ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា បានស្នើសុំឱ្យលោក David Putnam បេសកជន ពិសេស នាយករដ្ឋមន្ត្រីអង់គ្លេស ជួយធ្វើយ៉ាងណា ជំរុញឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានការកើនឡើង។ ក្នុងន័យនេះ សម្តេចបានស្នើឱ្យ លោកបេសកជន ពិសេសនាយករដ្ឋមន្ត្រី អង់គ្លេស ពិនិត្យ មើលនូវអ្វីខ្លះដែលអាច ផលិតបាននៅក្នុងប្រទេសកម្ពុជា ដើម្បីកែច្នៃជាផលិត សម្រេចសម្រាប់ នាំចេញ ទៅកាន់ប្រទេសក្រៅ។ នេះបើយោងតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បញ្ជាក់ប្រាប់ អ្នកកាសែតនៅក្រោយជំនួប ដែលត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព នារសៀលថ្ងៃទី ១៣ តុលា ។
លោក អ៊ាង សុផល្លែត បានស្រង់សំដីលោក David Putnam ដែលបាន ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោកមានការលើកទឹកចិត្ត និងចំណា ប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកា រអភិវឌ្ឍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើ វិស័យសិក្សា ធិការក៏មានការរី កចំរើន ហើយលោក ថ្លែងអំណរគុណ ដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្មដែលបានដឹកនាំ ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្តី ពីម៉ាកពាណិជ្ជកម្ម។
លោក David Putnam បញ្ជាក់ថា ម៉ាកគឺជារូបភាព ដ៏មាន សារៈសំខាន់សម្រាប់កម្ពុជា និងអាចជួយនាំ មកនូវ តម្លៃបន្ថែម ហើយក៏ មាន ទំនាក់ទំនងដោយផ្ទាល់លើវិស័យទេ សចរណ៍ រួមទាំងវិស័យផ្សេងៗទៀត។ លោកថា ម៉ាកនេះគឺ បានឆ្លុះបញ្ចាំងពីស្មា រតីនៃការកែច្នៃ និងជំរុញនូវ កំណើន អត្តសញ្ញាណរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនលោក David Putnam អំពី កំណែទម្រង់របស់កម្ពុជា ជាពិសេសវិស័យអប់រំ ដោយបានមានប្រសាសន៍ថា ការកែទម្រង់ វិស័យអប់រំនេះ ម្ខាងគឺសម្រាប់ជំរុញការអភិវឌ្ឍជាតិ និងម្ខាងទៀត សម្រាប់ ត្រៀមខ្លួនប្រកួត ប្រជែងក្នុងក្របខណ្ឌតំបន់។ សម្តេចបានជំរាបជូនផងដែរ អំពីអាទិភាពរបស់កម្ពុជា កាលពី ឆ្នាំ១៩៨៧ ដែលរាជរដ្ឋាភិបាលបានដា ក់ចុះនូវ អាទិភាព៤យ៉ាងគឺទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥឡូវនេះ អាទិភាពទាំង៤ ត្រូវបាន កែប្រែមកជា មនុស្ស ទឹក ផ្លូវ ភ្លើងវិញ ។
ពាក់ព័ន្ធទៅនឹងបញ្ហាម៉ាក សម្តេច មានប្រសាសន៍ថា ម៉ាកគឺជារឿងល្អសម្រាប់កម្ពុជា បើសិនណាកម្ពុជា អាចធ្វើទៅបាននោះ សព្វថ្ងៃនេះកម្ពុជាមានម្រេចមេ មត់ កម្ពុជាមានអង្គវត្ត ហើយ បញ្ហាម៉ាកនេះទៀតសោធ សម្តេច ក៏បានស្នើដល់លោក David Putnam សូម ឱ្យ ចក្រភពអង់គ្លេស ទទួលយកម៉ាករបស់ កម្ពុជា នៅលើទីផ្សាររបស់ ចក្រភពអង់គ្លេស ព្រោះ ថាកាលណាចក្រភពអង់គ្លេសទទួលស្គា ល់ម៉ាក កម្ពុជាហើយ ប្រទេសដទៃ ទៀត ក៏អាចទទួល ស្គាល់ផងដែរ។ ដោយឡែកអង្ករកម្ពុជាក៏បានជាប់ លេខ១ ក្នុ្ងងរយៈពេល២ឆ្នាំជាប់ៗគ្នា៕


