Tuesday, October 7, 2014

ស្រីនៀត យុវនារី​របស់​កម្ពុជា​លើក​ពាន​បន្ទាប់ពីវីរៈនារីស៊ន សៀវម៉ី...

បន្ទាប់​ពី​កញ្ញា ស៊ន សៀវម៉ី កីឡាការិនី​តេក្វាន់ដូ​កម្ពុជា បាន​នាំ​កិត្តិយស​យ៉ាង​ធំ​ធេង​មក​ជូន​ជាតិ ពេល​នេះ កញ្ញា នូ ទឹម​ស្រីនៀត យុវនារី​កម្ពុជា​យើង​ម្នាក់​ទៀត ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ផ្លូវ​ការ​​លើ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) នៅ​ក្នុង​កម្មវិធី Miss Grand International កាល​ពី​យប់មិញ។




ជ័យជំនះ​នេះ ក្រោយ ស្រី​នៀត ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ច្រើន​លើសលប់​ដល់​ទៅ ២៧.១៩% ខណៈ​បេក្ខនារី​សុទ្ធ​ជា​ស្រី​ស្អាត​តំណាង​ប្រទេស​នានា​មក​ពី​ទូទាំង​ពិភព​ លោក គ្មាន​នរណា​ម្នាក់​បាន​សំឡេង​គាំទ្រ​ដល់ ខ្ទង់ ១០% ផង។