
អ្នកប្រដាល់ Manny Pacquiaoបានប្តេជ្ញាចិត្តហើយថា លោកនឹងធ្វើជាកីឡាករបាល់បោះអាជីពម្នាក់នៅក្របខណ្ឌPBA (Philippine Basketball Association)។
កំពូលអ្នកប្រដាល់មិនចេះរាថយម្នាក់ ទទួលបានការជ្រើសរើសដោយក្រុម Kia Sorentosសម្រាប់ព្រឹត្តិការណ៍ប្រកួតRookie Draftកាលពីខែមុន និងជាអ្នកបង្វឹកក្រុមមួយនេះផងដែរ។
ទោះបីជាយ៉ាងក៏ដោយ កីឡាករវ័យ៣៥ឆ្នាំម្នាក់បានក្លាយជាកីឡាករបាល់បោះដែលទាប និងចាស់ជាងគេបំផុតនៅក្របខណ្ឌបាល់បោះ PBA ហើយលោកគ្រោងនឹងចូលលេងការប្រកួតអាជីពលើកដំបូងក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបាននិយាយថា លោកបាននិយាយគ្នារួចហើយជាមួយគ្រូបង្វឹក Freddie Roach ថាលោកនឹងលេងនៅព្រឹត្តិការណ៍ប្រកួត PBA ប៉ុន្តែរយៈពេលតែ២ទៅ៣នាទីប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី Pacquiaoមិនបានបង្ហាញវត្តមានរបស់លោកការប្រកួតមុនរដូវកាលរបស់ក្រុមនោះទេ ដោយសារតែលោកមមាញឹកខ្លាំងនឹងការផ្សព្វផ្សាយការប្រកួតរបស់លោកជាមួយកីឡាករអាមេរិក Chris Algieriនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។
លោកធ្លាប់បានបញ្ជាក់ច្បាស់លាស់ហើយពីមហិច្ឆតារបស់លោកចង់ក្លាយជាកីឡាករបាល់បោះអាជីពម្នាក់ តែលោកក៏មិនភ្លេចនោះដែរ ការប្រកួតរបស់លោកជាមួយ Algieri៕
