Sunday, September 7, 2014

លោក​ David Beckham​ក្លាយ​ជា​អ្នក​រត់​តាក់ស៊ី

M23
អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក David Beckham​បាន​អះអាង​ថា លោក​បាន​ចូល​វិវត្តន៍​ពី​កីឡាបាល់ទាត់ គឺ​ដើម្បី​ក្លាយ​ជា​អ្នករត់​តាក់ស៊ី​សម្រាប់​កូនៗ​របស់​លោក តែ​លោក​បាន​សារភាព​ដែរ​ថា លោក​មិន​ដឹង​ជា​មាន​មោទនភាព​បែប​ណា​ទេ ប្រសិនបើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផ្តល់ឱកាស​ឲ្យ​លោក​បាន​លេង​ជាមួយ​ពួកគេ​ជាថ្មី​ម្តង​ទៀត​នោះ។
លោក​បានប្រកាស​ឲ្យ​ដឹងថា លោក​នឹកនា​ដល់​ការលេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជាង​អ្វីៗ​ទាំងអស់។
នៅពេលដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លេង​នៅមុខ​ក្រុមគាំទ្រ​ជាង​៤​ម៉ឺន​នាក់​របស់ខ្លួន​អំឡុង​ការប្រកួត​លក្ខណៈ​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ណ័​រ​វ៉េ នៅក្នុង​ទឹកដី Wembley វា​ហាក់​មាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំងណាស់​ពេលឮ​សម្តី​រៀបរាប់​របស់​លោក Beckham
វា​មាន​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល លោក Beckham​បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្រោយ​លេង​បាន​១១៥​លើក​ឲ្យ​ក្រុម​មួយ​នេះ និង​ជា​លើក​ចុងក្រោយ​នៅ​ការ​ទាត់​ជម្រុះ World Cup​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បេឡា​រូស នៅក្នុង​ទឹកដី Wembley​។ សម្រាប់​បុរស​ម្នាក់ ដែល​បាន​ក្លាយជា​និមិត្តរូប​នៅក្នុង​កីឡាបាល់ទាត់​នៅ​ទូទាំង​ពិភពលោក ការ​ពាក់អាវ​ស នៅតែ​មានន័យ​យ៉ាង​ជ្រាលជ្រៅ​ដដែល​សម្រាប់​រូបលោក។
លោក​បាន​និយាយថា ​​បើ​ទោះ​ជា​ពេលនេះ លោក​គ្រាន់តែ​ជា​អ្នកបើក​តាក់ស៊ី​ដឹក​កូនៗ​របស់​លោក​ពិតមែន​ក្តី តែ​លោក​នៅតែមាន​មហិច្ឆតា​មួយ​។ លោក​ចូលចិត្ត​ការ​ជួប​ជុំគ្នា ការប្រកួត និង​ចាំ​អត់​ភ្លេច​ពី​ពេលវេលា​ដែល​លោក​ធ្វើជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​៥៩​លើក​។ លោក​បាន​បន្តទៀតថា លោក​នឹក​ក្លឹប​បិសាច​ក្រហម Man Utd​និង​ក្លឹប Real Madrid​ព្រមទាំង​ក្រុម​ទាំងអស់​ដែល​លោក​ធ្លាប់​លេង​ជាមួយ៕

M06-09-14-x-full