ភ្នំពេញ៖ ក្រុមយុវវ័យប្រុស-ស្រី ៩នាក់ ត្រូវបានឃាត់ខ្លួន ពេលពួកគេកំពុងសម្ងំលាក់ខ្លួនពួនអាត្មាសេពគ្រឿង ញៀន នៅក្នុងផ្ទះសំណាក់ «បឹងទំពន់មានជ័យ» ស្ថិតតាមបណ្តោយផ្លូវ ៤១BT ក្រុមទី៥ ភូមិសន្សំកុសលពីរ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នាវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤នេះ។
ប្រតិបត្តិការចុះឃាត់ខ្លួនក្រុមយុវវ័យញៀនថ្នាំ របស់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមននារសៀលថ្ងៃនេះ ដឹក នាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីឃាត់ខ្លួនជនញៀនថ្នាំទាំង ៩នាក់ កម្លាំងសមត្ថកិច្ច បានរកឃើញគ្រឿងញៀន រួមនិងឧបករណ៍សេពមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនក្រុមយុវវ័យ ដែលគេតែងនាំគ្នាចាត់ទុកថា ជាសសរទ្រូងសង្គមជាតិ បែរជាត្រូវបំផ្លាញត្រូវគ្រឿង ញៀននេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ទីបញ្ជាការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំ និងរៀបចំកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ។
សូមបញ្ជាក់ផងដែរថា ការឃាត់ខ្លួនក្រុមអ្នកញៀនថ្នាំប្រុស-ស្រីទាំង ៩នាក់នេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងកង រាជអាវុធហត្ថខណ្ឌចំការមន បានប្រមាញ់ចាប់បានយុវជន ២នាក់ ពេលពួកគេកំពង់យកគ្រឿងញៀនចែកចាយ តាមគោលដៅរបស់ពួកគេ តាមផ្លូវលេខ២៧១ ភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយសមត្ថកិច្ច រកឃើញថ្នាំញៀន ១៨កញ្ចប់នៅក្នុងម៉ូតូកូនទារបស់ពួកគេ៕







