Monday, October 27, 2014

ជន​បាញ់​ប្រហារ​នៅ​រដ្ឋសភា​កាណាដា​រៀបចំ​ជា​ខ្សែ​វីដេអូ​ផ្ទាល់ខ្លួន​មួយ

M27-10-14-bb-full
បុរស​ដែល​សម្លាប់​ទាហាន​កាណាដា​ម្នាក់​ហើយ​បើក​ការវាយប្រហារ​ទៅលើ​អគារ​រដ្ឋសភា​នៃ​ប្រទេស​កាណាដា​កាលពី​សប្តាហ៍​មុន​នោះ​បាន​រៀបចំ​ជា​ខ្សែ​វីដេអូ​មួយ​ដោយ​ខ្លួនឯង​មុន​ពេល​ប្រព្រឹត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​លុះ​ទៅ​ដោយ​មនោគមវិជ្ជា​និង​ការដែល​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ដោយសារ​ន​យោ​យ​បាយ។ ប៉ូលិស​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃអាទិត្យ។
ប៉ូលិស​នៃ​អង្គភាព RCMP (The Royal Canadian Mounted Police) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​កំពុងតែ​ដឹកនាំ​ការធ្វើ​វិភាគ​ទៅលើ​ខ្សែ​វីដេអូ​ដែល​ត្រូវបាន​ផលិត​ដោយ​បុរស​ឈ្មោះ Michael Zehaf-Bideau ហើយ​ប្រហែលជា​មិន​យកមក​ធ្វើការ​ផ្សព្វផ្សាយ​នៅពេលនេះ​នៅឡើយ​ទេ។
Zechaf-Bideau បាន​សំរុកចូល​ទៅក្នុង​អគារ​រដ្ឋសភា​ដោយមាន​ទាំង​កាំភ្លើងយន្ត​សម្រាប់​បើក ការវាយលុក​មួយ​ដើម​ផង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​និង​សម្រាប់​នាយទាហានរង​ថ្នាក់​ពលបាលទោ Nathan Cirillo នៅក្បែរ​នៅក្បែរ​វិមាន​គោរព​វិញ្ញាណក្ខន្ធ​វរជន​ពលី​ក្នុង​សង្គ្រាម​។ ប៉ូលិស​បាន​និយាយ​យ៉ាងនេះ​។ ដោយឡែក Zehaf-Bideau ក៏​រង​ការបាញ់​ឲ្យ​ស្លាប់​នៅក្នុង​អគារ​សភា​ន​នោះដែរ។
កងកម្លាំង​ប៉ូលិស​សហព័ន្ធ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ប៉ូលិស​ជឿជាក់ថា​កាំបិត​មួយ​ដែល Zehaf Bideau កាន់​ជាប់​ក្នុង​ដៃ​នោះ​ត្រូវ​បាន​យក​មកពី​ផ្ទុះ​ម្តាយមីង​របស់ខ្លួន ប៉ុន្តែ​ប៉ូលិស​នៅតែ​ស្វែងរក​ប្រភពដើម​នៃ​កាំភ្លើង​ដែល​បុរស​នោះ​ប្រើប្រាស់​ថែមទៀត​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ក៏បាន​លើកឡើង​ដែរ កាំភ្លើង​ដែល​ជន​នោះ​យកមកប្រើ​ប្រាស់​ជា​ប្រភេទ​អាវុធ​ចាស់​ហើយ​មិនដែល​មានប្រើ​ប្រាស់​នៅក្នុង​កងទ័ព​កាណាដា​ទេ​។​ប៉ូលិស​សង្ស័យថា ជន​នោះបាន​លួច​លាក់ទុក​កាំភ្លើង​នៅឯ​ផ្ទះ​របស់ខ្លួន​ហើយ​ការ​ស៊ើបអង្កេត​កំពុងតែ​ប្រព្រឹត្តទៅ ជា​បន្តទៀត​។​
*គោលដៅ​គឺ​ឆ្ពោះ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​មិនមែនស៊ីរី​ទេ
ម្តាយ​របស់ Zehaf Bideau បាន​បដិសេធ​នៅក្នុង​លិខិត​មួយច្បាប់​ដែល​ផ្ញើ​ទៅ​ទីស្នាក់ការ​ព័ត៌មាន​កាណាដាPostmedia នោះ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ប៉ូលិស RCMP បាន​ឲ្យ​ដឹងថា គាត់​(​ម្តាយ​របស់ Zehaf Bideau) បាន​ប្រាប់​ប៉ូលិស​ថា​កូនរ​បុស​របស់ខ្លួន​មាន​ចេតនា​ធ្វើដំណើរ​ទៅកាន់​ប្រទេសស៊ីរី​ដែល​នៅ​ទីនោះ​ជា​កន្លែង​បណ្តុះបណ្តាល​សកម្មភាព​ស​កម្ម​ជន​ប្រយុទ្ធ​។​ប៉ុន្តែ​បើតាម​លិខិត​នោះ​និយាយថា កូនប្រុស​របស់គាត់​ដែល​មកពី​ក្រុង Van Couver នៅ​ក្រុង Ottawa គឺ​ស្វែងរក​លិខិតឆ្លងដែន​មួយច្បាប់​ព្រោះតែ​ចង់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​សិក្សា​តាម​គម្ពីរ​កូរ៉ាន់។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Susan Bideau​។​
ប្រទេស​កាណាដា​កំពុង​រៀបចំ​រួចហើយ​ដែរ​នូវ​ពិធី​បញ្ចុះសព​ដល់​ទៅ​ពីរ​សម្រាប់​ជនរងគ្រោះ​នៅ​ក្រុង Ottawa ឈ្មោះCirillo ដែល​សព​នៅ​រក្សាទុក​ឯ​ក្នុង​ក្រុង Hamilton Ontario ត្រូវ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​នេះហើយ​សព​នាយប៉ូលិស Patrice Vincent អាយុ​៥៣​ឆ្នាំ​ត្រូវ​ប្រារព្ធ​ពិធី​បញ្ចុះ​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា នៅ​ក្រុង Quebec