Monday, October 27, 2014

គ្រាប់​បាល់​នៅ​នាទី​៩៤​របស់​កីឡាករ ​Ribin van Persie​ជួយ​ឲ្យ​ក្រុម​Man Utd​ឆ្លង​ផុត​ភាព​អាម៉ាស់

M27-10-14-gg-full
នេះ​គឺជា​អព្ភូតហេតុ​មួយ​សម្រាប់​ក្រុម Man Utd ក្រោយពី​មាន​គ្រាប់​បាល់​នៅ​នាទី​៩៤​របស់​កីឡាករ Robin van Persie​ក្រោយពី​មានការ​ពិន័យ​កាត​ក្រហម​លើ​កីឡាករ Branislav Ivanovic បានធ្វើ​ក្រុម​មួយ​នេះ រកបាន​លទ្ធផល​ស្មើ​១-១​ទាំង​ព្រលឹង​ចុង​សក់​ជាមួយ​ក្រុម​តោ​ខៀវ Chelsea​នៅក្នុង​ទឹកដី Old Trafford
ក្រុម​របស់​លោក Jose Mourinho​សង្ឃឹម​១០០​ភាគរយ​ថា ពួកគេ​ប្រាកដជា​អាច​រក​បាន​ជ័យជំនះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ ក្រោយពី​មាន​គ្រាប់​បាល់​នៅ​នាទី​៥៣​របស់​ខ្សែប្រយុទ្ធ​ជើងចាស់​Didier Drogba គឺ​បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​លទ្ធ​ស្មើ​០-០​ប៉ុណ្ណោះ​មុន​ពេល​បញ្ចប់​ការប្រកួត​តង់​ទី​១។ រីឯ​កីឡាករ Man Utd​មិនបាន​បោះបង់​ឆន្ទៈ​នៃ​ការ​តស៊ូ​របស់​ពួកគេ​ជាដាច់ខាត បើ​ទោះជា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Chelsea​ក៏ដោយ។
ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Man Utd​លេង​មិនទាន់​ដល់​កម្រិត​កំពូល​របស់​ខ្លួន​នៅឡើយ​ទេ អំឡុង​ការប្រកួត​ស៊ីសាច់ហុតឈាម​មួយ​នេះ តែ​គេ​អាច​និយាយបាន​ថា​វា​គឺជា​សំណាង​១​ក្នុង​១​ពាន់​សំណាង​ក្រុម​របស់​ពួកគេ ដែល​អាច​ចៀស​ផុតពី​ភាព​អាម៉ាស់ ពេល​ប៉ះ​ជាមួយ​ក្រុម​ប្រជែង​ក្នុងស្រុក Chelsea​ក្នុង​ទឹកដី​ខ្លួនឯង។
ដោយ​ឡែក អ្នកចាត់ការ​របស់​ក្លឹប Chelsea​លោក Jose Mourinho មានការ​គោរព​ច្រើន​ដល់​រៀមច្បង​ Louis van Gaal គឺ​លោក​បាន​ទៅ​ចាប់ដៃ​ជាមួយ​អ្នកចាត់ការ​របស់​ក្លឹប Man Utd​ម្នាក់​ដល់​កន្លែង​អង្គុយ​តែម្តង៕
M27-10-14-gg1-full