ភ្នំពេញ ៖ ក្រោយចុះពីលើ យន្តហោះ រួចមក ម្ចាស់មេដាយមាស តៃក្វាន់ដូ សម្រាប់ ប្រទេសកម្ពុជា វរៈនារី ស៊ន សៀវម៊ី និងអមដោយគណៈប្រតិភូរបស់ខ្លួន ត្រូវបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យចូលរួម សម្តែងការគួរសម និងសំណេះ សំណាល នាវេលាម៉ោង ប្រមាណ ១១៖២០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ដល់កីឡាការិនី ដំបូងគេសម្រាប់ ប្រទេសកម្ពុជា ក្នុងអំឡុង ជាង៤០ឆ្នាំ នៃការចូលរួមប្រកួត កីឡាអាស៊ីហ្គេម នៅប្រទេសកូរ៉េខាងត្បូង ហើយទទួលបាន មេដាយមាស សម្រាប់កីឡា តៃក្វាន់ដូរនោះ កញ្ញា ស៊ន សៀវម៊ី ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកាផ្ទាល់ពីហៅប៉ៅ ចំនួន១ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ ទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ។
ដោយឡែក ការសម្រេច ឲ្យកញ្ញា សៀវម៊ី ជាប់សញ្ញាប័ត្របាក់ឌុប ដោយមិនចាំបាច់ប្រឡងជាលើកទី២នោះ នឹងត្រូវ ពេលដែលចូលជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តី នាយប់ថ្ងៃនេះ៕

















