​សម្ដេច​តេ​ជោ បាន​បន្ដថា អ្នក នយោបាយ​ប្រៀបបាន​នឹង​ទូកខ្លី ដែល ងាយ​នឹង​បត់បែន​ណាស់ មុននេះ​គេ​ថា ឆន្ទៈ​របស់​រាស្ដ្រ​មិនឱ្យ​ចូល​សភា ដល់ ឥឡូវ​គេ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ឆន្ទៈ របស់​រាស្ដ្រ​បាន គឺ​ត្រូវតែ​ចូលរួម​ប្រជុំ សភា ។ សម្ដេច​ក៏បាន​ដាស់តឿន​ប្រជា​- ពលរដ្ឋ​ថា កុំឱ្យ​មានការ​ជ្រុលនិយម ពេក ដោយ​លើក​ឧទាហរណ៍​ថា កុំ​ទៀ បាញ់​លើស​ទៀ​បាញ់​ពេក ,​កុំ​កែ កឹម​យ៉ាន លើស កែ គឹមយ៉ាន​ពេក ។ 
​    ​សម្ដេច​តេ​ជោ បាន​អំពាវនាវ ផងដែរ​ថា ការបោះឆ្នោត​មួយ​មិនត្រូវ ឱ្យក្លាយ​ជាការ​បែកបាក់​ជាតិ​នោះទេ​៕ តារា​រិ​ទ្ធ​