ទីក្រុងអីុឈាន់ ៖ និយាយបានថា ជ័យជម្នះដ៏ធំធេងរបស់វីរនារីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ឈ្នះមេដាយមាសក្នុងព្រឹត្ដិ ការណ៍ប្រកួតកីឡាអាស៊ានហ្គេមលើកទី ១៧ នៅទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ គឺជាព្រឹត្ដិការណ៍ដ៏មានមោទន ភាពធំធេងរបស់កម្ពុជា បញ្ចប់នូវការរង់ ចាំរយៈពេល៤៤ឆ្នាំនៃការប្រកួតអាស៊ាន ហ្គេមក្នុងរយៈពេល៦០ឆ្នាំកន្លងមក ។
ការទទួលមេដាយមាសកម្រិតអន្ដរ ជាតិរបស់វីរនារីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលបានផ្ដួលការប្រកួតកីឡាការិនីអ៊ីរ៉ង់ Rouhani Fatemeh ក្នុងលទ្ធផលពិន្ទុ ៧ទល់នឹង៤ លើវិញ្ញាសាតេក្វាន់ដូទម្ងន់ ៧៣គីឡូក្រាម បង្ហាញឱ្យឃើញពីភាព ជោគជ័យប្រកបដោយភាពក្ដុកក្ដួលពី ប្រជាពលរដ្ឋកម្ពុជា ដែលអ្នកគាំទ្រខ្លះ ទៀតសម្រក់ទឹកភ្នែកនឹងជ័យជម្នះដ៏កម្រនេះ ចាត់ទុកថា ស៊ន សៀវម៉ី គឺជាវីរនារី ដ៏ឆ្នើមលើកទង់ជាតិកម្ពុជានៅលើឆាក អន្ដរជាតិ ។
គួរបញ្ជាក់ថា វីរនារីតេក្វាន់ដូ ស៊ន សៀវម៉ី មុននឹងឈានដល់ប្រកួតដណ្ដើម ជ័យជម្នះពីកីឡាការិនីអ៊ីរ៉ង់ Rouhani Fatemeh នារសៀលថ្ងៃទី៣ខែតុលាឆ្នាំ ២០១៤នេះ នាងធ្លាប់បានប្រកួតឈ្នះលើ ម្ចាស់មេដាយមាសស៊ីហ្គេម គឺនាង Kirstie Elaine Alora របស់ហ្វីលីពីនក្នុងលទ្ធផល៦ទល់នឹង៥ ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រនៅលើទីលាន Ganghwa Dolmens Gymnasium ក្នុុងទីក្រុង Incheon ដែលធានាថា យ៉ាង ហោចណាស់មេដាយប្រាក់នឹងធ្លាក់មក លើដៃ ស៊ន សៀវម៉ី បើទោះបីនាងចាញ់ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅលើទីលានប្រកួត ល្ងាចនេះក៏ដោយ ប៉ុន្ដែ ស៊ន សៀវម៉ី មិនបានបោះបង់ជ័យជម្នះនេះជាដាច់ខាត ទីបំផុត វីរនារីតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជា បានទទួលជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រជា មួយកីឡាការិនីប្រទេសអ៊ីរ៉ង់ ក្នុងពិន្ទុ៧ទល់ នឹង៤ ទទួលបានមេដាយមាសមកជូន ប្រទេសជាតិដែលកំពុងរង់ចាំយ៉ាងអន្ទះ សា ប្រកបដោយភាពក្ដុកក្ដួលនឹងជ័យជម្នះ ដែលពុំធ្លាប់មានអស់រយៈពេល៤៤ឆ្នាំ មកនោះ ។
ស៊ន សៀវម៉ី បានជួយឱ្យកម្ពុជាឈ្នះ បានមេដាយមាសក្នុងព្រឹត្ដិការណ៍កីឡា អាស៊ីជាលើកទី១ បើគិតពីឆ្នាំ១៩៧០ ដែលនៅពេលនោះព្រឹត្ដិការណ៍ដ៏ធំមួយ ដែលកម្ពុជាបានឈ្នះដែលរៀបចំឡើង នៅទីក្រុងបាងកក ប្រទេសថៃ ។
ក្នុងនោះគិតតាំងពីការប្រកួតកីឡា អាស៊ីលើកទី១នៅទីក្រុងបាងកក ប្រទេស ថៃនាឆ្នាំ១៩៧០ កម្ពុជារកបានមេដាយ ចំនួន៣ ១-កីឡាប្រដាល់សកល ខៀវ សឿន មេដាយប្រាក់១គ្រឿង, កីឡាករ ឡុង សាវឿន មេដាយប្រាក់១គ្រឿង, ២- កីឡាហែល ផាត់ សំអុន មេដាយសំរឹទ្ធិ ១គ្រឿង និង៣-កីឡាបាល់ទះស្ដ្រីមេដាយ សំរឹទ្ធិ១គ្រឿង ។
ព្រឹត្ដិការណ៍ឈ្នះមេដាយមាសដោយ កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឱ្យអ្នក គាំទ្រកម្ពុជាក្នុងនិងក្រៅប្រទេសមានការ រំជើបរំជួល ត្រេកអរ លាយលំនឹងដំណក់ ទឹកភ្នែកផងដែរ និងគាំទ្រចំពោះជ័យជម្នះ ជាកិត្ដិយសរបស់កម្ពុជា ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យសប្បុរស ជន ក្រុមហ៊ុន អ្នកវិនិយោគ ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលបន្ដគាំទ្រ និងជួយ ទំនុកបម្រុងកីឡាការិនីដ៏ឆ្នើមរូបនេះ ដើម្បីជាអត្ថប្រយោជន៍ឈានទៅទទួល យកមេដាយមាសជូនកម្ពុជាជាបន្ដបន្ទាប់ ៕