Sunday, October 5, 2014

ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម និងសកម្មជន ដុតទង់ជាតិ វៀតណាម មុខស្ថានទូត

ភ្នំពេញ : ព្រះសង្ឃខ្មែរកម្ពុជា ក្រោម និងក្រុមសកម្មជន តវ៉ា បន្តដុតទង់ជាតិវៀតណាម នៅមុខស្ថានទូត សម្រាប់ការតវ៉ា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ដែលជាការតវ៉ា សម្រាប់ថ្ងៃទីពីររបស់ពួកគេ ទាំងគ្មានច្បាប់អនុញ្ញាតពី អាជ្ញាធររាជធានីភ្នំពេញ ។
សហគមន៍ខ្មែរកម្ពុជាក្រោម ភាគច្រើនជាក្រុមយុវជន និងមានព្រះសង្ឃចូលរួមជិត ២០អង្គ ដឹកនាំដោយប្រធាន ថាច់ សេដ្ឋា ដែលធ្វើដំណើរ មកដល់មុខស្ថានទូតវៀតណាម នៅវេលាម៉ោង៣និង៤០នាទី ថ្ងៃដដែលនេះ ។ យ៉ាងណាក៏ដោយ សម្រាប់ការជួបជុំតវ៉ានៅមុខ ស្ថានទូតវៀតណាម ថ្ងៃទីពីរនេះ ប្រព្រឹត្តទៅដោយ ធម្មតា ពុំមានការប្រឈមមុខដាក់ គ្នា រវាងក្រុមគេ និងក្រុមសមត្ថកិច្ចនោះឡើយ ។
សូមបញ្ជាក់ថា សហគមន៍ ខ្មែរកម្ពុជាក្រោម បាននាំគ្នា ធ្វើការតវ៉ាសារជាថ្មីនេះ ក្នុងគោលបំណងអោយមន្ត្រី ស្ថានទូតវៀត ថ្លែងសុំទោស ចំពោះពាក្យសំដី ដែលអតីត អ្នកនាំពាក្យរបស់ខ្លួន និយាយថា ទឹកដីខ្មែរកម្ពុជា ក្រោមរបស់វៀតណាម តាំងពីយូរណាស់មកហើយ៕