Wednesday, October 1, 2014

រថភ្លើងបុកគ្នា នៅឥណ្ឌា ស្លាប់ ១២នាក់

ញូដេលី ៖ ប៉ូលិសឥណ្ឌា បាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១២នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស ខណៈរថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នា នៅទីក្រុង ហ្គូរ៉ាក់ព័រ ស្ថិតនៅភាគខាងជើងរដ្ឋ អ៊ុតតា ប្រាដេស កាលពីរាត្រីថ្ងៃអង្គារ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០១៤ថា រថភ្លើងមួយបាន ក្រឡាប់ បន្ទាប់ពីបុកជាមួយរថភ្លើង ដឹកអ្នកដំណើរមួយគ្រឿតទៀត ឈ្មោះ បារូននី អ៊ិចប្រេស ដែលឆ្លង កាត់តំបន់ភ្នំ កៀនឈី ខណៈរថភ្លើងទំាងពីរគ្រឿង ធ្វើដំណើរនៅផ្លូវតែមួយ ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះដែរ មន្រ្តី និងក្រុមជួយសង្គ្រោះ បានរួសរាន់ទៅកន្លែងកើតហេតុ ហើយក៏ បានចេញប្រតិបត្តិការ ជួយសង្គ្រោះទំាងយប់ផងដែរ ៕