Wednesday, October 29, 2014

NAGA World ចាប់ផ្ដើមរុះរើ សំណង់នៅក្នុង ទីតាំងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឬទ្ធ ប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា ក្រុមហ៊ុន NAGA World ចាប់ផ្ដើមរុះរើសំណង់ នៅក្នុងទីតាំងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យបណ្ដើៗហើយ បន្ទាប់ ពីមានការសួរនាំ របស់គណៈកម្មការទី៧ នៃរដ្ឋសភា ជាមួយនឹងរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាស នា កាលពីកន្លងមក ។
ក្នុងវីដេអូក្លីបដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់ លោក យ៉ែម បុញ្ញឬទ្ធ នៅថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៤នេះ លោក យ៉ែម បុញ្ញឬទ្ធ បានសសេរសំណេរ ដោយខ្លីថា " ក្រោយការសួរនាំរបស់ គណៈ កម្មការទី៧នៃរដ្ឋសភា ជាមួយនឹងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ទាក់ទងនឹង "វិទ្យាស្ថាន ពុទ្ធ សាសនបណ្ឌិត្យ" និងក្រោមការ តាមដាន យ៉ាងយកចិត្តទុកដាក់ ពីប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ និង អ្នកតំណាងរាស្រ្ត ថ្ងៃនេះយើងឃើញលទ្ធផល ជាបណ្តើរៗនៃការរុះរើអគារដែករបស់ NAGA World ដែលបានសាងសង់ នៅក្នុងទីតាំងវិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ "។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនឹងព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពី លោក យ៉ែម បុញ្ញឬទ្ធ ពាក់ព័ន្ធបញ្ហានេះ នៅពេលបន្តិចទៀត ៕
Photo by DAP-News

ពន្ធនាគារ គ្រោះថ្នាក់​បំផុតទាំង​១០​លើ​លោក មាន​ថៃ​១​ដែរ

បើ​និយាយ​ពី​ពន្ធនាគារ គឺ​គ្មាន​មួយ​​ណា​មាន​សុវត្ថិភាព​​សម្រាប់​អ្នក​ទោស​ទេ។ អ្នកទោស​ចូល​ថ្មី យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​ឆ្មាំ​​គុក​ឬ​អ្នកលេង​ស្វាគមន៍​​មួយ​ដៃ​មួយ​ជើងទ្រមខ្លួន​​ដែរ។ ខាងក្រោម​នេះ ជា​​កន្លែង​ឃុំឃាំងទាំង​១០ ​គ្រោះ​ថ្នាក់​បំផុត​លើ​ពិភពលោក ហើយ​ក្នុង​នេះ​ក៏​មាន​គុក​​​ថៃ​មួយ​ដែរ។
១០. ពន្ធនាគារ​នៅ​កោះ Rikers ទីក្រុង New York អាមេរិក
Rikers ជា​កោះ​មួយ​ដែល​មាន​​ពន្ធនាគារ១០ ដែល​ជា​សរុប​រួម ជាធម្យម​​​ទទួល​អ្នក​ទោស​១២០០០ ក្នុង​១​ថ្ងៃ​។ ​ពន្ធនាគារ​ទាំង​នោះ​​មាន​រឿង​អាស្រូវ​រឿង​បាញ់​ប្រហារ ចាប់​រំលោភ សម្លាប់ ដោយ​អ្នកយាម​គុក និង​អ្នកទោស។ ទីនេះ​មាន​​កន្លែង​កម្សាន្ត “fight club” ដែល​ឆ្មាំ​គុក​បង្កើត​ឡើង ដើម្បី​ឱ្យ​អ្នកទោស​វ៉ៃ​គ្នា។

jails-inmate-cost

៩. ពន្ធនាគារ La Sante ទីក្រុង​ប៉ារីស​ ​បារាំង

បើក​នៅ​ឆ្នាំ​១៨៦៧ ពន្ធនាគារ La Sante មាន​ចម្ងាយ​​បី​បួន​​គីឡូ​​ពី​ទន្លេ Seine។ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ វាជា​​កន្លែង​បង្ខាំង​​អ្នក​ទោស​ និង​​ធ្វើ​​ទារុណកម្ម​។ ​តាម​ប្រវត្តិសាស្ត្រ មាន​អ្នក​ទោស​តែ​បី​នាក់​ប៉ុណ្ណោះ ដែល​អាច​រត់​គេច​រួច​ខ្លួន។


LaSantePrison-Paris-France-dia1

៨. ពន្ធនាគារ Petak រុស្ស៊ី
Petak គុក​នៅ​លើ​បឹង​ស ( White Lake បឹង​ធំ​១​ក្នុង​ចំណោម​១០​នៅ​អឺរ៉ុប) ជា​កន្លែង​ឃុំខ្លួន​អ្នកទោស​​សាហាវៗ ដ៏​ដាច់​ស្រយាល​របស់​​រុស្ស៊ី។ អ្នកទោស​ទាំងអស់ ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គ្នា ហើយ​​​ក្នុង​១​ថ្ងៃ​អ្នកទោស​ម្នាក់ៗ ត្រូវ​គេ​ឃុំ​យ៉ាងហោចណាស់​២០ម៉ោង ​ឬ​ច្រើន​ជាង​២០​ម៉ោង។ អ្នកទោស​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ជួប​​សួរ​សុខ​ទុក្ខ​​​តែ​ពីរ​ថ្ងៃប៉ុណ្ណោះ​​ ក្នុង​មួយ​ឆ្នាំ។ សីតុណ្ហភាព​នៅ​រដូវ​រងា​ជា​មធ្យម​១០​អង្សា ​ប៉ុន្តែ​ពេល​ត្រជាក់​ខ្លាំង​អាច​ធ្លាក់​​-៤០​​អង្សា​ក៏​​មាន។ ទម្រាំ​រួច​ទោស អ្នក​ខ្លះ​បាន​បាត់​បង់​ការ​ចងចាំ។ ​​

Slide1431

៧. ពន្ធនាគារ Bang Kwang ថៃ
ស្ថិត​នៅ​ចម្ងាយ​​បី​​ឬ​បួន​គីឡូ​ម៉ែត្រ​ពី​បាងកក Bang Kwang ជា​ពន្ធនាគារ​តឹងតែង​បំផុត​នៅ​​ប្រទេស​ថៃ។ អ្នកទោស​ភាគច្រើន ជា​ជន​បរទេស។ អ្នកទោស​ទាំងអស់ ​ត្រូវធ្វើការ​លុបលាងទោសក្នុង​ពន្ធនាគារនេះ​​​យ៉ាង​តិច​២៥​ឆ្នាំ។ មួយ​ថ្ងៃ​​​ អ្នកទោស​បាន​បាយ​ជាមួយ​បន្លែ​មួយ​កូនចានតូច​​ ហើយ​បើ​អ្នកណា​ត្រូវ​ការ​អ្វី​បន្ថែម អាច​រក​ទិញ​បាន​ក្នុង​អាហារដ្ឋាន​នៅ​ទី​នេះ។ ពន្ធនាគារ​នេះខ្វះ​ទឹក​ប្រើប្រាស់ ហើយ​អ្នកទោស​ភាគច្រើន កើត​ជំងឺ​ខ្វះ​អាហារ និង​​ជំងឺ​ឆ្លង។

14.-Bang-Kwang-Central-Prison

៦. ពន្ធនាគារ La Sabaneta វេណេហ្ស៊ុយអេឡា
អ្នកទោស​វេណេហ្ស៊ុយអេឡា ត្រូវ​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ La Sabaneta។ ពន្ធនាគារ​នេះ​មាន​មនុស្ស​ច្រើន មានបញ្ហា​ខ្វះ​​ហិរញ្ញវត្ថុ​ និង​​ខ្វះ​បុគ្គលិក​បម្រើ​​ការ។ មាន​ពួក​អ្នកលេង​ច្រើន ហើយ​​ករណី​រំលោភ និង​​អំពើ​ឃាតកម្ម​​​ជា​រឿង​​ពេញ​និយម​នៅ​ទី​នេះ។ ក្នុង​ឆ្នាំ​២០១២ អ្នកទោស​៥៩១នាក់​ត្រូវ​បាន​សម្លាប់ និង​១៦​នាក់​ត្រូវ​សម្លាប់​ក្នុង​​ឆ្នាំ​២០១៣។ អ្នក​យាម​គុក​បាន​រឹបអូស​កាំភ្លើង​វែង​ខ្លី និង​គ្រឿង​ញៀន​ជា​​ច្រើន​​នៅ​ផ្លូវ​ក្រោម​ដី​ពី​ពួក​អ្នកទោស។ ​​

6

៥. ពន្ធនាគារ Diyarbakir ទួរគី
ពន្ធនាគារ​ដ៏តឹងតែង​ និង​មានអ្នកទោស​ច្រើន Diyarbakir ត្រូវ​គេ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨០ ដើម្បី​ឃុំ​ខ្លួន​ឧក្រិដ្ឋជន ​និង​អ្នកទោស​នយោបាយ។ តាម​ប្រវត្តិសាស្ត្រ វា​ជា​ពន្ធ​នាគារ​ដែល​មាន​ខ្មោច​លង​សាហាវបំផុត​។ ចាប់​តាំង​ពី​បើក​មក អ្នកទោស​រាប់​រយ​នាក់ ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដល់​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​ដុត​ខ្លួន​ឯង ដើម្បី​ឱ្យ​គេច​ផុត​ពី​អំពើ​ព្រៃផ្សៃ។ សព្វថ្ងៃ​​មាន​ក្មេង​ប្រុស​ស្រី​​វ័យ១៣ ដល់ ១៧ឆ្នាំ ចំនួន​៣៥០នាក់កំពុង​បម្រើ​​ការងារ​នៅ​ក្នុង​​គុក​នេះ។

5classic_black_shackles_751

៤. ពន្ធនាគារ Gldani រដ្ឋ Georgia អាមេរិក
ពន្ធនាគារ​មួយ​នេះ ត្រូវ​បាន​គេ​ស៊ើបអង្កេត ក្រោយ​វីដេអូ​ចាប់​រំលោភ វាយ​ដំ និង​ធ្វើ​ទារុណកម្ម​អ្នកទោស លេច​លើ​​បណ្ដាញ​អ៊ីនធឺណិត។ វីដេអូ​បង្ហាញ​ថា ឆ្មាំ​គុក​បាន​វាយ​អ្នកទោស​ដោយ​ដំបង​ប៉ូលិស និង​ដង​អំបោស។ ក្រោយ​បែក​ធ្លាយ​ពេញ​ពិភពលោក លក្ខខណ្ឌ​ក្នុង​គុក​នេះ មាន​សភាព​ល្អ​បន្តិច ហើយ​រដ្ឋាភិបាល​​បាន​ចាប់​ខ្លួន កាត់​ទោស ឆ្មាំ​គុក​លើ​អំពើ​ព្រៃផ្សៃ​របស់​ពួក​គេ។ ​

4

៣. ពន្ធនាគារ Contonou Civil ប្រទេស​បេណាំង (Benin)
បេណាំង​ ជា​ប្រទេស​តូច​មួយ​នៅ​អាហ្វ្រិក​​ខាងលិច ជិត​ប្រទេស​តូហ្គោ និង​នីហ្សេរីយ៉ា។ គុក​នេះ​ក៏​មាន​អ្នកទោស​ច្រើន​លើសលុប​។ អ្នកទោស​ខ្លះ​ដេក​ដូរ​វេន​គ្នា ហើយ​ខ្លះ​ទៀត​បាន​ស្លាប់​ដោយសារ​ថប់​ដង្ហើម​ពេល​ដេក និង​ជំងឺ​ឆ្លង។ ច្រើន​ជាង​៩០% កំពុង​រង់ចាំ​ការ​កាត់ទោស។ ​

0,,15686815_303,00

២. ពន្ធនាគារ Tadmor ស៊ីរី
ឈាម​យ៉ាង​ច្រើន​បាន​ដក់ជាប់​ឥដ្ឋ​​ក្នុង​ពន្ធនាគារ​នេះ។ មិន​ថា​អ្នកទោស​ធម្មតា ឧក្រិដ្ឋជន ឬ​អ្នកទោស​នយោបាយ​ទេ គឺ​ទទួល​បាន​ទណ្ឌកម្ម​ស្មើ​គ្នា។ ឆ្មាំ​គុកជា​អ្នក​មាន​អំណាច។ នៅ​ទីនេះ គ្មាន​សៀវភៅ ទូរទស្សន៍ វិទ្យុ​ទេ ហើយ​ការ​ធ្វើ​ទារុណកម្ម​ជា​ការកម្សាន្ត​ល្អ​បំផុត។ ​

1-Tadmor-Military-Prison–Palmyra-Syria

១. ពន្ធនាគារ Gitarama Central ​រ្វ៉ាន់ដា (Rwanda)
Gitarama Central ជា​ពន្ធនាគារ​រន្ធត់​របស់ប្រទេស​រ្វ៉ាន់ដា នៅ​កណ្ដាល​ទ្វីប​អាហ្វ្រិក។ គុកនេះ​គ្មាន​បន្ទប់​ទេ ហើយ​មាន​អ្នកទោស​ច្រើនលើសលប់ តែ​គ្មាន​ថវិកា​​ផ្គត់ផ្គង់គ្រប់គ្រាន់​​ឡើយ។ ចំណែក​ការ​ស្លាប់​របស់​អ្នកទោស​ មិន​មែនដោយសារ​ការ​ធ្វើ​ទារុណកម្ម ការ​អត់ឃ្លាន ឬ​ជំងឺ​ទេ​ គឺ​ស្លាប់​ដោយ​ការ​សម្លាប់ និង​ស៊ីសាច់​គ្នា​ឯង៕
 1


ព្រះករុណា​ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ប្រជាជាតិ​រួម​សាមគ្គី​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​

gdg

​ ​ភ្នំពេញ ៖ មហា​មី​ទ្ទី​ញ​ខួប​ទី​១០ នៃ​ការ​ឡើង​គ្រង​ព្រះ​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រព្រឹត្តទៅ នៅ​ពីមុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ ដែល​ព្រះរាជា​បាន​កត់​សម្គាល់​ពីស​មិទ្ធ​ផល​របស់​សង្គម និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជាតិ​រួបរួមគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​។​
នៅក្នុង​ព្រះរាជ​សុន្ទរកថា​លើ​ព្រះទីនាំង​ចន្ទ​ឆាយា ព្រះករុណា​ព្រះ បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជបន្ទូល​ថា តាមរយៈ​មី​ទ្ទី​ញ​នេះ យើង​អាច​សន្និដ្ឋានបានថា មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង​ពិតជា នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ។ ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ទៀតថា មហា​មី​ទ្ទី​ញ​នាពេលនេះ​ស្ថិតក្នុង​ដំណាក់កាល ដែលមាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ​ត្រូវបាន​ធានា​ពេញលេញ និង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​បំពេញភារកិច្ច​ឧត្តុង្គឧត្តម​តាម​តួនាទី​របស់ខ្លួន​យ៉ាងសកម្ម ។ «​នៅក្នុង ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួមចំណែក​ការពារ និង​កសាង​មាតុភូមិ​ជាទី​ស្នេហា​របស់​យើង​លើ​គ្រប់​វិស័យ​»​។​
កាលពី​ចុងខែ​តុលា​ឆ្នាំ​២០០៤ មហា​មី​ទ្ទី​ញ​អបអរសាទរ​ព្រះរាជ ពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ក៏បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​នៅមុខ​ព្រះបរមរាជវាំង ហើយ​កាលពី​រាត្រី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចាក់ផ្សាយ​ឡើងវិញ នូវ​មហា​មី​ទ្ទី​ញ​ជា​ប្រវត្តិសាស្ត្រ​នេះ ។
ព្រះរាជវង្សានុវង្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ព្រមទាំង​នាម៉ឺន​សព្វ​មុខមន្ត្រី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់ អាវុធ សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់​បាន​ឈរ​តាម​ផែន​នីមួយៗ នៅខាងមុខ​ព្រះបរមរាជវាំង​ផងដែរ ។ បណ្តា​អង្គទូត និង​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​នេះដែរ​។​
​ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​មាន​ព្រះរាជបន្ទូល​ថា រយៈ ពេល​កន្លងទៅនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​គួរឱ្យ​កោតសរសើរ ។ តាម​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ សាមគ្គី​ជាតិ​ជា​ព្រះរាជ​បណ្តាំ​បន្ថែម​ចុងក្រោយ របស់​ព្រះករុណា​ព្រះវររាជបិតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត​នៅទីនេះ​ក្នុង​ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​បានដាក់ ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សាមគ្គីភាព ឯកភាព​ជាតិ​ជូន​ប្រជាជាតិ និង​មាតុភូមិ​យ៉ាង​ល្អប្រសើរ ។ យើង​កំពុងតែ​សប្បាយរីករាយ និង​ទទួលផល ជា​វិជ្ជមាន ដែល​ផ្តើមចេញពី​កម្លាំង​កសាង និង​ការពារជាតិ​មាតុភូមិ ប្រកបដោយ​សុខ​ដុ​រម​នា​របស់​ជនរួមជាតិ​យើង ។
​ ​១​ទសវត្សរ៍​បាន​កន្លង​ផុត​ទៅហើយ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្ថិតក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើតឡើង​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា មិនបាន​ឆ្លងកាត់​ឧបសគ្គ​ដ៏​ក្តៅគគុក​រាប់មិនអស់​នោះ​ទេ ព្រោះ​មាន​មជ្ឈដ្ឋាន​អគតិ​ខ្លះ​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ផ្តួលរំលំ​របបរាជានិយម​នៅ​កម្ពុជា ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ដោយមាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទូទាំងប្រទេស​បានធ្វើ​ឱ្យឧបាយ​កល​របស់​ពួក​អគតិ​ទាំងនោះ​ទទួល​បរាជ័យ​។
​ ​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា លើ​មូលដ្ឋាន​នៃ​មហា​សាមគ្គី​ជាតិ​ទាំងមូល ក្នុងស្ថានភាព​សង្គមជាតិ​មាន​សុខសន្តិភាព និង ស្ថិរភាព​នយោបាយ​នេះហើយ ដែលជា​ប្រភព​កំណប់​នៃ​ការអភិវឌ្ឍ លើ​វិស័យ​នានា ជាពិសេស​វិស័យសេដ្ឋកិច្ច ដែលជា​ដង្ហើមរស់​រប​ស់​ជាតិ​យើង ។ សមិទ្ធផល​ដ៏​ធំធេង​ទាំងឡាយ ដែល​យើង​សម្រេចបាន​នេះ ពិតជា​បាន​តាមរយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ការការពារ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ការកែលម្អ​អភិបាលកិច្ច ដើម្បី​លើកស្ទួយ​វិស័យ​សាធារណៈ និង​សមធម៌​សង្គម និង ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដើម្បី​បម្រើ​សំណូមពរ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។
​ ​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ទៀតថា ឈរលើ​មូលដ្ឋាន​នៃ មហា​សាមគ្គី​ជាតិ​ឯកភាព​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​ក្រោម​បារមី​ព្រះ​បរម​ក្សត្រ ដែលជា​បុព្វបុរស​ជាតិ ជា​ស្ថាបនិក ដ៏​ល្បីល្បាញ​នៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត ស្ថិតនៅ​ស្កឹមស្កៃ​គ្រប់ទិសទី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាតុភូមិ​ដែលជា​កេរ​មរតក​ជាតិ​ដ៏​មានតម្លៃ ពុំ​អាច​កាត់ថ្លៃ​បាន​របស់​យើង ពិតជា​ពុំ​អាចមាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន មកលើ​បូរណភាព​ទឹកដី​បានឡើយ ៕
gdg
gdg
gdg
gdg


gdg

ឧបសគ្គ​ធំ​បី​ដែល​រារាំង​ដល់​បរិយាកាស​វិនិយោគ​ថ្មី​បន្ថែម​ទៀត​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ការកែទម្រង់

gdg

ភ្នំពេញ​ ៖ របាយការណ៍​វាយតម្លៃ​អំពី​បរិយាកាស​វិនិយោគ​ឆ្នាំ​២០១៤ របស់​ធនាគារ​ពិភព​លោក (WORLD BANK) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​តុលា បាន​បង្ហាញ​ថា ឧបសគ្គ​ធំ​បី ដែល​បង្ក​នូវ​ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​។​
ឧបសគ្គ​ធំ​បី​នេះ គឺ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា មិន​គ្រាន់តែ​មានតម្លៃ​ថ្លៃ​ជាង​បណ្តា​ប្រទេសជិតខាង​ភាគច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្គត់ផ្គង់​មិនបាន​ជាប់លាប់​ទៀតផង ជាពិសេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ បញ្ហា​មួយទៀត​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅតែ​បាន​មើលឃើញថា ការបង់ប្រាក់​ក្រៅផ្លូវការ​ជា​កត្តា​រារាំង​ដ៏​ធំ​មួយ​ចំពោះ​ការធ្វើ​អាជីវកម្ម ក៏ដូចជា​ពលករ​ជំនាញ​ផងដែរ ដែល​ស្នើ​ឲ្យ​កម្ពុជា​ធ្វើការ​កែទម្រង់​ផងដែរ ដើម្បី​ឱកាស​វិនិយោគ​របស់ខ្លួន​។​
លោក អា​ឡា​សាន សូ (Alassane Sow) ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​កម្ពុជា​មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ឲ្យ​មាន​ចម្រុះ​ភាព​នៃ​ផលិតផល​ថ្មី និង​ទាក់ទាញ​វិនិយោគិន​ធំៗ​បន្ថែមទៀត ហើយ​យើង​សង្ឃឹមថា របាយការណ៍​របស់​យើង នឹង​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​ជា​សាធារណៈ​មួយ​ដែល​ឈានទៅរក​បរិយាកាស​ធុរកិច្ច​មួយ ដែលមាន​លក្ខណៈ​ប្រសើរ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ឯកជន​»​។​
យ៉ាងណាក៏ដោយ​របាយការណ៍​របស់​ធនាគារ​ទាំងពី​រ​ខាងលើ ក៏បាន​ទទួលស្គាល់​នូវ​ភាពប្រសើរឡើង​របស់​ក​ម្ពុ​ជា​នៅលើ​ផ្នែក​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​។ របាយការណ៍​នេះ បាន​គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ​៥​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​នូវ​ប្រភេទ​ផលិត កម្ម និង​គុណ​តម្លៃបន្ថែម នៃ​ផលិតកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមហ៊ុន​នានា ក្នុងការ​បង្កើត ធ្វើ​ប្រតិបត្តិការ ពង្រីក និង​បង្កើន​ប្រភេទ​នៃ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​។​
លោក ជូ​លៀន លេ​ធី​ម័​រ ក្លឺ​ក (Julian Latimer Clarke) អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ពិភពលោក ដែលជា​អ្នកសរសេរ​របាយការណ៍​នេះ បាន​ថ្លែងថា «​ប្រាក់ខែ​ទាប ការដែល​កម្ពុជា​ទទួល​បាន​ភាពអនុគ្រោះ​លើ​ទំនិញ​នាំ​ចូលទៅ​សហភាព​អឺរ៉ុប និង​កម្មវិធី​បន្ធូ​បន្ថយពន្ធ​របស់​រដ្ឋាភិបាល​ទាំងអស់នេះ បាន​ទាក់ទាញ​ដល់​វិនិយោគទុន និង​នាំ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ​លើ​ការវិនិយោគទុន​ផ្ទាល់​ពី​បរទេស​។ ប៉ុន្តែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ដោះស្រាយ​នូវ​បញ្ហា​ធ្ងន់ធ្ងរ​នានា ដែល​រារាំង​ដល់​ក្រុមហ៊ុន​ទាំងអស់​»​។​
ធនាគារ​ទាំងពីរ​ខាងលើ ក៏បានផ្តល់​យោបល់​ដល់​ការដោះស្រាយ​បញ្ហា​តម្លៃ​អគ្គិសនី ព្រមទាំង​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ជួបគ្នា​ដោយផ្ទាល់​រវាង​វិនិយោគិន​និង​មន្ត្រី​រដ្ឋាភិបាល ដោយ​កំណត់​តាម​មធ្យោបាយ​ឆាប់រហ័ស ក្នុង​ការមើល​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ពង្រីក​ប្រព័ន្ធ​ទិន្នន័យ​គយ​ស្វ័យប្រវត្តិ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ចំណាយ​របស់​ពាណិជ្ជករ​។​
កាលពីដើម​ខែតុលា​នេះ ធនាគារពិភពលោក ក៏បាន​ចេញផ្សាយ​នូវ​របាយការណ៍​ថ្មី​របស់ខ្លួន ដោយបាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជាមាន​លំនឹង​ល្អ ទោះបី​ជាមាន​ភាពមិនប្រាកដ​ប្រជា​នៅក្នុង​ស្រុក និង​អស្ថេរភាព​នៅក្នុង​បណ្តា​ប្រទេសជិតខាង​ខ្លួន​ក្តី​។ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់​៧.២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៤ និង​៧.៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥​។ វិស័យ​កាត់ដេរ នៅតែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ទាប់មក គឺមាន​វិស័យ​សំណង់ កសិកម្ម និង​ទេសចរណ៍​។​
ក៏ប៉ុន្តែ បញ្ហា​ប្រឈម​ដែល​សំខាន់ គឺត្រូវធ្វើ​យ៉ាងណា​ជំរុញ​វិស័យ​កសិកម្ម ទេសចរណ៍ និង​ផលិតកម្ម។ វិធានការ​នានា​ដូចជា ការបង្កើន​វិនិយោគទុន​សាធារណៈ​លើ​សេវាកម្ម​ផ្តល់យោបល់​ផ្នែក​កសិកម្ម ការបណ្តុះ​គ្រាប់ពូជ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ អាច​បង្កើន​ផលិតភាព​នៃ​វិស័យ​កសិកម្ម​បាន។ ក្រុមហ៊ុន​នានា​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការលុបបំបាត់ចោល​នូវ​កត្តា​រា រាំង​សំខាន់ៗ​នានា​ដូចជា តម្លៃ​អគ្គិសនី​ខ្ពស់ និង​ប្រព័ន្ធ​ដែល​គ្មាន​លក្ខណៈ​ប្រកួតប្រជែង​៕

បាញ់កាំជ្រួច អបអរសាទរ ពិធីឡើងគ្រងរាជ្យ សម្បត្តិ ផ្ទុះត្រូវអ្នកមើល ស្លាប់ម្នាក់ របួស ៤នាក់ (មានវីដេអូ)

ភ្នំពេញ៖ អ្នកទស្សនាពិធីបាញ់កាំជ្រួចអបអរសាទរ ព្រះរាជពិធីយាងគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រម្នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រាប់កាំជ្រួចបានហោះទៅបុកពួកគេ នាវេលាម៉ោងប្រមាណ ៧ និង ៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅត្រើយម្ខាង នៃទន្លេចតុមុខទល់មុខព្រះបរមរាជវាំង ស្ថិតក្នុង ភូមិក្បាលជ្រោយ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្ថិតក្បែងអគារសណ្ខាគារសុខា ដែលកំពុងសាងសង់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងនៅក្រោយកើតហេតុភ្លាមថា គ្រាប់កាប់ជ្រួច ដែលហោះទៅមុខអ្នកទស្សនាឲ្យស្លាប់ និងរងរបួសនោះ ជាគ្រាប់ចុងក្រោយ នៃពិធីបាញ់កាំជ្រួច។បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យកាំជ្រួចហោះទៅបុកមនុស្សនេះ ដោយសារតែសម្បកកាំជ្រួចផ្ទុះ ធ្លាយ ធ្វើឲ្យកាំជ្រួចមិនហោះឡើងទៅលើបាន ក៏ហោះទៅបុកមនុស្សតែម្តង។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ និងរងរបួសនោះ ដោយសារពួកគេព្យាយាមទៅឈរមើល សកម្មភាពក្រុមអ្នកបច្ចេកទេសបាញ់កាំជ្រួច។ ជនរងគ្រោះ ដែលត្រូវកាំជ្រួចផ្ទុះត្រូវនេះ ជនរងគ្រោះបាត់បង់ជីវិតត្រូវកាំជ្រួចហោះបុកធ្លាយពោះវៀន ហើយ សម្រាប់អ្នករងរបួសធ្ងន់វិញ ត្រូវបានដាច់ជើង និងរយះជើងយ៉ាងធ្ងន់ធ្ងរផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ណា គ្រី ដារ៉ូ អាយុ ២២ឆ្នាំ ស្រុកកំណើតនៅឃុំឈើ ខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រៀននៅសកលវិទ្យាល័យស៊ីតិច។ រីឯជនរង គ្រោះ ៤នាក់ ក្នុងនោះស្រីម្នាក់ ប្រុស ៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ៕

Monday, October 27, 2014

ក្រុមការងារចរចា CPP និង CNRP បន្តពិភាក្សាជាមួយគ្នា ផ្គុំសេចក្តីស្នើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប. មាន ៧ជំពូក និង ៦៦ មាត្រា

រូបភាព ៖ ឯកសារ
ក្រុមការងារចរចានៃ គណបក្ស ប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តពិភាក្សាជាមួយគ្នា ផ្គុំសេចក្តីស្នើច្បាប់ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត” មាន ៧ ជំពូក និង ៦៦ មាត្រា នៅថ្ងៃនេះ។


នៅរសៀលថ្ងៃទី ២៧ ខែតុលា នេះ នៅវិមានរដ្ឋសភាជាតិ ក្រុមការងារចរចានៃ គណបក្ស ប្រជាជន កម្ពុជានិងគណបក្សសង្គ្រោះជាតិ បានបន្តពិភាក្សាជាមួយគ្នា ធ្វើសេចក្តីស្នើច្បាប់ ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា មានសមាសភាពចំនួន ៨ រូប និងដឹកនាំដោយឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប៊ិន ឈិន ចំណែកគណបក្សសង្គ្រោះជាតិមាន សមាសភាពចំនួន ៨ នាក់ និង ដឹកនាំដោយ ឯកឧត្ត គួយ ប៊ុនរឿន ។

នៅថ្ងៃនេះដែរ ឯកឧត្ត គួយ ប៊ុនរឿន តំណាងក្រុមការងារ គណបក្សបសង្គ្រោះ ជាតិ បាន មានប្រសាសន៍ថា ការពិភាក្សាកន្លងមកនេះ ជាការពិភាក្សាបឋម លើជំពូកនី មួយៗ និង មាត្រានីមួយៗ រហូតមក ដោយពុំទាន់បានពិភាក្សាលំអិត។ ដូច្នេះនៅថ្ងៃនេះ តំណាង ក្រុមការ ងារ នៃគណបក្សទាំងពីរ បន្តពិភាគ្សាផ្គុំជំពូកនីមួយៗ ដែលបានពិភាក្សាឯកភាព រួចហើយ ជាមួយគ្នានឹងមាត្រានានា ចូលវិញដោយពិនិត្យលើខ្លឹមសារច្បាប់ឲ្យក្លាយជាសេចក្តី ស្នើច្បាប់ ដំបូងដែលបង្កើតឡើងតាមការព្រមព្រៀងនយោបាយនៃគណបក្សទាំងពីរ ដែលមាន អាសនៈ ក្នុងសភា ។

ឯកឧត្តម គួយ ប៊ុនរឿន បានបញ្ជាក់បន្តថា ក្នុងករណីមានចំណុចណា ដែលក្រុម ការ ងារ គណបក្សទាំងពីរ ពុំអាចពិភាក្សាគ្នាដាច់ស្រេចទេនោះ គឺទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្ស ទាំងពីរជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយនៅក្នុងកិច្ចប្រជុំថ្នាក់កំពូលបើចាំបាច់ អនុវត្តតាម គោល ការណ៍ កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ២០១៤។

សេចក្តីស្នើច្បាប់ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិរៀប ចំ ការបោះឆ្នោត” នេះ ធ្វើឡើងដោយក្រុមសមាជិសភានៃគណបក្សទាំងពីរមានចំនួន ៧ ជំពូក និង ៦៦ មាត្រា ដែលក្រុមការងារគណបក្សទាំងពីរ បានពិភាក្សាគ្នា ឯកភាពជាមួយ គ្នារួច ហើយ ប៉ុន្តែ ត្រូវជួបគ្នាបន្តទៀត ដើម្បីពិភាក្សាលំអិត និងត្រូវការពេលវេលាសុំគំនិត យោបល់ ពីក្រុមតំណាងអង្គការសង្គមស៊ីវិលដែលមានជំនាញក្នុងការងារបោះឆ្នោត រួមទាំង ស្ថាប័នជំនាញជាតិ អន្តរជាតិនានាផងដែរ ទើបបញ្ជូនទៅសភាជាតិ។ 

ចំពោះសមាសភាពក្បាលម៉ាស៊ី ដឹកនាំ គ.ជ.ប. ៩ នាក់ គណបក្សសង្គ្រោះជាតិ ៤ នាក់និង គណ បក្សប្រជាជន ៤នាក់រួមទាំងលោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ដែលមេដឹកនាំគណ បក្ស ទាំង ពីរ បានឯកភាពរួចហើយនោះត្រូវបោះ ឆ្នោតផ្តលការទុកចិត្ត ត្រឹម គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា៕

​កីឡា​ចំបាប់​ទទួល​បាន​មេដាយមាស​១​ ប្រាក់​១​ សំរឹទ្ធិ​២​នៅ​សិង្ហ​បុរី​

​សិង្ហ​បុរី​ ៖​ កីឡាករ​កីឡាការិនី​ចំបាប់​ បាន​ឈ្នះ​មេដាយមាស​១​គ្រឿង​ ប្រាក់​១​ គ្រឿង​ និង​សំរឹទ្ធិ​២​គ្រឿងក្នុង​ព្រឹត្ដិការណ៍​ ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អាស៊ី​ អាគ្នេយ៍​+​អូស្ដ្រាលី​នៅ​ប្រទេស​សិង្ហ​បុរី​។​
​តាម​សេចក្ដីរាយការណ៍​ពី​ប្រទេស​ សិង្ហ​បុរី​លោក​ ធិ​ន​ វិចិត្រ​ អគ្គ​លេខា​ធិ​ ការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានឱ្យ​ ដឹង​ថា​ កីឡា​ចំបាប់​ទទួល​បាន​មេដាយ​ មាស​១​ ប្រាក់​១​ និង​សំរឹទ្ធិ​២​គ្រឿង​ បន្ទាប់​ពី​ប្រកួត​យកឈ្នះ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៤​ ។​
​កីឡាករ​ដែល​រកបាន​មេដាយមាស​ គឺ​កីឡាករ​ ឌ​ន​ សៅ​ បាន​ផ្ដួល​កីឡាករ​ ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ​ Torres​ Robertson​ ក្នុង​ លទ្ធផល​ពិន្ទុ​ ១១-០​ ខណៈ​កីឡាការិនី​ ចូ​វ​ សុធា​រ៉ា​ ទទួល​បាន​មេដាយ​ប្រាក់​ បន្ទាប់​ ពី​យកឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន​ឈ្មោះ​ Nauabja​ Resegyn​ ក្នុង​លទ្ធផល​១១-១​។​ រីឯ​កីឡាករ​ ចាប​ លឿន​ ឈ្នះ​មេដាយ​ សំរឹទ្ធិ​បន្ទាប់​ពី​ប្រកួត​ចុង​ក្រោយ​ចាញ់​ កីឡាករ​មក​ពី​ប្រទេស​អូស្ដ្រាលី​ឈ្មោះ​ Evans​ Connor​ ក្នុង​លទ្ធផល​ ៤-០​ ។​​ចំណែក​កីឡាករ​ឆាំ​ ពិ​ស៊ី​ន​ ក៏​ទទួល​ បាន​មេដាយ​សំរឹទ្ធិ​មួយ​គ្រឿង​ផង​ដែរ​ គឺ​ ប្រកួត​វិញ្ញាសា​ចំបាប់​ក្រិ​កកូ​ប្រភេទ​ ទម្ងន់​៦៦​គីឡូក្រាម​ ។​
​លោក​ ធិ​ន​ វិចិត្រ​ បាន​ចាត់​ទុក​ការ​ ប្រកួត​នេះ​ក្រុម​កីឡាករ​កីឡាការិនី​ចំបាប់​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដោយ​បាន​  មេដាយ​ជូន​ជាតិ​មាតុភូមិ​ ហើយ​លោក​ ក៏​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ដែល​បាន​ផ្ដាំផ្ញើ​ ឱ្យ​ក្រុម​អត្ដ​ព​លិ​ក​ចំបាប់​ខំប្រឹង​ប្រែង​ ដណ្ដើម​យក​មេដាយ​ពី​ព្រឹត្ដិការណ៍​ខាង​ លើ​មក​ជូន​ជាតិ​មាតុភូមិ​របស់​ខ្លួន​ ។​ លោក​ក៏​បាន​អរគុណ​ដល់​លោក​ វ៉ា​ត់​ ចំរើន​ ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​ និង​ លោក​ ខេ​ស៊ី​ បា​ណាត់​ អនុប្រធាន​សហ​ ព័ន្ធ​កីឡា​ចំបាប់​ដែល​បាន​ចំណាយ​ថវិកា​ ផ្ទាល់ខ្លួន​ចំនួន​៦.៨០០​ដុល្លារ​សម្រាប់​ ថ្លៃ​សំបុត្រ​យន្ដហោះ​ ។​
​គួរ​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​៥​ ល្ងាច​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ក្រុម​ ប្រតិភូ​និង​អត្ដ​ព​លិ​ក​ចំបាប់​បាន​មក​ដល់​ អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ៕

តុលា​ការ​កោះហៅ​មេដឹកនាំ​សហជីព​ចំនួន​២​រូប​បំភ្លឺ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​កាល​ពីដើមឆ្នាំ​២០១៤

M27-10-14-nn-full
ភ្នំពេញ​ ៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្មី​នេះ​បាន​ចេញ​ដីកា​​ចំនួន​២​ផ្សេងគ្នា កោះហៅ​មេដឹកនាំ​សហជីព​ចំនួន​២ រូប គឺ​លោក រ៉ុង ឈុន ក្នុងនាម​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​នៅ​ដំណាច់​ខែ​តុលា​នេះ​ដូចគ្នា ទាក់ទង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បាន​កើតឡើង​កាល​ពីដើមឆ្នាំ​២០១៤​នេះ។
យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ចំនួន​២ ចេញ​ដោយ​លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដែល​ការិយាល័យ​របស់​យើង​ទទួល​បាន​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ បានដឹងថា លោក រ៉ុង ឈុន អាយុ​៤៥ ឆ្នាំ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូត​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ តាម​មាត្រា​២១៨៤១១៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨ នៃ​ច្បាប់​ចរាចរ​ផ្លូវគោក​។ ដីកា​កោះហៅ​របស់​ចៅក្រម ជា សុខ​ហៀ​ង បាន​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក។
ចំណែក​ដីកា​កោះហៅ​មួយទៀត​ដែល​ចេញ​ថ្ងៃ​តែមួយ បាន​បង្គាប់​ឲ្យ​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​២ និង​៣០ នាទី​រសៀល ហើយ អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូត​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ តាម​មាត្រា​២១៨៤១១៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨ នៃ​ច្បាប់​ចរាចរ​ផ្លូវគោក​ដូចគ្នា​ដែរ។
កន្លងទៅ​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ក៏​ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​លើ​បញ្ហា​នេះដែរ និង​ដាក់​កំហិត​មិន​ឲ្យ​លោក​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​កម្មករ ទាមទារ​បញ្ហា​ផ្សេងៗ​នោះទេ និង​បាន​ហាម​មិន​ឲ្យ​ចេញ​ក្រៅប្រទេស និង​ត្រូវ​បង្ហាញខ្លួន​ពេល​តុលាការ​កោះហៅ ហើយ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​ឲ្យ​ដឹងថា មេដឹកនាំ​សហជីព​ចំនួន​៣ រូប​ផ្សេងទៀត ក៏ត្រូវ​តុលាការ​កោះហៅ​ដូចគ្នា​ដែរ ដែលមាន​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា។
គួរ​បញ្ជាក់ថា នៅ​អំឡុង​ចុងឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ បាតុកម្ម​របស់​កម្មករ​ជាច្រើន​បានកើត​ឡើង ដែល​គេ​ដឹង​ថា ដឹកនាំ​ដោយ​សហជីព​ជ្រុលនិយម​មួយ​ចំនួន ក្នុង​បំណង​ទាមទារ​ប្រាក់​ឈ្នួល​តាម​អ្វី ដែល​ពួកគេ​ចង់បាន ដោយ​មិន​គិតពី​ផលប្រយោជន៍​ធំ​របស់​កម្មករ​នោះ​ឡើយ ហើយ​បាតុកម្ម​នោះ ក៏​អាច​និយាយបានថា ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​ដឹកនាំ​គណបក្សប្រឆាំង​ផង​ដែរ។ ជា​លទ្ធផល​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ឯកជន​យ៉ាង​ច្រើន​ត្រូវ​បាន​បំផ្លាញ រហូត​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​កម្មករ និង​រង​របួស​ជាច្រើន​នាក់​ទៀត​ផង ខណៈ​ពេល​កម្លាំង​អាជ្ញាធរ​ចុះ​បង្ក្រាប និង​បោសសំអាត​ក្រុម​អនាធិបតេយ្យ​ទាំងនោះ៕
M27-10-14-nn1-full

គ្រាប់​បាល់​នៅ​នាទី​៩៤​របស់​កីឡាករ ​Ribin van Persie​ជួយ​ឲ្យ​ក្រុម​Man Utd​ឆ្លង​ផុត​ភាព​អាម៉ាស់

M27-10-14-gg-full
នេះ​គឺជា​អព្ភូតហេតុ​មួយ​សម្រាប់​ក្រុម Man Utd ក្រោយពី​មាន​គ្រាប់​បាល់​នៅ​នាទី​៩៤​របស់​កីឡាករ Robin van Persie​ក្រោយពី​មានការ​ពិន័យ​កាត​ក្រហម​លើ​កីឡាករ Branislav Ivanovic បានធ្វើ​ក្រុម​មួយ​នេះ រកបាន​លទ្ធផល​ស្មើ​១-១​ទាំង​ព្រលឹង​ចុង​សក់​ជាមួយ​ក្រុម​តោ​ខៀវ Chelsea​នៅក្នុង​ទឹកដី Old Trafford
ក្រុម​របស់​លោក Jose Mourinho​សង្ឃឹម​១០០​ភាគរយ​ថា ពួកគេ​ប្រាកដជា​អាច​រក​បាន​ជ័យជំនះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ ក្រោយពី​មាន​គ្រាប់​បាល់​នៅ​នាទី​៥៣​របស់​ខ្សែប្រយុទ្ធ​ជើងចាស់​Didier Drogba គឺ​បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​លទ្ធ​ស្មើ​០-០​ប៉ុណ្ណោះ​មុន​ពេល​បញ្ចប់​ការប្រកួត​តង់​ទី​១។ រីឯ​កីឡាករ Man Utd​មិនបាន​បោះបង់​ឆន្ទៈ​នៃ​ការ​តស៊ូ​របស់​ពួកគេ​ជាដាច់ខាត បើ​ទោះជា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Chelsea​ក៏ដោយ។
ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Man Utd​លេង​មិនទាន់​ដល់​កម្រិត​កំពូល​របស់​ខ្លួន​នៅឡើយ​ទេ អំឡុង​ការប្រកួត​ស៊ីសាច់ហុតឈាម​មួយ​នេះ តែ​គេ​អាច​និយាយបាន​ថា​វា​គឺជា​សំណាង​១​ក្នុង​១​ពាន់​សំណាង​ក្រុម​របស់​ពួកគេ ដែល​អាច​ចៀស​ផុតពី​ភាព​អាម៉ាស់ ពេល​ប៉ះ​ជាមួយ​ក្រុម​ប្រជែង​ក្នុងស្រុក Chelsea​ក្នុង​ទឹកដី​ខ្លួនឯង។
ដោយ​ឡែក អ្នកចាត់ការ​របស់​ក្លឹប Chelsea​លោក Jose Mourinho មានការ​គោរព​ច្រើន​ដល់​រៀមច្បង​ Louis van Gaal គឺ​លោក​បាន​ទៅ​ចាប់ដៃ​ជាមួយ​អ្នកចាត់ការ​របស់​ក្លឹប Man Utd​ម្នាក់​ដល់​កន្លែង​អង្គុយ​តែម្តង៕
M27-10-14-gg1-full

ជន​បាញ់​ប្រហារ​នៅ​រដ្ឋសភា​កាណាដា​រៀបចំ​ជា​ខ្សែ​វីដេអូ​ផ្ទាល់ខ្លួន​មួយ

M27-10-14-bb-full
បុរស​ដែល​សម្លាប់​ទាហាន​កាណាដា​ម្នាក់​ហើយ​បើក​ការវាយប្រហារ​ទៅលើ​អគារ​រដ្ឋសភា​នៃ​ប្រទេស​កាណាដា​កាលពី​សប្តាហ៍​មុន​នោះ​បាន​រៀបចំ​ជា​ខ្សែ​វីដេអូ​មួយ​ដោយ​ខ្លួនឯង​មុន​ពេល​ប្រព្រឹត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​លុះ​ទៅ​ដោយ​មនោគមវិជ្ជា​និង​ការដែល​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ដោយសារ​ន​យោ​យ​បាយ។ ប៉ូលិស​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃអាទិត្យ។
ប៉ូលិស​នៃ​អង្គភាព RCMP (The Royal Canadian Mounted Police) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​កំពុងតែ​ដឹកនាំ​ការធ្វើ​វិភាគ​ទៅលើ​ខ្សែ​វីដេអូ​ដែល​ត្រូវបាន​ផលិត​ដោយ​បុរស​ឈ្មោះ Michael Zehaf-Bideau ហើយ​ប្រហែលជា​មិន​យកមក​ធ្វើការ​ផ្សព្វផ្សាយ​នៅពេលនេះ​នៅឡើយ​ទេ។
Zechaf-Bideau បាន​សំរុកចូល​ទៅក្នុង​អគារ​រដ្ឋសភា​ដោយមាន​ទាំង​កាំភ្លើងយន្ត​សម្រាប់​បើក ការវាយលុក​មួយ​ដើម​ផង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​និង​សម្រាប់​នាយទាហានរង​ថ្នាក់​ពលបាលទោ Nathan Cirillo នៅក្បែរ​នៅក្បែរ​វិមាន​គោរព​វិញ្ញាណក្ខន្ធ​វរជន​ពលី​ក្នុង​សង្គ្រាម​។ ប៉ូលិស​បាន​និយាយ​យ៉ាងនេះ​។ ដោយឡែក Zehaf-Bideau ក៏​រង​ការបាញ់​ឲ្យ​ស្លាប់​នៅក្នុង​អគារ​សភា​ន​នោះដែរ។
កងកម្លាំង​ប៉ូលិស​សហព័ន្ធ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ប៉ូលិស​ជឿជាក់ថា​កាំបិត​មួយ​ដែល Zehaf Bideau កាន់​ជាប់​ក្នុង​ដៃ​នោះ​ត្រូវ​បាន​យក​មកពី​ផ្ទុះ​ម្តាយមីង​របស់ខ្លួន ប៉ុន្តែ​ប៉ូលិស​នៅតែ​ស្វែងរក​ប្រភពដើម​នៃ​កាំភ្លើង​ដែល​បុរស​នោះ​ប្រើប្រាស់​ថែមទៀត​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ក៏បាន​លើកឡើង​ដែរ កាំភ្លើង​ដែល​ជន​នោះ​យកមកប្រើ​ប្រាស់​ជា​ប្រភេទ​អាវុធ​ចាស់​ហើយ​មិនដែល​មានប្រើ​ប្រាស់​នៅក្នុង​កងទ័ព​កាណាដា​ទេ​។​ប៉ូលិស​សង្ស័យថា ជន​នោះបាន​លួច​លាក់ទុក​កាំភ្លើង​នៅឯ​ផ្ទះ​របស់ខ្លួន​ហើយ​ការ​ស៊ើបអង្កេត​កំពុងតែ​ប្រព្រឹត្តទៅ ជា​បន្តទៀត​។​
*គោលដៅ​គឺ​ឆ្ពោះ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​មិនមែនស៊ីរី​ទេ
ម្តាយ​របស់ Zehaf Bideau បាន​បដិសេធ​នៅក្នុង​លិខិត​មួយច្បាប់​ដែល​ផ្ញើ​ទៅ​ទីស្នាក់ការ​ព័ត៌មាន​កាណាដាPostmedia នោះ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ប៉ូលិស RCMP បាន​ឲ្យ​ដឹងថា គាត់​(​ម្តាយ​របស់ Zehaf Bideau) បាន​ប្រាប់​ប៉ូលិស​ថា​កូនរ​បុស​របស់ខ្លួន​មាន​ចេតនា​ធ្វើដំណើរ​ទៅកាន់​ប្រទេសស៊ីរី​ដែល​នៅ​ទីនោះ​ជា​កន្លែង​បណ្តុះបណ្តាល​សកម្មភាព​ស​កម្ម​ជន​ប្រយុទ្ធ​។​ប៉ុន្តែ​បើតាម​លិខិត​នោះ​និយាយថា កូនប្រុស​របស់គាត់​ដែល​មកពី​ក្រុង Van Couver នៅ​ក្រុង Ottawa គឺ​ស្វែងរក​លិខិតឆ្លងដែន​មួយច្បាប់​ព្រោះតែ​ចង់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​សិក្សា​តាម​គម្ពីរ​កូរ៉ាន់។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Susan Bideau​។​
ប្រទេស​កាណាដា​កំពុង​រៀបចំ​រួចហើយ​ដែរ​នូវ​ពិធី​បញ្ចុះសព​ដល់​ទៅ​ពីរ​សម្រាប់​ជនរងគ្រោះ​នៅ​ក្រុង Ottawa ឈ្មោះCirillo ដែល​សព​នៅ​រក្សាទុក​ឯ​ក្នុង​ក្រុង Hamilton Ontario ត្រូវ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​នេះហើយ​សព​នាយប៉ូលិស Patrice Vincent អាយុ​៥៣​ឆ្នាំ​ត្រូវ​ប្រារព្ធ​ពិធី​បញ្ចុះ​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា នៅ​ក្រុង Quebec

Thursday, October 23, 2014

លោក កឹម សុខា ឲ្យបក្សកាន់អំណាច ត្រៀមខ្លួនធ្វើបក្ស ប្រឆាំង

ភ្នំពេញ៖ ខួប២៣ ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា  បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះការកើនឡើងនូវអ្នកគាំទ្ររបស់ខ្លួន ព្រមទាំងពោលពាក្យផ្លែផ្កាឲ្យគណ បក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបច្ចុប្បន្ន ត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតនៅអាណ  ត្តិទី៦ ថែមទៀតផង។ មិនរង់ចាំយូរលោក ផៃ ស៊ីផាន មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាបាន ឆ្លើយតបទៅវិញភ្លាមៗ ថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាអំណួត និងជាការឃោសនារបស់អ្នក បរាជ័យតែប៉ុណ្ណោះ។
នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ២៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០១៤) នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក កឹម  សុខា បានមានប្រសាសន៍ថា អាណត្តិទី៥ គឺជាឱកាសសម្រាប់គណបក្សប្រជាជនកម្ពុជា បើកឱកាសឲ្យប្រជាពល  រដ្ឋគ្រប់និន្នាការធ្វើបាតុកម្មតវ៉ាសម្តែងមតិនានា។ លុះដល់អាណត្តិទី៦ គណបក្សសង្រ្គោះជាតិ ដែលលោក កឹម សុ ខា អះអាងថា នឹងក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិបាលនោះ ក៏នឹងបើកសិទ្ធិសេរីភាពឲ្យទូលាយជូនគណបក្សប្រជាជន  ក្នុងការធ្វើបាតុកម្មសម្តែងមតិវិញផងដែរ។
ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «អាណត្តិទី៥នេះ គឺជាឱកាសល្អណាស់ ដែលគណ បក្សកាន់អំណាច គួរបើកទ្វារពីឥឡូវទៅ បើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ មានន័យថា អ្នកដែលប្រឆាំងគាត់ (គណបក្សប្រជាជន) ក៏ធ្វើបាតុកម្មបាន អ្នកស្របជាមួយគាត់ ក៏ឲ្យធ្វើបាតុកម្មបាន។ បើកសិទ្ធពីឥឡូវឲ្យហើយទៅ នៅពេល ដែលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាលដល់ពេលគាត់ធ្វើបក្សប្រឆាំងវិញយើងហ្នឹងផ្ដល់សិទ្ធសេរី ភាពដូចគ្នា។ខ្ញុំថាយកល្អគួរត្រៀមខ្លួនធ្វើបក្សប្រឆាំងឲ្យហើយទៅ។ ខ្ញុំនិយាយមែនណាបងប្អូន យើងមើលទៅសន្ទុះ នៃការគាំទ្ររបស់ប្រជាពលរដ្ឋ គាំទ្រច្រើនណាស់ មកលើគណបក្សសង្គ្រោះជាតិ»។
លោក កឹម សុខា ក៏បានរិះគន់លើនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា  ផងដែរ។ លោកថា «ឈ្នះតែបក្ខពួកគេទៅ អ្នកឈ្នះ នៅតែឈ្នះរហូត អ្នកចាញ់នៅតែចាញ់រហូត បងប្អូនន័យគេ នេះ មិនមែនជាន័យនាំមកនូវសន្តិភាពដូចក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ»។
ប្រធានស្ដីទីរូបនេះ ក៏បានចោទប្រកាន់ទៅរាជរដ្ឋាភិបាលថាមិនបានយកចិត្តទុកដាក់ប្រារព្ធខួបកិច្ចព្រមព្រៀងទីក្រុង  ប៉ារីស ២៣ តុលា ឲ្យបានធំដុំ។ សម្រាប់លោក កឹម សុខា ការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរយៈពេល ២៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ប្រតិកម្មតបទៅនឹងការលើកឡើងរបស់ លោក កឹម សុខា មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បាន ហៅការលើកឡើងជាអំណួត និងយុទ្ធនាការឃោសនាសម្រាប់អ្នកបរាជ័យប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «យើង ឃើញថា ឯកឧត្តម កឹម សុខា គេបានភូតពលរដ្ឋម្ដងរួចមកហើយថា គេនឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬក៏ប្រធាន សភា តែមិនបានដូចការនិយាយ។ តែឯកឧត្តម ក៏ត្រូវចាំដែរថា តំណែងជាអនុប្រធានទី១ រដ្ឋសភា របស់ឯកឧត្តម  គឺបានមកការផ្ដល់ឲ្យរបស់គណបក្សប្រជាជនទេ»។
សម្រាប់ លោក ផៃ ស៊ីផាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានពីកិច្ចខំប្រឹងប្រែងរបស់សម្ដេចព្រះ នរោត្តម  សីហនុ និងប្រមុខរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

មន្រ្តីបក្សកាន់អំណាច និង បក្សប្រឆាំង បំពេញទស្សនកិច្ច រួមគ្នា នៅអាល្លឺម៉ង់ ស្វែងរកប្រយោជន៍ ជូនជាតិ

ភ្នំពេញ៖ មន្រ្តីកម្ពុជា ១២រូបមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច៦រូប និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមានឥទ្ធិពលនៅកម្ពុជា ៦រូប បានបំពេញទស្សនកិច្ចរួមគ្នាទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤។ ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីទាំងពីរគណ បក្សបានលើកឡើងនូវបញ្ហាដូចគ្នា និងអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តជួយគាំទ្រដល់សាលាក្តីខ្មែរក្រហម ផ្តល់សំណងដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ហើយក៏មានការអំពាវនាវឲ្យបន្តផ្តល់ជំនួយ ដើម្បីពង្រឹងការ គោរពសិទ្ធិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ របស់មន្រ្តីគណបក្សនយោបាយជាប់ឆ្នោតនៅកម្ពុជាទាំងពីរបក្សនេះ ត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ។ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឈាង វុន និងអមដំណើរដោយ លោកស្រី គ្រួច សំអាន, លោក អ៊ុក គឹមហាន, លោក ម៉ឹង សុវណ្ណា, លោក ពៅ ប៉ូលី ណែល និងលោក ហោ សេរីវឌ្ឍន៍។ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក អេង ឆៃអ៊ាង និងអមដំណើរដោយលោក យ៉ែម បុញ្ញឫទិ្ធ, លោក សុខ គឹមសេង, លោក កង គឹមហាក់, លោកស្រី តែ ច័ន្ទមុនី, និងលោក ហ៊ួរ រដ្ឋា។
ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ដឹកនាំដោយ លោក ឈាង វុន, លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទិ្ធ បានជួបពិភាក្សាការងារ ជាមួយសមាជិកសភា សហ ព័ន្ធ និងមន្ត្រីសភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
នៅក្នុងជំនួបពិភាក្សានេះ លោក Roderich Kiesewetter សមាជិកសភា និងជាសមាជិកគណៈកម្មាធិការកិច្ចការ ការបរទេសរបស់សភាសហព័ន្ធអាល្លឺម៉ង់ បានផ្តល់កិត្តិយសទទួលស្វាគមន៍ គណៈប្រតិភូអ្នកនយោបាយកម្ពុជា យ៉ាងកក់ក្តៅ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការខិតខំរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងកែប្រែពីប្រទេស ដែលទទួលជំនួយពីអង្គការសហប្រជាជាតិ ផ្នែករក្សាសន្តិសុខ ទៅជាតួអង្គមួយ ក្នុងការជួយមនុស្សជាតិ តាមរយៈសកម្មភាពបញ្ជូនទាហ៊ានកម្ពុជាទៅប្រទេសតំបន់អាហ្វ្រិកខាងជើង ការទទួល យកជនភៀសខ្លួន និងការអនុវត្តសិទ្ធិសញ្ញា ដែលកម្ពុជាជាប្រទេសហត្ថលេខីក្នុងការមិនសាយភាយមីន និង គ្រាប់ មិនទាន់ផ្ទុះផងដែរ។
យោងតាមមន្រ្តី ដែលបានអមដំណើរទស្សនកិច្ចនេះ បានឲ្យដឹងផងដែរថា ដោយឈរលើស្មារតីវប្បធម៌សន្ទនា និងសហការអភិវឌ្ឍសង្គមជាតិ គណៈប្រតិភូអ្នកនយោបាយកម្ពុជា លោក ឈាង វុន, លោក អេង ឆៃអ៊ាង និង លោក យ៉ែម បុញ្ញឫទិ្ធ បានលើករួមគ្នាពីសារសំខាន់ នៃការដោះស្រាយបញ្ហាសង្គម ដែលកម្ពុជាកំពុងប្រឈម។
មន្ត្រីនយោបាយ នៃគណបក្សកាន់អំណាច និងបក្សប្រឆាំង ក៏បានស្នើរួមគ្នាផងដែរ ឲ្យសហភាពសហព័ន្ធអាល្លឺម៉ង់ ជួយគាំទ្របន្ថែមទៀត លើវិស័យដែលកម្ពុជាកំពុងខ្វះខាត ដូចជាការផ្តល់ជំនួយដល់ សាលាក្តីខ្មែរក្រហម ដើម្បីឲ្យ ដំណើរការទៅមុខ ការផ្តល់សំណងប៉ះប៉ូវដល់គ្រួសារកម្ពុជា ដែលរងគ្រោះដោយរបបខ្មែរក្រហម ពីសំណាក់ ប្រ ទេស ដែលពាក់ព័ន្ធក្នុងសង្គ្រាម ការបន្តពង្រឹងសិទ្ធិក្នុងការទទួលកម្មសិទ្ធិដីធ្លីតាមប្រព័ន្ធ LMAP ការបន្តពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ព្រមទាំងអំពាវនាវឲ្យបន្តជួយសកម្មភាព ដោះគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដដែលនោះ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានអញ្ជើញចូលជួបសម្តែង ការគួរសម ជាមួយលោក Ministerdirigent Frank Sobolewski អនុប្រធាននាយកដ្ឋានសេវាកម្មសភា និងបាន ពិភាក្សា ស្វែងយល់ពីប្រវត្តិតួនាទី និងរបៀបរបបធ្វើការងារ របស់សភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺ ម៉ង់។
គណៈប្រតិភូ ក៏បន្តជួបពិភាក្សាជាមួយលោក Danny Freymark សមាជិកសភារដ្ឋសហព័ន្ធប៊ែរលីន និងជាអ្នក នាំពាក្យវិស័យនយោបាយបរិស្ថាន របស់ក្រុមបក្ស CDU នៅក្នុងសភារដ្ឋសហព័ន្ធ ដើម្បីស្វែងយល់ពីការងារនៅ មណ្ឌលបោះឆ្នោត របស់តំណាងរាស្ត្រថ្នាក់រដ្ឋសហព័ន្ធ។
គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅសភារដ្ឋសហព័ន្ធប៊ែរលីន និង ស្ថានអធិការបតី Fed eral Chancellery របស់លោកជំទាវ Angela Merkel អធិការបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រើប្រព័ន្ធ E-Card គ្រប់គ្រងច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែន ឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញចូល និងបង្ការភេរវកម្មនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងរៀបចំការគ្រប់ គ្រងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមប្រព័ន្ធព័ត៌មានវិទ្យាដោយប្រើប្រាស់ E-Card (កាតអេឡិចត្រូនិច)។
ផែនការនេះ បានធ្វើឡើងអំឡុងពេលដែលខាងតំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន លោក យិន សុវណ្ណនី បានធ្វើបទបង្ហាញដល់មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដឹកនាំដោយវរសេនីយ៍ទោ អ៊ុយ ស៊ីថារ៉ាវុធ កាលពីរសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។
ផែនការសិក្សាក៏បានបញ្ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់មកលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានធ្វើចំណារមួយ ដើម្បីឲ្យសិក្សាលម្អិតអំពីផែនការនេះ រួមទំាងបញ្ជូនគណៈប្រតិភូកម្ពុជា ដើម្បីសិក្សាបទពិសោធន៍បន្ថែម អំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌ មានវិទ្យានៅពេលខាងមុខ។
លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូលតាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗតាមព្រំដែនតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ ជាពិសេសទៅទៀតនោះ គឺអាចបង្ការភេរវកម្មបានទៀតផង ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាអស់៧លាន៣៦ម៉ឺនដុល្លារអាម៉េរិកជាជំហានដំបូង។
លោកបន្តថា «ដំណើរការតាមប្រព័ន្ធព័ត៌មានវិទ្យាតាមបែប E-Cardនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាជនកម្ពុជា និងថៃ ក្នុងតំបន់ព្រំដែនទំាងពីរ ជាពិសេសនោះគឺសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ»។
លោកបន្តថា «វានឹងជួយឲ្យរាជរដ្ឋាភិបាលអាចប្រមូលថវិកាពីការចេញចូលឆ្លងកាត់ព្រំដែន បានដោយប្រសើរ អាចគ្រប់គ្រងទិន្នន័យចេញចូល បានយ៉ាងច្បាស់លាស់ និងសុក្រិនៃចំនួនពលរដ្ឋកម្ពុជាដែលឆ្លងកាត់ពំ្រដែន ដោយមានការចូលរួមរបស់កងកម្លំាងសមត្ថកិច្ចអន្តោប្រវេសន៍ ក្នុងការផលិតនេះត គឺអាចពិនិត្យ និងទប់ស្កាត់ការឆ្លងកាត់នូវមុខសញ្ញាផ្សេងៗបាន»។
ជាមួយគ្នានោះដែរ ប្រតិភូខាងកម្ពុជា ក៏នឹងទៅទស្សនកិច្ចនៅតំបន់ព្រំដែនឡាវ ថៃ ដែលមានប្រព័ន្ធដំណើរការនេះរួចហើយ ដើម្បីសិក្សាបទពិសោធន៍បន្ថែមអំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌មានវិទ្យា។
ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការចេញចូល តាមរយៈព័ត៌មានវិទ្យានេះ លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន ក៏បានបន្ថែមថា នៅប្រទេសជាច្រើនតំបន់អាស៊ី គឺគេមានប្រព័ន្ធនេះហើយ ដូច្នេះវានឹងផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងតម្លើងឲ្យមានប្រព័ន្ធនេះ ដើម្បីគ្រប់គ្រងទិន្នន័យ ក៏ដូចជាបន្ថែមចំណូលថវិកាជាតិ។
សូមបញ្ជាក់ថា ជាជំហានដំបូងនឹងមានការតម្លើងប្រព័ន្ធគ្រប់គ្រងដំណើរការឆ្លងកាត់ព្រំដែននេះ នឹងត្រូវធ្វើឡើងនៅច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិបាវិត នៅខេត្ត ស្វាយរៀង មុននឹងដំណើរនៅគ្រប់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ត្រូវចំណាយអស់ថវិកា០,៨៥ដុល្លារ ក្នុងមួយថ្ងៃ និងតម្លៃសម្រាប់កាតនេះ មានតម្លៃ១០ដុល្លារ ជាមួយនឹងសុពលភាពរយៈពេល១ឆ្នាំ។
បើតាមក្រុមហ៊ុន រដ្ឋអាចរកចំណូលបានប្រមាណ២លាន៥០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ សេវាកម្មនេះ ផងដែរ៕

ព្រះពុទ្ធបដិមា ត្រូវស្រ្តី ញូវ ហ្សឺឡែន វាយបំផ្លាញ បានជួសជុល និងរៀបចំពិធី ពុទ្ធាភិសេក តម្លល់នៅកន្លែងដើម

សៀមរាប៖ ព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន ដែលស្រ្តីជនជាតិ ញូវ ហ្សឺឡែន វាយបំបែកឲ្យខូចខាត នោះ ត្រូវបានជួសជុលរួចរាល់ ព្រមទាំងធ្វើពិធីពុទ្ធា ភិសេកយកទៅតម្កល់នៅកន្លែងដើមវិញហើយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ  ២០១៤នេះ។
ពិធីពុទ្ធាភិសេកត្រូវបានធ្វើនាព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា នេះ នៅប្រាសាទបាយ័ន។ ពិធីពុទ្ធាភិសេកតាមបែប សាសនា ដើម្បីអារាធនារូបព្រះពុទ្ធបដិមា ដាក់កន្លែងដើមវិញ នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ន ទុកសម្រាប់ ជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទទាំងឡាយបន្ដទៀត។ ពិធីរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី  បុគ្គលិក នៃអាជ្ញាធរអប្សរា ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ  ព្រះសង្ឃ យាយជី តាជី និង ពូទ្ធបរិស័ទផងដែរ។
សូមបញ្ជាក់ថា រូបព្រះពុទ្ធបដិមា មួយអង្គ ដែលតម្កល់នៅកណ្តាលប្រាង្គប្រាសាទបាយ័ន ត្រូវបានស្រ្ដីភ្ញៀវទេសចរ ជនជាតិ ញូវ ហ្សីឡែន ឈ្មោះ Willemijn Vermaat អាយុ ៤០ឆ្នាំ ធ្វើឲ្យធ្លាក់បាក់ខូចខាត កាលពីរាត្រីថ្ងៃទី៩ ខែ តុលារ ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រីជាភ្ញៀវទេសចររូបនេះ ព្យាយាមពួនសម្ងំនៅក្នុងប្រាសាទអស់ពេញ មួយយប់។
ចំពោះមូលហេតុដែលធ្វើឲ្យបាក់ខូចខាតរូបបដិមា នៅពុំទាន់បានដឹងច្បាស់ទេ ព្រោះនៅពេលភ្នាក់ងាររបស់អាជ្ញាធរ  អប្សរា ចូលបំពេញការងារព្រឹកឡើងតាមពេលកំណត់ ក៏ឃើញរូបព្រះពុទ្ធបដិមាធ្លាក់បាក់ តែស្រ្ដីជាភ្ញៀវទេសចរជន ជាតិ ញូវ ហ្សីឡែន រូបនេះ បានធ្វើដំណើរចាក់ចេញពីប្រទេសកម្ពុជា បាត់ទៅហើយ។
បើតាមការស្រង់សម្ដី ដែលចេញផ្សាយតាមសារព័ត៌មាន ញូវ ហ្សីឡែន ស្ដ្រីឈ្មោះ Willemijn Vermaat បានអះ  អាងថា នាងយល់ថា រូបព្រះបដិមាមួយអង្គនោះ មិនមែនជាកម្មសិទ្ធិរបស់ប្រាសាទបាយ័ន។
នៅក្នុងរឿងហេតុនេះ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានបញ្ជាក់ថា ទោះបីជាស្រ្ដីជនជាតិ ញូវ ហ្សី ឡែន Willemijn Vermaat បានធ្វើដំណើរទៅដល់ប្រទេសរបស់ខ្លួនវិញហើយក៏ដោយ ក៏អាជ្ញាធរអប្សរាតាមរយៈ មេធាវីរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នឹងធ្វើការចាត់ការទៅតាមផ្លូវច្បាប់ ចំពោះករណីធ្វើឲ្យធ្លាក់បាក់រូបព្រះពុទ្ធបដិមា នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ននេះ៕

សាលារាជធានីភ្នំពេញ ហៅការដង្ហែក្បួន របស់អង្គការ សង្គមស៊ីវិល ជាការបំពាន ស្មារតីកិច្ចប្រជុំ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានហៅការដង្ហែ ក្បួន របស់ក្រុមអង្គការ សង្គមស៊ីវិល យកញត្តិទៅកាន់បណ្តា ស្ថានទូត នៃប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣-តុលា-១៩៩១) ដែលធ្វើនាព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា ជាការធ្វើបំពាន និងផ្ទុយទៅនិងស្មារតី នៃកិច្ចប្រជុំរួមគ្នា ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ផ្ទុយការនិងការណែនាំរបស់ក្រសួងមហាផ្ទៃ។
យោងតាមសេចក្តីថ្លែងដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ សាលារាជធានី ភ្នំពេញ បានថ្កោលទោស ចំពោះទង្វើ ដែលធ្វើផ្ទុយពីកិច្ចប្រជុំ ព្រមទាំងដាក់កំហិតឲ្យមេដឹកនាំក្បួនតវ៉ា  ទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីកើតមានបាតុភាពអសកម្មផ្សេងៗ។
សូមបញ្ជាក់ថា ក្រុមអង្គការ សង្គមស៊ីវិលមកពីបណ្តាញផ្សេងៗគ្នា ប្រមាណជា ១ពាន់នាក់ ដឹកនាំដោយលោក  សៀ ភារម្យ លោក វន ពៅ លោក អ៉ី សារ៉ុម លោក រុង ឈុន និងលោកបណ្ឌិត ឡៅ ម៉ុងហៃ និង លោកបណ្ឌិត  កែម ឡីផងនោះ បាននាំគ្នាដង្ហែភ្ជាប់ដោយលក្ខខណ្ឌទាមទារ ៥ចំណុច ទៅដាក់នៅស្ថានទូតប្រទេសហត្ថលេខី  កិច្ចព្រមព្រៀងក្រុងប៉ារីស រួមមាន៖ ស្ថានទូតបារាំង អង់គ្លេស អាម៉េរិក យូអិន រដ្ឋភាជាតិ ជប៉ុន និង ចិន។
ក្នុងញត្តិនោះ គឺទាមទារឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយនៅកម្ពុជា គោរពនូវស្មារតី នៃកិច្ចចរចាសន្តិភាព  ទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។ ពួកគេបានចាត់ទុកថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នមិនទាន់គោរពបាន  ពេញលេញនូវស្មារតី នៃកិច្ចប្រជុំនេះនៅឡើយទេ៕

ស្ថាបនិក Facebook បង្ហាញវត្តមាន និងសន្ទនាជាមួយ ក្រុមនិស្សិត នៅប៉េកាំង ដោយប្រើប្រាស់ ភាសាចិន

ប៉េកាំង៖ លោក Mark Zuckerberg ដែលគេស្គាល់ថា ជាស្ថាបនិកវ័យក្មេង បង្កើតបណ្តាញទំនាក់ទំនង សង្គមយក្ស (Facebook) បានបង្ហាញវត្តមាន និងជួបសន្ទនា ជាមួយក្រុមសិស្សនិស្សិត ដោយលើកជាសំនួរ ឆ្លងឆ្លើយ រយៈពេល ៣០នាទី នៅឯសាកលវិទ្យាល័យ Tsinghua នាទីក្រុងប៉េកាំង ប្រទេសចិន ។
ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ថា ស្ថាបនិក និងជានាយក ប្រតិបត្តិ បណ្តាញទំនាក់ទំនង សង្គមយក្ស មានវត្តមាននៅក្រុងប៉េកាំង ហើយលោកបានជួបជាមួយ ក្រុមនិស្សិត នៅសាកលវិទ្យាល័យ Tsinghua ដោយបានលើកឡើងអំពី បច្ចេកវិទ្យាអ៊ីនធើណេត ។
បើផ្អែកតាមការ បង្ហោះខ្លឹមសារមួយនៅលើគេហទំព័រស្ថានិក រូបនេះបានឲ្យដឹងថា កិច្ចពិភាក្សាសំខាន់ក្នុង អំឡុង ពេល ដែលរូបលោកនៅក្រុងប៉េកាំង គឺនឹងលើកយកប្រធានបទមួយ "ស្តីអំពីបណ្តាញពិភពលោក " ក្នុងនោះ Internet.org និងការប្រើប្រាស់ បណ្តាញហ្វេសប៊ុក" ។
ក្នុងអំឡុងពេលជួប សន្ទនានោះដែរ លោក Zuckerberg បាននិយាយថា មូលហេតុមួយដែលរូបលោក ចង់រៀន អំពីភាសាចិនកុកងឺ គឺ ដើម្បីទំនាក់ទំនង ជាមួយសមាជិកនានាដែល ជាភរិយារបស់គ្រួសារលោក ដែលពួកគេ និយាយភាសា ម៉ង់ដារីនតែមួយគត់ ។
នេះជាការបង្ហាញខ្លួន ជាសាធារណៈ ដែលចង់បង្ហាញអំពីសមត្ថភាព របស់លោក ក្នុងរយៈពេល៤ឆ្នាំ អាច ប្រើប្រាស់ ភាសាចិនបាន ។
លោក Zuckerberg បាននិយាយថា លោកចង់ដឹងអំពីវប្បធម៌ របស់ចិន និងចង់រៀនអំពីភាសានេះ ព្រោះលោកមាន ចំណាប់អារម្មណ៍ ចំពោះភាសានេះណាស់ ។ ក្នុងឆ្នាំ២០១០ ការប្រើប្រាស់ភាសារបស់លោក វាស្ថិតក្នុងភាព មួយលំបាកណាស់ ដើម្បីរៀនឲ្យចេះភាសាចិន កុកងឺនេះ ។
សូមបញ្ជាក់ថា បើយោងតាមឯកសារដែល បង្ហាញឡើងដោយគេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា ភាសាម៉ង់ដារីន ជាភាសាមួយដែល ពលរដ្ឋចិនប្រើប្រាស់ សម្រាប់ផ្លូវការ ហើយគិតត្រឹមឆ្នាំ២០១០ មានអ្នកចេះប្រើភាសានេះ ប្រមាណ៩៦០លាននាក់ នៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចទី២លើលោកមួយនេះ ។
តាមការបញ្ជាក់បន្ថែមទៀត ពីប្រវត្តិរបស់ភាសាកុកងឺនេះដែរ គេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា អក្សរសាស្ត្រចិន ផ្គុំឡើងជាច្រើនតួ ហើយភាសានេះប្រើប្រាស់ ជាផ្លូវការសម្រាប់កិច្ចការទំនាក់ទំនង នៃប្រជាជាតិចិន ៕
Photo by DAP-News

សមត្ថកិច្ចចុះ ត្រួតពិនិត្យ លិខិតឆ្លងដែន និងស្នាក់នៅ របស់ជនជាតិ វៀតណាម នៅ ប្លុកសិប្បកម្ម បឹងត្របែក

ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គអន្ដោ ប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្ដប្រតិបត្ដិ ការរបស់ខ្លួន ចុះឆែកឆេរ កន្លែងរក ស៊ីនិងស្នាក់នៅរបស់ជនជាតិវៀតណាម នៅប្លុកសិប្បកម្មតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ពោល ផ្លូវទល់មុខមជ្ឈមណ្ឌលកំសាន្ដរ៉ុក ។
ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤នេះ ដោយសមត្ថកិច្ចបានឃាត់ សួរនាំបុរសជនជាតិវៀតណាម ដែលជាជាងសិប្បកម្មជាច្រើននាក់ តើថាពួកគេទាំងនេះ មានលិខិតឆ្លងដែននិងស្នាក់នៅត្រឹមត្រូវឬមួយយ៉ាងណានោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចូលរួម នៅក្នុងប្រតិបត្ដិការនេះ បានថ្លែងឱ្យដឹងថា ជាជំហានដំបូង សមត្ថកិច្ច បាននាំខ្លួនជនជាតិវៀតណាម ចំនួន១៥នាក់ ឆ្ពោះទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីមានវិធានការណ៍ បន្តទៀត៕