១០. ពន្ធនាគារនៅកោះ Rikers ទីក្រុង New York អាមេរិក
Rikers ជាកោះមួយដែលមានពន្ធនាគារ១០ ដែលជាសរុបរួម ជាធម្យមទទួលអ្នកទោស១២០០០ ក្នុង១ថ្ងៃ។ ពន្ធនាគារទាំងនោះមានរឿងអាស្រូវរឿងបាញ់ប្រហារ ចាប់រំលោភ សម្លាប់ ដោយអ្នកយាមគុក និងអ្នកទោស។ ទីនេះមានកន្លែងកម្សាន្ត “fight club” ដែលឆ្មាំគុកបង្កើតឡើង ដើម្បីឱ្យអ្នកទោសវ៉ៃគ្នា។

៩. ពន្ធនាគារ La Sante ទីក្រុងប៉ារីស បារាំង
បើកនៅឆ្នាំ១៨៦៧ ពន្ធនាគារ La Sante មានចម្ងាយបីបួនគីឡូពីទន្លេ Seine។ ក្នុងសម័យសង្គ្រាមលោកលើកទី២ វាជាកន្លែងបង្ខាំងអ្នកទោស និងធ្វើទារុណកម្ម។ តាមប្រវត្តិសាស្ត្រ មានអ្នកទោសតែបីនាក់ប៉ុណ្ណោះ ដែលអាចរត់គេចរួចខ្លួន។

៨. ពន្ធនាគារ Petak រុស្ស៊ី
Petak គុកនៅលើបឹងស ( White Lake បឹងធំ១ក្នុងចំណោម១០នៅអឺរ៉ុប) ជាកន្លែងឃុំខ្លួនអ្នកទោសសាហាវៗ ដ៏ដាច់ស្រយាលរបស់រុស្ស៊ី។ អ្នកទោសទាំងអស់ ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា ហើយក្នុង១ថ្ងៃអ្នកទោសម្នាក់ៗ ត្រូវគេឃុំយ៉ាងហោចណាស់២០ម៉ោង ឬច្រើនជាង២០ម៉ោង។ អ្នកទោសត្រូវគេអនុញ្ញាតឱ្យជួបសួរសុខទុក្ខតែពីរថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ សីតុណ្ហភាពនៅរដូវរងាជាមធ្យម១០អង្សា ប៉ុន្តែពេលត្រជាក់ខ្លាំងអាចធ្លាក់-៤០អង្សាក៏មាន។ ទម្រាំរួចទោស អ្នកខ្លះបានបាត់បង់ការចងចាំ។

៧. ពន្ធនាគារ Bang Kwang ថៃ
ស្ថិតនៅចម្ងាយបីឬបួនគីឡូម៉ែត្រពីបាងកក Bang Kwang ជាពន្ធនាគារតឹងតែងបំផុតនៅប្រទេសថៃ។ អ្នកទោសភាគច្រើន ជាជនបរទេស។ អ្នកទោសទាំងអស់ ត្រូវធ្វើការលុបលាងទោសក្នុងពន្ធនាគារនេះយ៉ាងតិច២៥ឆ្នាំ។ មួយថ្ងៃ អ្នកទោសបានបាយជាមួយបន្លែមួយកូនចានតូច ហើយបើអ្នកណាត្រូវការអ្វីបន្ថែម អាចរកទិញបានក្នុងអាហារដ្ឋាននៅទីនេះ។ ពន្ធនាគារនេះខ្វះទឹកប្រើប្រាស់ ហើយអ្នកទោសភាគច្រើន កើតជំងឺខ្វះអាហារ និងជំងឺឆ្លង។

៦. ពន្ធនាគារ La Sabaneta វេណេហ្ស៊ុយអេឡា
អ្នកទោសវេណេហ្ស៊ុយអេឡា ត្រូវគេឃុំខ្លួនក្នុងពន្ធនាគារ La Sabaneta។ ពន្ធនាគារនេះមានមនុស្សច្រើន មានបញ្ហាខ្វះហិរញ្ញវត្ថុ និងខ្វះបុគ្គលិកបម្រើការ។ មានពួកអ្នកលេងច្រើន ហើយករណីរំលោភ និងអំពើឃាតកម្មជារឿងពេញនិយមនៅទីនេះ។ ក្នុងឆ្នាំ២០១២ អ្នកទោស៥៩១នាក់ត្រូវបានសម្លាប់ និង១៦នាក់ត្រូវសម្លាប់ក្នុងឆ្នាំ២០១៣។ អ្នកយាមគុកបានរឹបអូសកាំភ្លើងវែងខ្លី និងគ្រឿងញៀនជាច្រើននៅផ្លូវក្រោមដីពីពួកអ្នកទោស។

៥. ពន្ធនាគារ Diyarbakir ទួរគី
ពន្ធនាគារដ៏តឹងតែង និងមានអ្នកទោសច្រើន Diyarbakir ត្រូវគេបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដើម្បីឃុំខ្លួនឧក្រិដ្ឋជន និងអ្នកទោសនយោបាយ។ តាមប្រវត្តិសាស្ត្រ វាជាពន្ធនាគារដែលមានខ្មោចលងសាហាវបំផុត។ ចាប់តាំងពីបើកមក អ្នកទោសរាប់រយនាក់ ត្រូវបានដាក់ទណ្ឌកម្មដល់ស្លាប់ និងច្រើននាក់ទៀតបានដុតខ្លួនឯង ដើម្បីឱ្យគេចផុតពីអំពើព្រៃផ្សៃ។ សព្វថ្ងៃមានក្មេងប្រុសស្រីវ័យ១៣ ដល់ ១៧ឆ្នាំ ចំនួន៣៥០នាក់កំពុងបម្រើការងារនៅក្នុងគុកនេះ។

៤. ពន្ធនាគារ Gldani រដ្ឋ Georgia អាមេរិក
ពន្ធនាគារមួយនេះ ត្រូវបានគេស៊ើបអង្កេត ក្រោយវីដេអូចាប់រំលោភ វាយដំ និងធ្វើទារុណកម្មអ្នកទោស លេចលើបណ្ដាញអ៊ីនធឺណិត។ វីដេអូបង្ហាញថា ឆ្មាំគុកបានវាយអ្នកទោសដោយដំបងប៉ូលិស និងដងអំបោស។ ក្រោយបែកធ្លាយពេញពិភពលោក លក្ខខណ្ឌក្នុងគុកនេះ មានសភាពល្អបន្តិច ហើយរដ្ឋាភិបាលបានចាប់ខ្លួន កាត់ទោស ឆ្មាំគុកលើអំពើព្រៃផ្សៃរបស់ពួកគេ។

៣. ពន្ធនាគារ Contonou Civil ប្រទេសបេណាំង (Benin)
បេណាំង ជាប្រទេសតូចមួយនៅអាហ្វ្រិកខាងលិច ជិតប្រទេសតូហ្គោ និងនីហ្សេរីយ៉ា។ គុកនេះក៏មានអ្នកទោសច្រើនលើសលុប។ អ្នកទោសខ្លះដេកដូរវេនគ្នា ហើយខ្លះទៀតបានស្លាប់ដោយសារថប់ដង្ហើមពេលដេក និងជំងឺឆ្លង។ ច្រើនជាង៩០% កំពុងរង់ចាំការកាត់ទោស។

២. ពន្ធនាគារ Tadmor ស៊ីរី
ឈាមយ៉ាងច្រើនបានដក់ជាប់ឥដ្ឋក្នុងពន្ធនាគារនេះ។ មិនថាអ្នកទោសធម្មតា ឧក្រិដ្ឋជន ឬអ្នកទោសនយោបាយទេ គឺទទួលបានទណ្ឌកម្មស្មើគ្នា។ ឆ្មាំគុកជាអ្នកមានអំណាច។ នៅទីនេះ គ្មានសៀវភៅ ទូរទស្សន៍ វិទ្យុទេ ហើយការធ្វើទារុណកម្មជាការកម្សាន្តល្អបំផុត។

១. ពន្ធនាគារ Gitarama Central រ្វ៉ាន់ដា (Rwanda)
Gitarama Central ជាពន្ធនាគាររន្ធត់របស់ប្រទេសរ្វ៉ាន់ដា នៅកណ្ដាលទ្វីបអាហ្វ្រិក។ គុកនេះគ្មានបន្ទប់ទេ ហើយមានអ្នកទោសច្រើនលើសលប់ តែគ្មានថវិកាផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។ ចំណែកការស្លាប់របស់អ្នកទោស មិនមែនដោយសារការធ្វើទារុណកម្ម ការអត់ឃ្លាន ឬជំងឺទេ គឺស្លាប់ដោយការសម្លាប់ និងស៊ីសាច់គ្នាឯង៕
