ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានប្រកាសថា កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាស តៃក្វាន់ដូ ថ្នាក់អាស៊ី របស់កម្ពុជា ឆ្នាំ២០១៤នេះ បានក្លាយជាអ្នកប្រើប្រាស់ ទូរស័ព្ទ HUAWEI Ascend Mate 7 មុនគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ។
ពិធីប្រគល់ទូរស័ព្ទសេរីថ្មី ចុងក្រោយ របស់ Huawei ដល់កញ្ញា ស៊ន សៀវម៉ីនេះ បានធ្វើឡើង នៅក្នុងក្រុមហ៊ុន Huawei នៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីលើកទឹកចិត្ត បន្ថែមទៀត ដល់ម្ចាស់ជ័យលាភី មេដាយមាស តៃក្វាន់ដូ វ័យ១៩ឆ្នាំនេះ ដែលបានសាងមុខមាត់ឱ្យ កម្ពុជា នៅក្នុងវិស័យកីឡា នៅលើ ពិភពលោក។
ពិធីប្រគល់ទូរស័ព្ទសេរីថ្មី ចុងក្រោយ របស់ Huawei ដល់កញ្ញា ស៊ន សៀវម៉ីនេះ បានធ្វើឡើង នៅក្នុងក្រុមហ៊ុន Huawei នៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីលើកទឹកចិត្ត បន្ថែមទៀត ដល់ម្ចាស់ជ័យលាភី មេដាយមាស តៃក្វាន់ដូ វ័យ១៩ឆ្នាំនេះ ដែលបានសាងមុខមាត់ឱ្យ កម្ពុជា នៅក្នុងវិស័យកីឡា នៅលើ ពិភពលោក។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ ផ្នែកទីផ្សារ និងផ្សព្វផ្សាយ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា៖ « ការជួយ ឧបត្ថម្ភនេះ នឹងចូលរួមចំណែក ក្នុងការជំរុញទឹកចិត្តដល់កីឡាករកម្ពុជាដទៃទៀត ឱ្យខិតខំប្រឹងប្រែង តស៊ូ ដោយខ្លួនឯង ដើម្បីសម្រេចឱ្យបាននូវក្តីសុបិនរបស់ខ្លួន ក៏ដូចជាមោទកភាពរបស់ប្រទេសជាតិទាំងមូល»។
លោកបានបន្តទៀតថា៖ «បុគ្គលិកក្រុមហ៊ុន Huawei ទាំងអស់ និងប្រជាជនកម្ពុជាទូទាំងប្រទេស សុទ្ធតែបាន ចូលរួមអបអរសាទរនឹងជ័យជម្នះនេះ។ នេះជាលទ្ធផលដ៏អស្ចារ្យមួយ ប៉ុន្តែសៀវម៉ីត្រូវខំប្រឹងបន្ថែមទៀត ដើម្បី ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ថែមទៀត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១៦ នាពេលខាង មុខ»។
ឆ្លើយតបទៅនឹងការលើកទឹកចិត្តនេះ វីរនារីកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសទ្វីបអាស៊ី Asian Games 2014 ផ្នែកកីឡាតេក្វាន់ដូ WTF ទម្ងន់ក្រោម ៧៣ គីឡូក្រាម បានសម្តែងទឹកមុខរំភើបរីករាយ និង និយាយថា៖ «នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Huawei ដែលបាន ប្រគល់រង្វាន់ទូរស័ព្ទ Ascend Mate 7 និង Ascend P7 ដល់រូបនាងខ្ញុំ ក៏ដូចជាការចូលរួមលើកទឹកចិត្ត និងជួយគាំទ្រយ៉ាងខ្លាំងពីសំណាក់ បុគ្គលិក និងក្រុមការងាររបស់ក្រុមហ៊ុន Huawei ទាំងអស់»។
បន្ថែមពីលើនេះ សាមីខ្លួនបានប្តេជ្ញាចិត្តថា៖ «នាងខ្ញុំ នឹងបន្តខិតខំបន្ថែមទៀត សម្រាប់កិត្តិយសប្រទេសជាតិ ទាំងមូល និងជាការតបស្នងចំពោះការជួយឧបត្ថម្ភគាំទ្រនានាទាំងផ្នែករដ្ឋ និងឯកជន» ។
គួររម្លឹកថា កញ្ញា ស៊ន សៀវម៉ី បានបំបែកកំណត់ត្រាមិនឈ្នះមេដាយ របស់ក្រុមកីឡាកម្ពុជា សម្រាប់រយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ១៩៧០មក ក្រុមកីឡាជម្រើសជាតិកម្ពុជា បានចូលរួមប្រកួត ក្នុង ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games រហូតដល់ឆ្នាំ២០១០ កម្ពុជាមិនធ្លាប់ស្គាល់មេដាយ ណាមួយឡើយ។ ទើបតែឆ្នាំ២០១៤នេះ កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយ ហើយឈានដល់មេដាយមាសថែមទៀត។ ម្យ៉ាងទៀត ស៊ន សៀវម៉ី បានបង្កើតប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ប្រទេសកម្ពុជា ក្នុងការឈ្នះបាន មេដាយមាស ចាប់តាំងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីធំនេះ រហូតដល់ឆ្នាំ២០១៤នេះ។ នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជាឈ្នះបានមេដាយមាសជាប្រវត្តិសាស្ត្រ បើគិតចាប់ពីការរួមក្នុង ព្រឹត្តិការណ៍កីឡាទ្វីបតាំងពីឆ្នាំ១៩៥៤ ដល់ឆ្នាំ២០១៤នេះ។
ក្នុងពិធិចែកសញ្ញាបត្រ ដល់និស្សិតទទួល ជ័យលាភី នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) នាមជ្ឈ មណ្ឌលកោះពេជ្រ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា “នេះជាមោទនភាព របស់កម្ពុជាណាស់ ដែល បានទទួលមេដាយមាស ពី Asian Games ព្រោះកម្ពុជា មិនដែលបានទទួលមេដាយមាស តាំងពីដើម រហូតមក អស់មួយជីវិតរបស់កម្ពុជា មកហើយ” ៕

