តាមប្រភពឱ្យដឹងទៀតថា មន្ត្រីជំនាញ ៣-៤ស្ថាប័ន ដែលប្រចាំច្រកទ្វារអន្តរជាតិព្រំនោះបានជម្រិតកំណត់យកតាមរថយន្ត តូច ។ ដូចជារថយន្តប្រភេទសាំយ៉ុង គឺខាងសមត្ថកិច្ចខ្មែរយកលុយដល់ទៅចំនួន ១.២៥០បាត និងជួនកាលជម្រិតយកលុយ ថ្លៃបាយទឹកជាបន្ថែមថ្លៃពឹងពាក់ការងារ និងថ្លៃជួយកាងការពារទំនិញខុសច្បាប់គេចពន្ធជាច្រើនពាន់បាតទៀត ដើម្បីជាការ បិទមាត់នូវកំហុសឆ្គង ទំនិញហាមខាត់ ឬទំនិញលើសបន្ទុកពន្ធមួយចំនួនដែលក្រុមមន្ត្រីជំនាញអស់នោះជាអ្នកឃុបឃិត ។
ដូចជាប្រភពមន្ត្រីអះអាងថា មានពេលខ្លះមន្ត្រីអន្តោប្រវេសន៍ ដែលជាមេស្នាក់ការថ្មីអ្នកដើរតួសម្របសម្រួលកាង ទំនិញឈ្មួញធំៗហើយបែរជាមកចាប់ជម្រិតធ្វើបាបប្រជាពលរដ្ឋយ៉ាង អសមត្ថភាពពុករលួយបំផុត មិនគួរបើក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិមើលរំលងនោះទេ ។
មិនតែប៉ុណ្ណោះ ការជម្រិតយកលុយរបស់ ៣-៤ស្ថាប័ន របស់ខ្មែរនោះ គឺអត់មានចេញវិក្កយបត្រទេ ចំណែកភាគីថៃគេយក ចំនួន ១.០៥០បាត មែនតែមានវិក្កយបត្របញ្ជាក់ពីតម្លៃទំនិញទំនងដូចជា ត្រឹមត្រូវផោះគេ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងទៀតថា កសិផលដែលពួកគាត់នាំចេញទៅលក់នៅប្រទេសថៃមាន ដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដោយកសិផលទាំងនោះគ្មានគីមីទេ គឺគាត់ដាំដុះដោយខ្លួនឯងខ្លះ និងប្រមូលទិញ ពីកសិករជិតខាងមួយចំនួន ដើម្បីប្រមូលយកទៅលក់នៅប្រទេសថៃ ។ ប៉ុន្តែបែរជាត្រូវក្រុមមន្ត្រីមាត់ច្រកទ្វារនេះ គាប ជម្រិតយកលុយពីលើកសិផលដែលខិតខំប្រឹងប្រែងដាំដុះ ដោយកម្លាំងយ៉ាងលំបាក ហើយមិនគួរបើក្រុមជំនាញ និងមន្ត្រីអន្តោ ប្រវេសន៍ចាំគាបជម្រិតយកលុយតាមតែអំពើចិត្តជាន់ឈ្លីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលយ៉ាងគឃ្លើនបំផុត យកទៅស៊ី ចាយ និងធ្វើមានធ្វើបានពីលើគំនរទុក្ខរបស់ប្រជាពលរដ្ឋ ។
ជាងនេះទៅទៀតបើតាមការអះអាងរបស់ប្រភពពីមន្ត្រីបានទម្លាយឱ្យដឹងថា ក្រុមជំនាញ ៣-៤ស្ថាប័ននោះចាំតែជម្រិត ប្រជាពលរដ្ឋនោះមានដូចជា ស្ថាប័នការិយាល័យគយច្រកទ្វារដែលមានឈ្មោះ លឹម សម្បត្តិ ជាប្រធាន មានកាំកុងត្រូល មានពេទ្យសត្វ មានប៉ូលិសអន្តោប្រវេសន៍ ដែលទាំងបី-បួនស្ថាប័ននេះ នៅចំណុះឱ្យប្រធានស្នាក់ការក្តាប់រួមថ្នាក់ខេត្តនេះ ជា អ្នកគ្រប់គ្រងពីលើ និងជាអ្នកចាំក្តោបប្រមូលយកផលល្មើសពីលើយ៉ាងត្រូវប៉ាន់ ត្រូវពែងជាប្រចាំផងដែរ ហើយមិនគួរបើគេមើលរំលងនោះទេ។
ប្រភពខាងលើក៏បានអះអាងទៀតថា លុះពេលដឹកយកទៅលក់នៅប្រទេសថៃ គឺត្រូវមន្ត្រីសមត្ថកិច្ច ច្រកទ្វារ ជម្រិតទារលុយ ព្រមទាំងខាងភាគីថៃ ក៏ទារលុយដែរ សរុបទាំងអស់ដែលត្រូវចំណាយខុសខ្ទង់ក្រោមតុចំមុខដល់ទៅ ២.៣០០បាត នេះសម្រាប់រថយន្តតូច ប្រភេទសាំយ៉ុងប៉ុណ្ណោះ ។ ឯចំណែករថយន្ត ធុនធំវិញ គេទារយកថ្លៃលើសនេះ ស្ទើរតែខាតចុងខាតដើមទាំងស្រុងថែមទៀតផង ពិសេសទៅទៀតបើតាមការសង្កេតសម្រាប់ក្រុមឈ្មួញនាំទំនិញធំៗ និងទំនិញនាំចូលមកពីប្រទេសថៃរបស់ក្រុមឈ្មួញ ធំៗមួយចំនួនវិញ គឺត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចច្រកទ្វារ នាំទំនិញចូលមក យ៉ាងស្អិតរមួតរលូនបំផុត ។ ព្រោះតែក្រុមឈ្មួញបានបង់លុយខែជាប្រចាំឱ្យពួកជំនាញអស់នោះ ។
ជុំវិញបញ្ហានេះ លោក សុខ សាវុធ ប្រធានច្រកទ្វារអន្តរជាតិព្រំគេសង្ស័យថា ជននេះអាចមានចំណែកពាក់ព័ន្ធយ៉ាងជ្រៅនូវពី ក្រោយអំពើពុករលួយរបស់ក្រុមមន្ត្រី ៣-៤ស្ថាប័ននោះ ។ បើគេមិនភ្លេចទេ គេនូវចាំបានថា ស្ថាប័ន អន្តោប្រវេសន៍តែម្តង ដែលមានឈ្មោះ សួស សុខដារ៉ា ជាប្រធាននោះ កំពុងតែមានឥទ្ធិពលបំផុតខាងគាបជម្រិត កោសរូសធ្វើបាបឱ្យប្រជាពលរដ្ឋ បង់លុយក្រោមតុខុសគោលការណ៍កំណត់របស់ក្រសួងមហាផ្ទៃ ហើយបានធ្វើឱ្យប្រជាពលរដ្ឋឈ្មួញតូចតាច ស្រែកក្តៅក្រហាយ និងសូមសំណូមពរឱ្យក្រសួងមហាផ្ទៃ គួរតែចុះត្រួតពិនិត្យជាបន្ទាន់ផង ។
ផ្ទុយទៅវិញ សម្រាប់ក្រុមឈ្មួញធំៗ បែរជាត្រេកត្រអាលសប្បាយក្នុងការនាំចូលទំនិញលោតឆ័ត្រឬទំនិញបង់ពន្ធ មិនគ្រប់ជ្រកក្រោមរូបភាពកំណែទម្រង់របស់រដ្ឋាភិបាលដាក់ចុះនោះ យ៉ាងពឹសពុលបំផុត ដែលគេហៅថា ត្រីងៀតឆ្លៀតពង ដែលលោក សួស សុខដារ៉ា មានជំនាញយ៉ាងស្ទាត់ជំនាញបំផុតខាងបញ្ជាកូនចៅឱ្យកោសរូសឈ្មួញឱ្យ បង់លុយ ។
បើគេមិនភ្លេចទេ គេនូវចាំបាច់ថា ឈ្មោះ សួស សុខដារ៉ា ដែលជាមេប៉ូលិសអន្តោប្រវេសន៍នេះធ្លាប់ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយ និងក្រសួងមហាផ្ទៃកោះហៅ និងព្រមានម្តងជាពីរដងរួចមកហើយ កាលអតីតនៅកាន់ជាមេអន្តោប្រវេសន៍ ច្រកទ្វារចាំយាម ខេត្តកោះកុង ពីបទឃុបឃិត និងពាក់ព័ន្ធ និងអំពើពុករលួយ ប៉ុន្តែដោយសារតែគាត់សំបូរលុយពុករលួយ និងមានខ្នងបង្អែកក្រាស់ផងនោះ ទើបធ្វើឱ្យគាត់មានវាសនាបានតោងជាប់ធ្វើជាមេអន្តោប្រវេសន៍ប្រព្រឹត្តអំពើពុករលួយគាប ចាប់ជម្រិតពីលើញើសឈាមប្រជាពលរដ្ឋក្រីក្រនាំកសិផលឆ្លងដែននៅច្រកទ្វារព្រំ ជម្រិតប្រជាពលរដ្ឋស្រង់ដើមជាបន្តទៀត ពីលើគំនរទុក្ខសោករបស់ឈ្មួញតូចតាច និងប្រជាពលរដ្ឋយ៉ាងត្រេកត្រអាលបំផុត ។
ពាក់ព័ន្ធ និងភាពមិនប្រក្រតីនេះវិញគួរតែក្រសួងមហាផ្ទៃចុះស្រាវជ្រាវ និងត្រួតពិនិត្យអង្កេតស្រាវជ្រាវពីទង្វើស្រង់ដើមរបស់ សួស សុខដារ៉ា នេះផង ដែលកំពុងតែចាត់តាំងមមាញឹក ឱ្យក្រុមមន្ត្រីចំណុះកោសរូសជម្រិតយកលុយថ្លៃការពារ ថ្លៃបាយពីលើញើសប្រជាពលរដ្ឋយកទៅធ្វើមានបានយ៉ាងព្រហើនបំផុតមិនគួរបើអគ្គស្នងការនគរបាលជាតិ និងលោក សុខ ផល ដែលជានាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍មើលរំលងនោះទេ ។