ភ្នំពេញ៖ លោកបណ្ឌិតរដ្ឋ ជាម យៀម ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋ សភា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បានចុះសិក្សាស្វែងយល់ពីការងារប្រមូលចំណូល របស់កំពង់ផែ ស្វយ័តភ្នំពេញ នៅកំពង់ផែស្វ័យតភ្នំពេញ។
លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងលោក ហ៊ី បាវី ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានជម្រាបជូនពីការអភិវឌ្ឍរីកចម្រើន របស់កំពង់ផែស្វ័យតភ្នំពេញ ក្នុងការរក ចំណូលចូលថវិកាជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីនាំចេញនាំចេញនៅ ទំនិញឧស្សាហកម្មកាត់ដែសំលៀកបំពាក់ ស្បែកជើង និងកសិ-ឧស្សាហកម្ម ការនាំចូលប្រេង និងបរិកា្ខសំណង់៕



