ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ នូវមោទនភាព និងសេចក្ដី រីករាយមួយកម្រិតទៀតខណៈដែល ស្ថានភាពនយោបាយនៅកម្ពុជា គណបក្សនយោបាយទាំងពីរ បានវិវត្ដន៍ មក ត្រូវរ៉ូវគ្នា ចូលរួមធ្វើការជាមួយគ្នា នៅក្នុងសភារវាងគណបក្ស នយោបាយ ទាំងពីរ ។
សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្រ,បរិញ្ញាបត្រជាន់ ខ្ពស់ នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ២.៥០១ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យក្នុងឆ្នាំសិក្សា ២០១១- ២០១២ ដែលធ្វើនៅមជ្ឈមណ្ឌល សន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹក ថ្ងៃទី១១ សីហានេះ ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ចុងខែកក្កដា និង ដើមខែសីហានេះ ដំណើរប្រក្រតីកម្មនៃ ស្ថាប័នរដ្ឋ និងប្រក្រតីភាពនៃជីវភាព សេដ្ឋកិច្ចសង្គមរបស់ប្រជាជនកាន់តែ ត្រូវបានពង្រឹងតាមរយៈ នៃបណ្ដាបក្ស នយោបាយនៅក្នុងសភា ។ សម្ដេចបាន បន្ដថា សម្ដេចបានប្រកាសចេញនូវ យុទ្ធសាស្ដ្រអំពីប្រក្រតីភាពនៃស្ថាប័ន រដ្ឋទាំងនីតិប្បញ្ញត្ដិ,ទាំងនីតិប្រតិបត្ដិនិង តុលាការ ។ គឺដំណើរការជាប្រក្រតី អត់មានអ្វីស្មុគស្មាញនោះទេ ។ សម្ដេច បន្ដថា កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ាននៅតែប្រជុំយ៉ាងស្វិតស្វាញ ការ ចែកសញ្ញាបត្រនៅថ្ងៃនេះក៏នៅតែចែក ហើយ ព្រោះកំណត់ពេលយូរមក ហើយ ។ ការអនុវត្ដន៍នូវការស្ថាបនា ជាតិនូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម គឺដំណើរការជាធម្មតា ហើយវា កាន់តែល្អជាង ,ស្រួលជាងនៅពេល ដែលការស្រុះស្រួលខាងនយោបាយ មួយត្រូវបានរកឃើញ ។
សម្ដេចតេជោបានបន្ដថា សម្ដេច បាននិយាយនៅក្នុងសភាបន្ទាប់ពីលោក សម រង្ស៊ី បាននិយាយ ។ សម្ដេចបាន និយាយថា បើស្មារតីនេះបានចាប់ កំណើតពីមួយឆ្នាំមុន ឬ ១០ខែ មុននោះ វាគ្មានរឿងអ្វីកើតឡើងនោះទេ ។ អ៊ីចឹង បានន័យថា អ្វីដែលយើងបានធ្វើក្នុង រយៈពេលកន្លងទៅនោះ គឺត្រឹម ត្រូវទាំងអស់ ។ ព្រះមហាក្សត្រចូលបើក កិច្ចប្រជុំសភាលើកដំបូងក៏ត្រឹមត្រូវ,បង្កើតរាជរដ្ឋាភិបាលក៏ត្រឹមត្រូវ គឺត្រឹម ត្រូវទាំងអស់ហ្នឹង ហើយឥឡូវវាកាន់ តែស្រួលទៀត ។ ព្រោះការពិតវា ដដែល អត់មានលើស ។ អត់មានខ្វះអ្វី ទាំងអស់ ។
សម្ដេចបន្ដថា សកម្មភាពប្រក្រតី កម្មស្ថាប័នរដ្ឋ និងប្រក្រតីភាពនៃ ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជន យើងក៏កាន់តែជំរុញឱ្យកាន់តែខ្លាំង ដំណើរការកំណែទម្រង់រដ្ឋលើគ្រប់ វិស័យឱ្យកាន់តែស៊ីជម្រៅនៅតែបន្ដ ទៅមុខ ។ យើងត្រូវមានការអត់ធ្មត់ ហើយយើងក៏មានមោទនភាពចំពោះ ជាតិយើងផងដែរ ពិតមែនតែមានរឿង នេះរឿងនោះកើតឡើងឥតឈប់ឈរ ដោយសារស្រុកខ្មែរឱ្យតែពេលបោះ ឆ្នោតម្ដងគឺ មានរឿងម្ដង ។ ឆ្នាំ១៩៩៨,២០០៣ ,ក៏មានរឿង ២០០៣ បង្កើត រដ្ឋាភិបាលអត់បានរយៈពេល ១ ឆ្នាំ ពិបាកជាងឥឡូវទៅទៀត ។ អ៊ីចឹង យើងត្រូវរកកំណែទម្រង់មួយសម្រាប់ ក្មេងជាន់ក្រោយដើម្បីកុំឱ្យវាមានបញ្ហា តទៅទៀត ។ យើងចេះរកការស្រុះ ស្រួលរវាងខ្មែរ និងខ្មែរ ដោយមិនចាំ បាច់មានអន្ដរាគមន៍ពីបរទេសឡើយ ។ ព្រោះរឿងអន្ដរាគមន៍ពីបរទេសសម្ដេច មិនត្រូវការទេ ។ សម្ដេចត្រូវការការ ស្រុះស្រួលរវាងខ្មែរនិងខ្មែរ ។ សម្ដេច ត្រូវការព្រះមហាក្សត្រខ្មែរ ព្រោះអ្នក ប្រថាប់ត្រា ។ ធំជាងគេនៅស្រុកខ្មែរ គឺព្រះមហាក្សត្រខ្មែរ មិនមែនអគ្គ- លេខាធិការ អង្គការសហប្រជាជាតិ ។ មិនមែនស្ថានទូតបរទេស ឬ ប្រធានា-ធិបតីបរទេសនោះទេ ។គឺព្រះមហាក្សត្រ ខ្មែរ ។ សម្ដេចយកស្មារតីនេះដាច់ខាត។ ដូចនេះជាការអត់ប្រយោជន៍ទេដែល ដើរទៅរកអន្ដរាគមន៍ពីបរទេសដើម្បី ដោះស្រាយបញ្ហាផ្ទៃក្នុងនោះ ។
សម្ដេចតេជោ សែន ក៏បានលើក ឡើងផងដែរពាក់ព័ន្ធទៅប្រជាពលរដ្ឋ កម្ពុជាមួយចំនួនដែលត្រូវបានធ្លាក់ខ្លួន ក្រីក្រស្ថិតក្រោមបន្ទាត់ភាពក្រីក្រ ក៏ ដោយសារថា ពួកគេចាញ់បោកអ្នក នយោបាយ ដោយសារតែការសន្យា ទទួលតំណែងអ្វីមួយនៅពេលឈ្នះ ឆ្នោត ដូចនេះអ្នកខ្លះត្រូវអស់គោអស់ដី ។ សមាជិកបក្សខ្លះ ត្រូវបានគណបក្ស សន្យាផ្ដល់តំណែង ។ ដូច្នេះអ្នកខ្លះលក់ គោដើម្បីបានថវិកាជួយបក្ស ។ ក្រដោយ- សារលក់គោជួយបក្ស តែមកស្ដីបន្ទោស នាយករដ្ឋមន្ដ្រី រដ្ឋាភិបា លថាមិនបាន យកចិត្ដទុកដាក់ ។ អ្នកនយោបាយ ទីបំផុតគឺជាអ្នកនយោបាយ ។
សម្ដេចតេជោ បានបន្ដថា អ្នក នយោបាយប្រៀបបាននឹងទូកខ្លី ដែល ងាយនឹងបត់បែនណាស់ មុននេះគេថា ឆន្ទៈរបស់រាស្ដ្រមិនឱ្យចូលសភា ដល់ ឥឡូវគេថា ដើម្បីដោះស្រាយបញ្ហាឆន្ទៈ របស់រាស្ដ្របាន គឺត្រូវតែចូលរួមប្រជុំ សភា ។ សម្ដេចក៏បានដាស់តឿនប្រជា- ពលរដ្ឋថា កុំឱ្យមានការជ្រុលនិយម ពេក ដោយលើកឧទាហរណ៍ថា កុំទៀ បាញ់លើសទៀបាញ់ពេក ,កុំកែ កឹមយ៉ាន លើស កែ គឹមយ៉ានពេក ។
សម្ដេចតេជោ បានអំពាវនាវ ផងដែរថា ការបោះឆ្នោតមួយមិនត្រូវ ឱ្យក្លាយជាការបែកបាក់ជាតិនោះទេ៕ តារារិទ្ធ