ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចគាំទ្រទាំងស្រុង នូវការសម្រេចផ្តន្ទាទោសលើមេដឹកនាំខ្មែរក្រហម ខណៈដែលសម្តេច ក៏បានរង់ចាំនូវយុត្តិធម៌មួយនេះអស់រយៈ ពេល ៣០ឆ្នាំហើយដែរ។
សម្តេចបានថ្លែងដូចនេះ គ្រាដែលសម្តេចបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែត ក្រោយបញ្ចប់កិច្ចប្រជុំនា វិមានរដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤។
សូមបញ្ជាក់ថា មេដឹកនាំរបបប្រល័យពូជសាសន៍ នួន ជា និង ខៀវ សំផន កាលពីថ្ងៃទី០៧ ខែសីហា ម្សិលមិញ ត្រូវបានតុលាការកូនកាត់ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មមនុស្សជាតិ៕
