ភ្នំពេញ៖ ចាប់ពីដើមខែតុលា ២០១៤ នេះតទៅ មិនថាអតិថិជន កំពុងប្រើប្រាស់ ឬ អតិថិជនមាន បំណងប្រើ សេវា អ៊ីនធឺណិតពី Digi នោះទេ នឹងអាចទទួល បានការជូន ដ៏ពិសេសពីការ ប្រើប្រាស់ សេវាកម្មអ៊ីនធើណិតឌីជី ក្នុង រយៈពេល ១ឆ្នំាំពេញ ជាមួយល្បឿន រហូតដល់ 3.5mbps បូករួមនឹង ការទទួលបាន កុំព្យូទ័រយួរដៃ តាមរយៈការទិញ និងបង់រំលួសទៅកាន់ AEON ក្នុងអត្រាការប្រាក់ទាប មិនធ្លាប់មានពីមុន។
អតិថិជន ដោយគ្រាន់តែបង់ប្រាក់ចាប់ពី ៥៨ដុល្លារ ក្នុងមួយខែតែប៉ុណ្ណោះនឹងទទួលបានម៉ូឌែលកុំព្យូទ័រ ដែលខ្លួនចង់ បានក្នុង តម្លៃផ្តល់ជូនដល់ទាបបំផុត និងមានធានាលើគ្រឿងបន្លាស់ រហូតដល់២ឆ្នាំ ដោយមានការចូលរួម សហការពី អ្នកផ្គត់ផ្គង់ លើផលិតផល ជាដៃគូរបស់ Digi ដែលមានឈ្មោះល្បី នៅប្រទេសកម្ពុជាគឺហាង ឆាយហ៊ុក កុំព្យូទ័រ។
បើយោងទៅតាមប្រសាសន៍ របស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Digi Internet លោក នាក់ ឡុងឃាង បានបញ្ជាក់ ថា “ការផ្ដល់ជូនដ៏ពិសេសនេះ Digi មិនមានបំណងរកប្រាក់ចំណេញ ពីការលក់ ផលិតផលនេះទេ ផ្ទុយទៅវិញ គោល ដៅរបស់យើងគឺ ជួយសម្រួលដល់អតិថិជនឲ្យ មាន លទ្ធភាព ទទួលបាន កុំព្យូទ័រមួយគ្រឿង បូករួមនិង សេវា អ៊ីនធឺណិតល្បឿនលឿន ប្រើប្រាស់តាម គេហដ្ឋាន អោយបានគ្រប់ៗគ្នាក្នុងតំលៃដ៏សមរម្យមួយ។
ពួកយើងគិតថានេះជា ចំណែកមួយ ដើម្បីចូលរួមលើកស្ទួយវិស័យបច្ចេកវិទ្យា តាមគ្រួសារអោយកាន់តែប្រសើរឡើង ក្នុងប្រទេសកម្ពុជា” ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ Digi តាមរយៈទួរសព្ទលេខ 089/098 888 992 | 098 800 913 | 098 800 617 ឬក៏ ចូលទៅកាន់គេហទំព័រ www.digi.com.kh/bundle | faceboo.com/digiclub។

