Tuesday, October 7, 2014

សហគមន៍ ខ្មែរកម្ពុជាក្រោម បញ្ចប់ការយកញត្តិ ទៅដាក់ នៅរដ្ឋសភា

ភ្នំពេញ៖ សហគមន៍ខ្មែរ កម្ពុជាក្រោមដែលដឹកនាំដោយ លោក ថាច់សេដ្ឋា បានយកញត្តិទៅដាក់ នៅរដ្ឋសភាជាតិកម្ពុជា និងឧត្តមស្នងការ អង្គការសហប្រជាជាតិរួចរាល់ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤នេះ ដើម្បីឲ្យស្រាយបំភ្លឺ រឿង ប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា បានឲ្យដឹងថា ការជួបប្រជុំគ្នារបស់លោក ធ្វើឡើងតែនៅលើទីលាន ប្រជាធិបតេយ្យមួយ ដោយមិនបានទៅ ជួបប្រជុំគ្នា នៅមុខស្ថានទូតវៀតណាមឡើយ។
លោកថា ក្នុងញត្តិដាក់ទៅប្រធានរដ្ឋ សម្តេច ហេង សំរិន ដើម្បីឲ្យប្រធានរដ្ឋសភា កោះហៅលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មកសួរនាំ ថា ដោះស្រាយដល់ណា ចំពោះការបំភ្លៃប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោម ពីសំណាក់អ្នកនាំពាក្យស្ថានទូតវៀតណាម៕
Photo by DAP-News