Saturday, August 9, 2014

អភិបាល ខណ្ឌច្បារអំពៅ ចុះរៀបចំ បាវខ្សាច់ទប់ទឹក នៅស្ពានព្រែកបារាំង ការពារ ការជន់លិច លំនៅឋាន ប្រជាជន



ភ្នំពេញ ៖ ជាវិធានការការពារគ្រោះទឹកជន់ និងដើម្បីទប់ចរន្តទឹក មិនឲ្យហូរចូលតាមប្រឡាយព្រែកបារាំង អភិបាល ខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន រួមជាមួយអភិបាលរង ចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន យុវជនខណ្ឌ និងប្រជាការពារជាច្រើន ទៀត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ បានចុះទៅពិនិត្យ ស្ថានភាពកម្ពស់ទឹកទន្លេបាសាក់ ដែលហូរហៀរចូលតាមប្រឡាយព្រែកបារាំង បណ្តាលឲ្យជន់លិច លំនៅឋានរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ក្នុងគោលបំណងចាត់ចែង ក៏ដូចជារៀបចំបាវខ្សាច់ទប់បិទ មិនឲ្យទឹកទន្លេហូរចូលទៅលិចលង់លំនៅឋាន និងផលដំណាំរបស់ប្រជាជន  នៅតំបន់នោះ ។
អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានទាំងសង្កាត់ទាំង៣ ដែលរងផលប៉ះនៃប្រឡាយព្រែកបារាំងនេះ ព្រមទាំងភូមិ ត្រួតពិនិត្យមើលជាប្រចាំ នូវករណីណាមួយនាំឱ្យមានការជន់លិច នៅតំបន់នោះ និងប៉ះពាល់ ដល់ការរស់នៅ ការធ្វើដំណើរ ទូទៅរបស់ប្រជាពលរដ្ឋផងដែរ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News