Thursday, October 23, 2014

ស្ថាបនិក Facebook បង្ហាញវត្តមាន និងសន្ទនាជាមួយ ក្រុមនិស្សិត នៅប៉េកាំង ដោយប្រើប្រាស់ ភាសាចិន

ប៉េកាំង៖ លោក Mark Zuckerberg ដែលគេស្គាល់ថា ជាស្ថាបនិកវ័យក្មេង បង្កើតបណ្តាញទំនាក់ទំនង សង្គមយក្ស (Facebook) បានបង្ហាញវត្តមាន និងជួបសន្ទនា ជាមួយក្រុមសិស្សនិស្សិត ដោយលើកជាសំនួរ ឆ្លងឆ្លើយ រយៈពេល ៣០នាទី នៅឯសាកលវិទ្យាល័យ Tsinghua នាទីក្រុងប៉េកាំង ប្រទេសចិន ។
ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ថា ស្ថាបនិក និងជានាយក ប្រតិបត្តិ បណ្តាញទំនាក់ទំនង សង្គមយក្ស មានវត្តមាននៅក្រុងប៉េកាំង ហើយលោកបានជួបជាមួយ ក្រុមនិស្សិត នៅសាកលវិទ្យាល័យ Tsinghua ដោយបានលើកឡើងអំពី បច្ចេកវិទ្យាអ៊ីនធើណេត ។
បើផ្អែកតាមការ បង្ហោះខ្លឹមសារមួយនៅលើគេហទំព័រស្ថានិក រូបនេះបានឲ្យដឹងថា កិច្ចពិភាក្សាសំខាន់ក្នុង អំឡុង ពេល ដែលរូបលោកនៅក្រុងប៉េកាំង គឺនឹងលើកយកប្រធានបទមួយ "ស្តីអំពីបណ្តាញពិភពលោក " ក្នុងនោះ Internet.org និងការប្រើប្រាស់ បណ្តាញហ្វេសប៊ុក" ។
ក្នុងអំឡុងពេលជួប សន្ទនានោះដែរ លោក Zuckerberg បាននិយាយថា មូលហេតុមួយដែលរូបលោក ចង់រៀន អំពីភាសាចិនកុកងឺ គឺ ដើម្បីទំនាក់ទំនង ជាមួយសមាជិកនានាដែល ជាភរិយារបស់គ្រួសារលោក ដែលពួកគេ និយាយភាសា ម៉ង់ដារីនតែមួយគត់ ។
នេះជាការបង្ហាញខ្លួន ជាសាធារណៈ ដែលចង់បង្ហាញអំពីសមត្ថភាព របស់លោក ក្នុងរយៈពេល៤ឆ្នាំ អាច ប្រើប្រាស់ ភាសាចិនបាន ។
លោក Zuckerberg បាននិយាយថា លោកចង់ដឹងអំពីវប្បធម៌ របស់ចិន និងចង់រៀនអំពីភាសានេះ ព្រោះលោកមាន ចំណាប់អារម្មណ៍ ចំពោះភាសានេះណាស់ ។ ក្នុងឆ្នាំ២០១០ ការប្រើប្រាស់ភាសារបស់លោក វាស្ថិតក្នុងភាព មួយលំបាកណាស់ ដើម្បីរៀនឲ្យចេះភាសាចិន កុកងឺនេះ ។
សូមបញ្ជាក់ថា បើយោងតាមឯកសារដែល បង្ហាញឡើងដោយគេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា ភាសាម៉ង់ដារីន ជាភាសាមួយដែល ពលរដ្ឋចិនប្រើប្រាស់ សម្រាប់ផ្លូវការ ហើយគិតត្រឹមឆ្នាំ២០១០ មានអ្នកចេះប្រើភាសានេះ ប្រមាណ៩៦០លាននាក់ នៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចទី២លើលោកមួយនេះ ។
តាមការបញ្ជាក់បន្ថែមទៀត ពីប្រវត្តិរបស់ភាសាកុកងឺនេះដែរ គេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា អក្សរសាស្ត្រចិន ផ្គុំឡើងជាច្រើនតួ ហើយភាសានេះប្រើប្រាស់ ជាផ្លូវការសម្រាប់កិច្ចការទំនាក់ទំនង នៃប្រជាជាតិចិន ៕
Photo by DAP-News