​ក្មេងប្រុស​អាយុ ៩ ឆ្នាំ ម្នាក់ ត្រូវ​ខ្លាឃ្មុំសម្បុរខ្មៅ ​១ ​ក្បាល​ ​ខាំ​ដៃស្តាំ​ដាច់​ខ្ទេចខ្ទីរ​​គួរឲ្យ​អាសូរ ខណៈ​ឲ្យ​ចំណី​វា​ស៊ី នៅវេលា​ម៉ោង ៣ ល្ងាច នៅឯ​សួនសត្វ Hebin Park, ទីក្រុង Pingdingshan ខេត្ត Henan ។​
​ក្រោយពេល​ហេតុ​ភ្លាមៗ ក្មេងប្រុស​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទី​រួម​ខេត្ត Zhengzhou, ហើយ​គ្រូពេទ្យ​នៅ​ទីនោះ ក៏បាន​សម្រេចចិត្ត​វះកាត់​ដៃ​របស់គេ​ចេញ ។​
​បណ្តា​រូបថត​ដែល​បាន​បង្ហោះ​លើ​អ៊ី​ន​ធើរ​ណេ​ត បានបង្ហាញ​ឲ្យ​ឃើញ ដៃ​ពាក់កណ្តាល​របស់​ក្មេងប្រុស​នេះ ស្ថិតនៅក្នុង​ទ្រុងខ្លា​ឃ្មុំ ។ រីឯ​ឪពុកម្តាយ​ក្មេង​នេះ​វិញ បានធ្វើការ​ចោទប្រកាន់​សួនសត្វ​នេះ ថា​ពុំមាន​ការពារ​ឲ្យ​បានល្អ ។ ចំណែក​អ្នកប្រើប្រាស់​នៅលើ Weibo មិន​យល់ស្រប​ជាមួយ​ពួកគេ ទៅលើ​បញ្ហា​ទទួលខុសត្រូវ​នេះ​ទេ ។​

U211P5029DT20141020092652_1_2
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​របង​ឃាំង​ស្ថិតនៅ​ចម្ងាយ ២ ម៉ែត្រ ពី​ទ្រុង​ខ្លាឃ្មុំ ។ ប៉ុន្តែ ក្មេងប្រុស​នេះ បាន​ឡើងលើ​របង​ឃាំង​នោះ ដើម្បី​ផ្តល់​ចំណី​ដល់​ខ្លាឃ្មុំ ។ សូមបញ្ជាក់ថា មាន​ស្លាក​សញ្ញា​សរសេរថាៈ “​សូម កុំ​ចូលមក​ឲ្យ​ចំណី​សត្វ (NO FEEDING)” ។ អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់ បាន​និយាយថាៈ បើសិនជា​ក្មេងប្រុស​នេះ ពុំបាន​យល់​អំពី​ពាក្យ​ហាមឃាត់​នេះ​ក្តី​, តែ​ឪពុកម្តាយ​មិនគួរណា​មិនដឹង​ពី​អត្ថន័យ​សរសេរ​នៅ​ស្លាក​សញ្ញា​នោះ​សោះឡើយ ។​
​បុគ្គលិក​នៅ​សួនសត្វ​នេះ បាន​និយាយថា រឿងរ៉ាវ​បែបនេះ គឺ​បាន​កើតឡើង​ញយ​ដង​ទៅហើយ ។ យ៉ាងណាមិញ ចំណែក​ឪពុកម្តាយ​ក្មេងប្រុស​នេះ ឥឡូវ​កំពុង​អំពាវនាវ​ស្វែងរក​ការបរិច្ចាគ​សប្បុរសធម៌ សម្រាប់​ថ្លៃ​សេវា​ព្យាបាល​កូនប្រុស​របស់ខ្លួន​ផងដែរ ៕​

U211P5029DT20141020092650
U211P5029DT20141020092651U211P5029DT20141020092652U211P5029DT20141020092652_1_1 U211P5029DT20141020092651_1 U211P5029DT20141020092652_1