Tuesday, October 21, 2014

នគរបាលខេត្ត ស្រុក សហការជាមួយ ក្រុមកាកបាទក្រហម ចុះណែនាំ អ្នកបើកបរ យានយន្ត គ្រប់ប្រភេទ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្ត ស្រុកមង្គលបូរី និងក្រុមកាកបាទក្រហម ចុះទប់ស្កាត់ និងធ្វើការណែនាំ អ្នកបើកបរយានយន្តគ្រប់ប្រទេស ព្រោះបច្ចុប្បន្ននេះ ក្នុងទូទាំងខេត្ត គឺមានករណីគ្រោះថ្នាក់ ចរាចរណ៍ ជាញឹកញាប់ ដើម្បីបញ្ចៀស និងការគោរពច្បាប់ចរាចរណ៍ ។ ប្រតិបត្តិការនេះ នៅមុខអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី នៅថ្ងៃទី២១ ឆ្នាំ២០១៤ ។
លោក សន គឹមសួគ៌ នាយការិយាល័យចរាចរ ជើងគោក នៃស្នងការខេត្ត បានប្រាប់ឲ្យដឹងថា ថ្មីៗនេះនៅ ក្នុងខេត្តបន្ទាយមានជ័យ យើងតែងតែមានករណី ជាញឹកញាប់ បង្កដោយអ្នកបើកបរ មិនគោរពច្បាប់ និងមាន ជាតិអាកុល ទើបបង្កឲ្យមានករណីគ្រោះថ្នាក់ បែបនេះ។ ប្រតិបត្តិការនេះក្រោមការ ចង្អុលបង្ហាញ ពីលោក អាត់ ខែម ស្នកការខេត្ត ក៏ដូចជាប្រសាសន៍ សម្តេចអគ្គមហាសេនាបតី តេជោ សែន ជានាយករដ្ឋមន្រ្តី បានដាក់ ពាក្យស្លោក ថា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ដូច្នេះលោកបានបញ្ជាកម្លាំងជាច្រើនាក់ និង សហការជាមួយ ក្រុមកាកបាតក្រហម ។
លោកបានបន្តថា ក្រោមការត្រួតពិនិត្យ នេះកម្លាំងសមត្ថកិច្ច និងក្រុមកាកបាតក្រហម បានត្រួតពិនិត្យ រួមមាន រថយន្តគ្រប់ប្រភេទ ចំនួន៥៦គ្រឿង មានជាតិអាកុល ចំនួន១គ្រឿង  ម៉ូតូចំនួន ១៨៣គ្រឿង ពាក់មួកសុវត្ថិភាព ចំនួន៦៨គ្រឿង និងបានចែកលិខិតប័ណ្ណ ផ្សព្វផ្សាយយល់ដឹងពីការគោរពច្បាប់ចរាចរណ៍ ចំនួន៧០សន្លឹក ។
ប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច និងក្រុមកាកបាទក្រហម បានចុះត្រួតពិនិត្យ ខាងលើនេះ អស់រយៈពេល ជាង២ម៉ោង ។ ក្នុងនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានសំណូមពរដល់សមត្ថកិច្ច មេត្តាជួយត្រួតពិនិត្យទូទាំងខេត្ត ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើងបន្តទៀត៕