បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍ពីសំណាក់កំពូល
កីឡាការិនីស៊ន សៀវម៉ី ពីការប្រកួតកីឡាAsean Game លើកទី១៧
នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី០៥ តុលា
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រហូតមកដល់នាពេលនេះ
មិនបានបង្ហាញពីមោទនភាពសម្រាប់កីឡាការិនីស៊ន សៀវម៉ី
ចំពោះការនាំយកកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ
តាមរយៈការទទួលបានជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡាAsean
Gameនេះទេ។
ជាក់ស្តែងសម្រាប់ទំព័រហ្វេសប៊ុកទាំងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា អនុប្រធាន រួមនឹងមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត មិនមានការដាក់រូប ឬក៏ការអត្ថាធិប្បាយណាមួយអំពីកំពូលកីឡាការិនី សៀវម៉ី ដែលបានដណ្តើមមេដាយមាស ក្នុងការប្រកួតតៃក្វាន់ដូមកជូនប្រទេសឡើយ។ មានតែរូបភាព និងវីដេអូ នៃការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តតែប៉ុណ្ណោះ ។
ដោយឡែក សម្រាប់ការចង់ដឹងពីអារម្មណ៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំពោះកីឡាការិនីស៊ន សៀវម៉ី ក្រុមការងារវិទ្យុវាយោ បានព្យាយាមCall ទាក់ទងទៅកាន់មន្ត្រីតំណាងគណបក្សសង្គ្រោះជាតិជាច្រើនរូប ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល។
គួរបញ្ជាក់នៅក្នុងដំណើរមាតុភូមិនិវត្តន៍ពីសំណាក់កញ្ញាស៊ន សៀវម៉ី កាលពីយប់មិញនេះ បានផ្តល់កិត្តិយសយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានទទួលជួបកំពូលកីឡាការិនីរូបនេះ ទាំងយប់ផងដែរនៅវិមានសន្តិភាព។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងសម្ភារៈលើកទឹកចិត្តមួយចំនួន រួមទាំងការសម្រេចឲ្យជាប់ការប្រឡងបាក់ឌុបលើកទី២ ដោយស្វ័យប្រវត្តិ និងទទួលបានអាហារូបករណ៍សិក្សានៅសកលវិទ្យារបស់រដ្ឋមួយចំនួនផងដែរ៕ ដោយៈសៅ វិសាល