ភ្នំពេញៈ យោងតាមប្រភពព័ត៌មាន ដែលគួរឱ្យជឿទុកចិត្ត ពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា លោក កឹម សុខា ធានាថា ខ្លួនពិតជាបានទទួលដំណែង ជាអនុប្រធានទី១រដ្ឋសភា ក្នុងពេលឆាប់ៗខាងមុខ សមដូចអ្វី ដែលលោកធ្លាប់បានគិតថា ដំណែងថ្មីនេះនឹងផ្តល់ជូន លោកនូវមានអំណាចដ៏រឹងមាំ ក្នុងរដ្ឋសភា ។
ដើម្បីបានសម្រេចនូវគោលបំ ណងនេះ លោក កឹម សុខា មានគំនិតថា នឹងស្នើសុំឱ្យមានការបោះ ឆ្នោតជ្រើស តាំងក្បាលម៉ាស៊ី នរដ្ឋសភា ប្រធាន អនុប្រធាន និងគណៈកម្មការនានា នៃរដ្ឋសភា ក្នុងពេលជាមួយគ្នាជា កញ្ចប់តែម្តង។
ប៉ុន្តែ បើយោងតាមអ្នកឯកទេសនីតិ រដ្ឋធម្មនុញ្ញបានពន្យល់ថា ការបោះឆ្នោត ជាកញ្ចប់មិន អាចធ្វើទៅ បានទេក្នុងដំណា ក់កាលនេះ។ អ្នកច្បាប់បានបន្តទៀតថា បើយោងតាមច្បាប់ធម្មនុញ្ញ បន្ថែម ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ ហើយដែលព្រឹទ្ធសភា បានឱ្យយោ បល់យល់ព្រមកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំ ពេញអង្គលើក ទី៩ នីតិកាលទី១ ត្រង់មាត្រា២ និងមាត្រា៣ បានកំណត់ យ៉ាងច្បាស់ថា « តាមសំណើររបស់គណបក្សដែលមា នអាសនៈច្រើនជាងគេ រដ្ឋសភាពអាចដំណើរការ បោះឆ្នោត ជាកញ្ចប់បាន ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធាន គណៈកម្មការ ក្នុងពេលជាមួយគ្នា និងការផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាល គឺសម្រាប់តែនៅ ដើមនីតិកាលនី មួយៗ ក្នុងដំណើរការរៀបចំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីតែប៉ុ ណ្ណោះ។
ដូចនេះ គំនិតរបស់លោក កឹម សុខា ដែលចង់ឱ្យមានការបោះឆ្នោត ជាកញ្ចប់ដើម្បីធានាថា ខ្លួនពិតជា បានអំណាច ជាអនុ ប្រធានទី១រដ្ឋសភានោះ អាចថា ជាការបំពានលើបញ្ហាផ្លូវ ច្បាប់ ៕
