Monday, August 11, 2014

អង្គការ​សុខភាព​ពិភពលោក​ពិភាក្សា​លើ​ការ​ប្រើ​ថ្នាំពេទ្យ​ពិសោធន៍​សម្រាប់​ព្យាបាល​វីរុស​អ៊ី​បូ​ឡា​

M11-08-14-x-full
នៅ​ថ្ងៃ​ច័ន្ទ​​នេះ គណៈកម្មាធិការ​សុខាភិបាល​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង​សឺ​ណែវ ប្រទេស​ស្វី​ស ​ដើម្បី​ពិភាក្សា​លើ​ការប្រើប្រាស់​ថ្នាំពេទ្យ​ពិសោធន៍ ដើម្បី​ដោះស្រាយ​បញ្ហា​រីក​រាល​ឆ្លង​នៃ​វីរុស​អ៊ី​បូ​ឡា ក្រោយ​ក្រុមការងារ​ជំនួញ​សហរដ្ឋអាមេរិក​២​រូប បង្ហាញ​ពី​សញ្ញា​រីកចម្រើន​នៃ​ថ្នាំ​ព្យាបាល​ប្រភេទ ​ZMapp ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ជីវៈ​ឱសថដ្ឋានMapp​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លីហ្វ័រ​នីញ៉ា​។​
ខណៈដែល​វីរុស​អ៊ី​បូ​ឡា កំពុង​រីក​ដាល​ឆ្លង​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៤​របស់​អាហ្វ្រិក បន្ទាប់ពី​មាន​ករណី​ស្លាប់​ជនជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់​នៅ​ក្នុង​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា កាលពី​ខែ​មុន ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​លី​បេ​រី​យ៉ា នោះ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​អាសន្ន​ពី​ការ​រីក​ដាល​ឆ្លង​ថ្នាក់​អន្តរជាតិ​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ។
អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​ឆ្លង​ដ៏​ខ្លាំង​បំផុត​នៃ​វីរុស​អេ​បូ​ឡា របស់​ពិភពលោក​ជាមួយ​នឹង​ករណី​ឆ្លង​១៧៧៩​នាក់ និង​ស្លាប់​៩៦២ នឹង​បន្ត​អូស​បន្លាយ​ពេល​រាប់​ខែ​តទៅ​មុខ ខណៈ​ដែល​ប្រព័ន្ធ​ថែរក្សា​សុខភាព​ក្នុង​តំបន់ កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នេះ។
ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រទេស​​អេ​ស្ប៉ា​ញ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រភេទ ZMapp លើ​សង្ឃ​អេ​ស្ប៉ា​ញ​អាយុ​៧៥​ឆ្នាំ​មួយ​រូប​ឈ្មោះ មី​ហ្គេ​ល ប៉ា​ចា​រ៉េ​ស ដែល​ជា​ជន​អឺរ៉ុប​លើកដំបូង​គេ និង​បាន​ជម្លៀស​ចេញ​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​ដ កាលពី​សប្តាហ៍​មុន បាន​ឆ្លង​វីរុស​នេះ អំឡុង​ពេល​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ ស្ថិតនៅ​ទីក្រុង​ម៉ុ​នរូ​វៀ ប្រទេស​លី​បេ​រី​យ៉ា។ រីឯ​ដូនជី​កុងហ្គោ​ ម្នាក់​ដែល​ធ្វើការ​ជាមួយ​លោក ​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន៕
a33a34a35