ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានថ្លែងថា អង្គ ភាពរបស់ លោកគ្រោងនឹងដាក់មន្រ្តី តាមបណ្តាក្រុមហ៊ុនឯកជន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុង ការទប់ស្កាត់ និងកម្ចាត់ អំពើពុករលួយ ។
ការថ្លែងបង្ហាញពីគម្រោង នៃយន្តការថ្មីក្នុងការទប់ស្កាត់អំពើពុករលួយ នៅក្នុងវិស័យឯកជននេះ របស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានធ្វើឡើង នៅក្រោយរូបលោកបញ្ចប់កិច្ចសំណេះសំណាល ជាមួយវិស័យឯកជននៅអង្គ ភាពប្រឆាំងអំពើពុករលួយ នាល្ងាចថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ការដាក់មន្រ្តីប្រឆាំងអំពើពុករលួយ នៅតាម វិស័យឯកជននេះ ដើម្បីឲ្យមានកិច្ចសហការបន្ថែម ជាមួយក្រុមហ៊ុនឯកជន ក្នុងការទប់ស្កាត់សកម្មភាព ពុករលួយ រវាងបុគ្គលិក តាមក្រុមហ៊ុនជាមួយមន្រ្តីរាជរដ្ឋាភិបាល ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមសន្និ សីទប្រចាំតំ បន់លើកទី៨ នៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់ ADB និង អង្គការ សហប្រតិបត្តិ ការ សេដ្ឋកិច្ច និង អភិឌ្ឍន៍កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ បានថ្លែងក្រើនរំលឹក ដល់បណ្តាក្រុមហ៊ុន ឯកជននានា ឲ្យត្រួតពិនិត្យទៅលើបុគ្គលិករបស់ខ្លួន។ សម្តេចបានគូសបញ្ជាក់ថា ករណីពុករលួយនេះ ពេលខ្លះ មិនមែនកើតតែពីមន្រ្តីរបស់រាជរដ្ឋាភិបាល តែក៏មានការចូលរួម ពីបុគ្គលិករបស់ក្រុមហ៊ុនឯក ជនទាំងនោះផងដែរ ៕
