Wednesday, October 1, 2014

គ.ជ.ប ឲ្យមន្រ្តីក្រោមឱវាទ ត្រូវរក្សាការពារសុវត្ថិភាពល្អ ប្រសើរ ក្នុងពេល ចុះឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ប្រព្រឹត្តទៅ ក្នុងបរិ យាកាសសន្តិសុខ សុវត្ថិភាព ល្អគ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ណែនាំឲ្យប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឃុំ ត្រូវអនុវត្តនូវកត្តាមួយចំនួន ។
ក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឃុំ ត្រូវធ្វើការទំនាក់ទំនង និងសហការជាមួយ គណៈអភិបាល រាជ ធានី-ខេត្ត ដើម្បីពិនិត្យចាត់វិធានការសន្តិសុខ និងស្នើសុំរៀបចំកម្លាំងនគរបាល និងកងកម្លាំង កងរាជ អាវុធហត្ថដើម្បីការពារសុវត្ថិភាព ។
ត្រូវផ្តល់ព័ត៌មាន និងរបាយការណ៍ជាប្រចាំសប្តាហ៍ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាព ជុំវិញដំណើរការ រៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។
សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា-៣១ ខែធ្នូ ឆ្នាំ២០១៤ ៕