Saturday, October 4, 2014

ការជួបពិភាក្សាគ្នាដើម្បីដោះស្រាយ និងបញ្ចប់ជំលោះដីធ្លីនៅខេត្តព្រះវិហារ ដែលធ្លាប់មានអំពើហិង្សានៅវត្តសាមគ្គីរង្ស៊ី...

         នៅព្រឹក​ថ្ងៃ​ ទី​៤ ខែ​តុលា ឆ្នាំ​២០១៤នេះ ​​អា​ជ្ញាធរខេត្ត​ព្រះ​វិហារ​ បាន​និមន្តព្រះ​សង្ឃ​ ចំ​នួន​៤វត្ត​ ក្នុង​នោះ​ក៏​មាន​ ព្រះ​សង្ឃ នៃ​វត្ត​សាមគ្គី​រង្សី​ ក្រុង​ភ្នំ​ពេញ​ និងអញ្ជើញ​​ប្រជា​ពល​រដ្ឋ​នៃ​ខេត្ត​ព្រះ​វិហារ ដែលកន្លង​មក​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ាប្រឆាំង​ជា​មួយ​នឹង​ការជួយ​​ អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់​ និង​បានប្រើ​អំ​ពើ​ហិង្សា​បណ្តេញ​ អ្នក​តំ​ណាង​រាស្ត្រ​ សួស យ៉ារ៉ា​ មណ្ឌល​ព្រះ​វិហារ​ចេញ​ពី​វត្ត​សាមគ្គី​រង្សី​នោះ​ ឥឡូវ​នេះ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​នៅ​វត្ត​មរតក​តេជោ​បុរី​្វរៈ ដោយ​មាន​ការ​សំ​ណេះ​សំ​ណាល​ជា​មួយ​អភិបាល នៃ​គណៈអភិបាល​ខេត្ត​ព្រះ​វិហារ អាជ្ញាធរជាតិ​ព្រះ​វិហារ អ្នក​តំ​ណាង​រាស្ត្រមណ្ឌល​ព្រះ​វិហារ​ ក្រុម​ប្រឹក្សា​ខេត្ត​ ព្រះ​រាជអាជ្ញាខេត្ត និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ក្នុង​បរិយាកាសរីករាយ រហូត​ឈានដល់​មាន​ការ​យោគយល់​គ្ា​ ដើម្បី​រក​ដំ​ណោះ​ស្រាយ​បញ្ចប់​បញ្ហាដែល​កើត​មាន​​ ដូច​មាន​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ខាង​ក្រោម​នេះ៖