Wednesday, September 10, 2014

ចាប់ខ្លួនមន្ត្រី អាវុធហត្ថ ពីបទក្លែងត្រា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល

ភ្នំពេញៈ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  ដឹកនាំដោយព្រះរាជអាជ្ញារង មាស ចាន់ពិសិដ្ឋ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ បានចុះឡោមព័ទ្ធ និងធ្វើការចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ពីបទក្លែងត្រា និងហត្ថលេខា របស់មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ។ ប្រត្តិបតិការឡោមព័ទ្ធ និងធ្វើការឃាត់ខ្លួនខាងលើនេះ  បានធ្វើឡើងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្ត្រីនគរបាលដែលចូលរួមក្នុងប្រតិ្តបតិការនេះ បានឲ្យដឹងថា  ជនសង្ស័យ មានឈ្មោះ ស៊ុំ ឧត្តម គឺជាកូនប្រុស របស់ លោក ស៊ុំ សីណាត មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ។ សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើការ ឃាត់ខ្លួន យុវជនរូបនេះ កម្លាំងសមត្ថកិច្ចបានរកឃើញឯកសារ  និងត្រាជាច្រើន របស់ក្រសួងអប់រំ ត្រាការិយាល័យ លិខិតឆ្លងដែន ក៏ដូចជាត្រា របស់ក្រសួងជាច្រើនផ្សេងទៀត៕