នៅក្នុងលិខិតមួយ ដែលភ្ជាប់ជាមួយនឹង រូបថត ដែលថតសម្ញែង ទ្រព្យសម្បត្ដិ ជាច្រើនសន្លឹក លោក Romanov បានសរសេរថា «ជូនចំពោះនារី ដែលមិនទាន់រៀបការ ណាម្នាក់ ដែលចង់ចំណាយពេល អស់មួយជីវិត មករស់នៅ ក្បែរខ្លួនខ្ញុំ នៅក្នុងផ្ទះ ដ៏ស្រស់ស្អាត របស់ខ្ញុំ។»
ជាមួយគ្នានេះដែរ បើមើលតាមរូបថត ដែលលោក Romanov បានថតសម្ញែងនោះ អាចបញ្ជាក់បានថា លោកពិតជា អ្នកមានទ្រព្យសម្បត្តិ ដ៏ច្រើនស្តុកស្តមពិតមែន ព្រោះទាំងបន្ទប់ទទួលភ្ញៀវ បន្ទប់ដេក ផ្ទះបាយ និងបន្ទប់ទឹក សុទ្ធតែរៀបចំ បានយ៉ាងល្អ ជាមួយនឹង គ្រឿងសង្ហារឹម ដ៏ល្អប្រណិត យ៉ាងស្រស់ស្អាតតែម្តង៕















