យោងតាមតំណាងរាស្ត្រដ៏មានឥទ្ធិពល១រូបរបស់គណបក្សប្រជាជនកម្ពុជាដែលសូមមិនបញ្ចេញឈ្មោះ បាននិយាយថា «
ខ្លួនលោកផ្ទាល់ ក៏ដូចជាសមាជិកផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា»
មានការធុញទ្រាន់ និងនឿយណាយចំពោះលក្ខខ័ណ្ឌទាមទារមិនចេះអស់មិនចេះហើយរបស់គណបក្សសង្គ្រោះជាតិ
បើទោះបីជាពួកគេបានចូលប្រជុំសភាហើយក៏ដោយ។
បើមេដឹកនាំគណបក្សសង្គ្រោះជាតិនៅតែទាមទារមិនចេះអស់មិនចេះហើយបែបនេះតទៅទៀត
ហើយទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រលោកកឹម សុខា
ជាអនុប្រធានរដ្ឋសភា ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀតឱ្យធ្វើជាប្រធានគណៈកម្មការទាំង៥ក្នុងសភាក៏ដោយ
ក៏មិនប្រាកដថា ពួកយើងខ្ញុំបោះឆ្នោតឱ្យដែរ។
